និយ័ត​ករ​មូល​ប​ត្រ​កម្ពុជារៀបចំ​វគ្គ​បណ្តុះបណ្តាលជាប្រចាំដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​​ផ្សា​រមូល​ប​ត្រ​កម្ពុជា

ភ្នំពេញ​៖​ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព​ទីផ្សារ​មូ​លប​ត្រ កសាងអត្ថប្រយោជន៍​នៃ​ទីផ្សារ​មូល​ប​ត្រ​ ​មូលដ្ឋានគ្រឹះ​វិនិយោគិន​​ ការវិភាគ​ទៅលើ​ក្រុម​ហ៊ុន​បោះផ្សាយ និង​ដំណើរ​ការជួញដូរ​ឱ្យកាន់តែមានភាពងាយស្រួល និងសម្បូរបែប និយ័ត​ករ​មូល​ប​ត្រ​កម្ពុជាតែងតែរៀបចំ​វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុ​ងវិស័យ​មូល​ប​ត្រ​ស្តីពី​ការជំរុញ​ការយល់ដឹងក្នុង​វិស័យ​មូល​ប​ត្រជាប់ជាប្រចាំ ដើម្បី​ផ្សព្វផ្សាយ ​និង​លើកកម្ពស់​ការយល់ដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​ផ្សា​រមូល​ប​ត្រ​កម្ពុជា។

និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ ស្តីពី​ការជំរុញ​ការយល់ដឹង​ក្នុង​វិស័យ​មូល​ប​ត្រជូន​ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិកនៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមាន​សិក្ខាកាម​ចូលរួម​ផ្ទាល់​ចំនួន ៦០ នាក់ និង​អ្នកចូលរួម​តាមរយៈ Webinar online ប្រមាណ​ជាង ៥០០​នាក់ ព្រមទាំង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ធនាគារ អេស៊ីលីដា ផងដែរ​។​

​​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​) ​បាន​មានប្រសាសន៍ថា​ ការៀបចំ​វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុ​វិស័យ​មូល​ប​ត្រ​ស្តីពី​ការជំរុញ​ការយល់ដឹង​ក្នុង​វិស័យ​មូល​ប​ត្រ​នេះត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ និង​លើកកម្ពស់​ការយល់ដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​​។

​ឯកឧត្តម ស៊ូ សុជាតិ បានញ្ជាក់ដូច្នេះថា ៖

“ការៀប​ចំការផ្សព្វផ្សាយ​បណ្តុះបណ្តាល​បែបនេះ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ត្រូវធ្វើ​ជាប្រចាំ​ជាមួយ​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រយ៉ាងហោច​ម្តង​ក្នុង​មួយឆ្នាំ​”

បន្ថែមពីលើ​ភាព​រីកចម្រើននៃ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា ឯកឧត្តម ស៊ូ សុជាតិ បាន​លើកឡើងថា ក្នុង​ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​នេះ ចាប់តាំងពី​ដំណាក់កាល​ដំបូងនៃ​ការចាប់ផ្តើម​ទីផ្សារ​មូល​ប​ត្រ ដោយ​ក្នុងនោះ អេស៊ីលីដា​បានទទួល​ស្គាល់​ធ្វើជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់ ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​,​ ភ្នាក់ងារ​បញ្ជិកា​មូល​ប​ត្រ ភ្នាក់ងារ​ចុះបញ្ជី​ផ្ទេរ​មូល​ប​ត្រ​ និង​ភ្នាក់ងារទូទាត់ និង​ពេលនេះ​ជា​ភ្នាក់ងារ រក្សា​សុវត្ថិភាព ក្នុង​វិស័យ​មូល​ប​ត្រ​។​

