ប្រទេសទាំង ៥ នៅទ្វីបអាហ្រ្វិក ជាប់ឈ្មោះជាអ្នកដាំគ្រាប់កាកាវដ៏ច្រើនរបស់ពិភពលោក

បរទេស៖ យោងទៅតាមប្រភពពី Business Insider Africa បានបង្ហាញថា ផលិតកម្មកាកាវនៅទ្វីបអាហ្វ្រិកមានចំនួនប្រហែល ៤,៩ លានតោននៅចន្លោះឆ្នាំ ២០២១ និង ២០២២ ដែលធ្វើឲ្យទ្វីបនេះក្លាយជាអ្នកនាំចេញកាកាវកំពូលមួយរបស់ពិភពលោកក្នុងចំណោមអ្នកនាំចេញផ្សេងៗទៀត។

តាមការប៉ាន់ស្មានប្រមាណ ២ភាគ៣ នៃផលិតកម្មកាកាវសរុបរបស់ពិភពលោកគឺមកពីអាហ្វ្រិកខាងលិច ដោយប្រទេសកូតឌីវ័រ (Ivory Coast) បាននាំមុខគេក្នុងការផលិតជាង ២,២លានតោន និងប្រទេសផ្សេងៗទៀតដូចជា ហ្គាណា នីហ្សេរីយ៉ា កាមេរូន និង តង់ហ្គោបានផលិតសរុបប្រហែល ១,៥៥ លានតោន។ យ៉ាងណាក៏ដោយ ទោះបីជាគ្រាប់កាកាវមានប្រភពមកពីអាមេរិកខាងត្បូងក៏ដោយ ប៉ុន្តែផលិតកម្មគ្រាប់កាកាវនៅទ្វីបអាហ្រ្វិកមានកម្រិតខ្ពស់ជាង។ ​នេះ​គឺជា​ប្រទេស​ផលិត​កាកាវ​កំពូល​ទាំង ៥ នៅក្នុងទ្វីប​អាហ្រ្វិក៖

កូតឌីវ័រ (Ivory Coast) គឺជាប្រទេសមានទីតាំងនៅអាហ្រ្វិកខាងលិច ហើយក៏ជាអ្នកផលិតកាកាវធំជាងគេនៅទូទាំងពិភពលោក ដែលផលិតបានប្រហែល ២,២ លានតោនកាកាវក្នុងមួយឆ្នាំៗ ឬ ប្រហែល ៤៥ ភាគរយនៃផលិតផលកាកាវសរុបរបស់ពិភពលោក ។ កាលពីឆ្នាំ ១៩៧៨ កូតឌីវ័របានវ៉ាដាច់ហ្គាណាជាអ្នកផលិតគ្រាប់កាកាវឈានមុខគេរបស់ពិភពលោក ហើយបច្ចុប្បន្នប្រទេសនេះពឹងផ្អែកខ្លាំងលើដំណាំកាកាវដែលមានចំណែក ៤០ ភាគរយនៃប្រាក់ចំណូលនាំចេញរបស់ជាតិ។

ហ្គាណា (Ghana) គឺ​ជា​ប្រទេស​នាំចេញ​កាកាវ​ធំ​ទី​ពីរ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ប្រទេស​កូតឌីវ័រ។ នៅកំឡុងឆ្នាំ ២០២០ និង ២០២១ ហ្គាណាត្រូវបានគេប៉ាន់ប្រមាណថាផលិតគ្រាប់កាកាវបានប្រហែល ១ លានតោន ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេស។

នីហ្សេរីយ៉ា (Nigeria) បានជាប់ចំណាត់ថ្នាក់ជាអ្នកផលិតធំជាងគេទី ៤ នៅលើពិភពលោកបន្ទាប់ពី កូតឌីវ័រ ហ្គាណា និងឥណ្ឌូនេស៊ី។ លើសពីនេះដែរ កាកាវគឺជាដំណាំសំខាន់របស់ប្រទេសនីហ្សេរីយ៉ាក្នុងការរកចំណូល ហើយភាគច្រើនត្រូវបានផលិតដោយកសិករខ្នាតតូចនៅក្នុងតំបន់ភាគនិរតីរបស់ប្រទេស។ ទោះបីជាមានកំណើនយ៉ាងឆាប់រហ័សក្នុងផលិតកម្ម និងផលប៉ះពាល់ជាវិជ្ជមានលើសេដ្ឋកិច្ចរបស់ប្រទេសក៏ដោយ ការផលិតកាកាវបាន និងកំពុងធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងភាគរយនៃការងារខាងប្រេងឆៅ។

កាមេរូន (Cameroon) គឺជាប្រទេសផលិតកាកាវធំជាងគេទី ៥ នៅលើពិភពលោក ដែលមានកម្រិតផលិតកម្មកាកាវប្រហែល ២៣០ ០០០ ទៅ ២៩០ ០០០ តោនក្នុងមួយឆ្នាំៗ។ ការនាំចេញគ្រប់កាកាវប្រហែល ៧៥ ភាគរយគឹមានទម្រង់ជា គ្រាប់កាកាវឆៅ ដែលត្រូវបានដាំជាដំណាំចម្បងដោយកសិករខ្នាតតូចដែលមានទីតាំងនៅតំបន់ព្រៃឈើ និង តំបន់ savannah ។ កាកាវគឺជាប្រភពចំណូលដ៏សំខាន់របស់ជាតិ និង ជួយសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ។

អ៊ូហ្គង់ដា (Uganda) បានផលិតគ្រាប់កាកាវជាង ៣០ ០០០ តោនក្នុងមួយឆ្នាំ ព្រមទាំងបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកាកាវគឺជាការនាំចេញទំនិញធំជាងគេទី៤ របស់អ៊ូហ្គង់ដាបន្ទាប់ពីកាហ្វេ តែ និងត្រី។ ដោយផ្អែកលើតម្រូវការដ៏ពេញនិយម គ្រាប់កាកាវរបស់ប្រទេសអ៊ូហ្គង់ដាមានការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ព្រោះវាមានលក្ខណៈសរីរាង្គ និងមានរសជាតិឆ្ងាញ់ដែលល្អសម្រាប់ការធ្វើសូកូឡាដ៏ល្អបំផុតនៅកន្លែងមួយចំនួននៅក្នុងពិភពលោក។

ទោះជាយ៉ាងណាក្តី ប្រទេសនាំចូលដូចជាខាងទ្វីបអឺរ៉ុបទទួលបានផលចំណេញខ្លាំងដោយសារពួកគេចេះច្នៃប្រឌិតខាងសូកូឡា និងជាប្លុកផលិតកម្មសុកូឡាដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលប្រទេសនៅទ្វីបអាហ្រ្វិកទាំងនេះទទួលប្រាក់ចំណេញទាប​ ទាំងដែលពួកគេគឺជាជាអ្នកនាំចេញធំៗរបស់ពិភពលោកក៏ដោយ។ យោងទៅតាម Weforum បានបង្ហាញថា កសិករ​ដាំ​កាកាវ​រាប់​លាន​នាក់​ក្នុង​ប្រទេសកូតឌីវ័រ (Ivory Coast) ​ទទួលបានប្រាក់កម្រៃជា​មធ្យម​ត្រឹម​តែ ០,៧៨ ដុល្លារ​ប៉ុណ្ណោះក្នុង​មួយ​ថ្ងៃ។ ដូច្នោះហើយ រដ្ឋាភិបាលនានានៅក្នុងទ្វីបអាហ្វ្រិកគួរមានយុទ្ធសាស្ត្រក្នុងការជំរុញវិស័យកែច្នៃគ្រាប់កាកាវ ដែលអាចផ្តល់ឱ្យប្រទេសនូវផលចំណេញកាន់តែច្រើន និង មានស្ថិរភាពនៃផលិតកម្មគ្រប់កាកាវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