​យោងតាមឯកឧត្តម ស៊ូ សុជាតិ បានឱ្យដឹងថា ការជួញដូរ​ភាគហ៊ុន​ក្នុង​ប្រមាណ​មធ្យមប្រហែល​ជិត ៥០ ​ម៉ឺន​ភាគហ៊ុន គិត​ជា​ទឹក​ប្រាក់​​មានតម្លៃ​ជា​មធ្យម​ប្រហែល​ ១,២៨ ​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ ​ត្រឹម​ត្រីមាស​ទី​២ ឆ្នាំនេះ​។ ​ដូច្នេះ ទីផ្សារ​មូល​ប​ត្រ​កំពុង​វិវឌ្ឍន៍ ប្រកបដោយ​វឌ្ឍន​ភាពជា​វិជ្ជមាន ដោយ​ទីផ្សារ​របស់​កម្ពុជា មាន​ប្រព័ន្ធ​ទ្រទ្រង់ ឬ​សសរស្តម្ភ​គ្រប់គ្រាន់ (​វិនិយោគិន​, ក្រុមហ៊ុន​បោះផ្សាយ​, អន្តរការី​ទីផ្សារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​) និង​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​យ៉ាង​ពេញទំហឹង ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​វិស័យនេះ​។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែងថា ធនាគារ អេស៊ីលីដា បាននិងកំពុង​រីកចម្រើន ប្រកបដោយ​និរន្តរភាព ដោយសារ​ធនាគារ​មាន​ធនធានមនុស្ស​ប្រកប ដោយ​ចំណេះដឹង ជំនាញ មាន​ទំនួល​ខុសត្រូវ​ខ្ពស់ អនុវត្ត​ការងារ​តាម​ផែន​ការដែល​បានគ្រោង​ទុក ស្របតាម​ច្បាប់ បទ​ប្បញ្ញត្តិ​គោល​ការណ៍និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ស្របតាម​និន្នាការ​បច្ចេកវិទ្យានិង​តម្រូវការ​ការងារ​ប្រចាំថ្ងៃ​។​

​លោក​បណ្ឌិតថ្លែងបន្តថា ​ធនាគារ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។ ជាក់ស្តែង ធនាគារ​តែង​រៀបចំ​ការបណ្តុះបណ្តាល​ធនធានមនុស្ស ទាំង​នៅក្នុង​ធនាគារ​ផ្ទាល់ និង​ចាត់​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​នានា ដែល​រៀប​ចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និយ័ត​ករ និង​អាជ្ញាធរ​ដែលជា​អាណាព្យាបាល ។​ល​។​

​លោក​បណ្ឌិតបានឱ្យដឹងទៀតថា ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ​ស្តីពី​ការជំរុញ​ការយល់ដឹង​ក្នុ​វិស័យ​មូល​ប​ត្រ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ ដែល​នឹងធ្វើ​ឱ្យ​យើងទាំងអស់គ្នា​ជា​សិក្ខាកាមយល់ដឹង​កាន់តែច្បាស់​អំពី​ការវិនិយោគ​លើ​វិស័យ​មូល​ប​ត្រជាអាទិ៍​អត្ថប្រយោជន៍​នៃ​ទីផ្សារ​មូល​ប​ត្រ ការកសាង​មូលដ្ឋានគ្រឹះ​វិនិយោគិន ការវិភាគ​ទៅលើ​ក្រុមហ៊ុន​បោះផ្សាយ សម្រាប់​ជា​មូលដ្ឋាន​ចំណេះដឹង​បំពេញបន្ថែម​ដើម្បី​សម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ ជាពិសេស​វិស័យ​មូល​ប​ត្រ​របស់​ធនាគារ អេស៊ីលីដា​។​

​ លោក​បណ្ឌិត បាន​​បន្ថែមទៀត​ថា ដូច​យើងទាំងអស់គ្នា​បានដឹងហើយថា ធនាគារ អេស៊ីលីដា បាន និងកំពុង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​តាមរយ​របា​យ​ការ​ណ៍​ដែល​បាន​បោះផ្សាយ​ជា​សាធារណៈ​ថ្មីៗ​នេះធនាគារ​សម្រេចបាន​ល​ទ្ធ​ផល​ល្អប្រសើរ​នៅ​ពាក់កណ្តាល​ឆ្នាំនេះដែល​បង្ហាញ​ពី​ការលូតលាស់​ប្រកបដោយ​ចីរភាព​។ របា​យ​ការណ៍​ដែល​បាន​បោះផ្សាយ​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​បោះផ្សាយ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ជា​ធាតុ ផ្សំ​មួយ​សម្រាប់​វិនិយោគិន​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ ទៅតាម​ទិសដៅ​ដែល​ខ្លួន​ចង់បាន​។ ទន្ទឹមនឹងនេះ ការវិភាគ​ទៅលើ​របាយការណ៍គឺ​តម្រូវ​ឲ្យ​មានការ​គិតគូរ​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយដែល​វិនិយោ​គិនម្នាក់ៗ​នឹងមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​នូវ​រាល់​ការវិនិយោគ​របស់ខ្លួន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​