ស្វែងយល់ពីទីក្រុងថ្លៃបំផុតទាំង ១០ នៅអាស៊ី

បរទេស ៖ យោងតាមប្រភពពី The Travel បានលើកឡើងថា អាស៊ីជាទ្វីបដែលមានវប្បធម៌ចម្រុះច្រើនបំផុត និងជាតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយបានទទួលស្វាគមន៍ជនបរទេសមកពីគ្រប់មជ្ឈដ្ឋាន។

បើ​និយាយ​ពី​វិស័យ​ទេសចរណ៍ ទ្វីបនេះពោរពេញទៅដោយកន្លែងទេសចរណ៍ល្បីៗជាច្រើន និងមាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​​ធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ អាស៊ីក៏ជាទ្វីបដែលមានប្រជាជនច្រើនបំផុត និងសម្បូរទីក្រុងមានតម្លៃថ្លៃៗនៅលើពិភពលោកផងដែរ។ ខាងក្រោមនេះគឺជាទីក្រុងថ្លៃបំផុតទាំង ១០ នៅអាស៊ី ដែលជាប់ចំណាត់ថ្នាក់ផ្អែកលើតម្លៃនៃការរស់នៅ។

១. សិង្ហបុរី៖ តម្លៃរស់នៅ ឬការចំណាយក្នុងជីវភាពជាមធ្យម ៣ ២៨៥ ដុល្លារក្នុងម្នាក់។ ទីក្រុងនេះមានទំហំផ្ទៃដីតូចជាមួយនឹងកំណើនចំនួនប្រជាជនដែលកំពុងកើនឡើង ទាំងប្រជាជនស្រុក និងជនបរទេស ដែលពួកគេគឺជាអ្នករួមចំណែកដ៏សំខាន់មួយចំពោះការចំណាយខ្ពស់ក្នុងការរស់នៅរបស់ខ្លួន។ ប្រជាជនពឹង​ផ្អែក​លើ​អាហារ​ដែល​នាំ​ចូល ដោយសារសិង្ហបុរី​ខ្វះ​ធនធាន​ធម្មជាតិ ដែលជាលទ្ធផលពួកគេប្រឈមនឹងតម្លៃម្ហូបអាហារ និងភេសជ្ជៈថ្លៃជាងទីក្រុងដទៃទៀតនៅទូទាំងទ្វីប។ លើសពីនេះ តម្លៃផ្ទះប្រែប្រួលអាស្រ័យលើទីតាំង ហើយតម្លៃជួលជាមធ្យម ២ ១០០ ដុល្លារក្នុងមួយខែ។ ប្រសិនបើភ្ញៀវទេសចរណ៍គ្រោងនឹងស្នាក់នៅក្នុងអាផាតមិនប្រណិតលំដាប់ខ្ពស់នឹងត្រូវចំណាយចន្លោះពី ៨៣០០ ទៅ ១៣ ០០០ ដុល្លារក្នុងមួយខែសម្រាប់ជួល។ នេះគឺជាលើកទី ៩ ហើយ ដែលសិង្ហបុរីនៅតែជាទីក្រុងដែលថ្លៃជាងគេបំផុតនៅលើពិភពលោកក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ។

២. ហុងកុង​៖ តម្លៃរស់នៅជាមធ្យម ២ ៧៣៣ ដុល្លារក្នុងម្នាក់ ក្នុង​ទីក្រុង​ថ្លៃ​បំផុត​ទី​ពីរនៅក្នុង​ពិភពលោក និង​តំបន់អាស៊ី។ ការជួលផ្ទះ គឺជាមូលហេតុចំបងដែលប្រជាជនត្រូវចំណាយខ្ពស់។ លើសពីនេះ ការហូរចូលនៃភ្ញៀទេសចរបានបង្កើនតម្លៃកន្លែងស្នាក់នៅ និងតម្លៃអាហារមួយចំនួន។ បន្ថែមពីនេះ ការ​នាំ​ចូល​អាហារ និង​ទំនិញ​ផ្សេង​ៗ​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ហុងកុងមានតម្លៃ​រស់នៅ​ថ្លៃ ។ យ៉ាងណាមិញ ជនបរទេសត្រូវបានផ្តល់ប្រាក់ខែខ្ពស់ ដែលធ្វើឲ្យគុណភាពនៃជីវិតមានស្តង់ដារល្អនៅក្នុងទីក្រុង។

៣. ទីក្រុងសេអ៊ូល៖ តម្លៃរស់នៅជាមធ្យម ១ ៤៨៦ ដុល្លារក្នុងម្នាក់។ ទីក្រុងសេអ៊ូលជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមទីក្រុងដែលថ្លៃបំផុតនៅអាស៊ី។ មូលហេតុចំបងនៃតម្លៃរស់នៅថ្លៃក្នុងទីក្រុងសេអ៊ូល គឺដោយសារតម្លៃផ្ទះ និងប្រាក់បញ្ញើសុវត្ថិភាព។ លើសពីនេះ អាហារឆ្ងាញ់ៗ បទពិសោធន៍ជីវិតពេលរាត្រី និងការដើរទិញឥវ៉ាន់មានតម្លៃថ្លៃនៅក្នុងទីក្រុងនេះ។ ដូច្នោះហើយ សម្រាប់អ្នកធ្វើដំណើរដែលចូលចិត្តរបៀបរស់នៅបែបប្រណីតនឹងត្រូវចំណាយប្រាក់យ៉ាងច្រើន។

៤. ទីក្រុងយូកូហាម៉ា៖ តម្លៃរស់នៅជាមធ្យម ១ ៤១១ ដុល្លារក្នុងម្នាក់។ ទីក្រុងយូកូហាម៉ា គឺជាទីក្រុងមានតម្លៃថ្លៃមួយនៅអាស៊ី ដោយភ្ជាប់មកជាមួយនូវគុណសម្បត្តិ និងគុណវិបត្តិពិសេសនៃការរស់នៅទីនោះ។ វាមានន័យថា ទីតាំងលំនៅដ្ឋាននៅទីក្រុងនេះមានតម្លៃថ្លៃ ហើយជនបរទេសអាចនឹងបង់ថ្លៃជួលផ្ទះ ៦៦៩ ដុល្លារក្នុងមួយខែសម្រាប់មនុស្សតែម្នាក់ និងប្រហែល ១ ៣០៥ ដុល្លារសម្រាប់គ្រួសារដែលមានសមាជិក ៤ នាក់។ ទីក្រុងនេះអំណោយផលសម្រាប់ការរស់នៅជាក្ខណៈគ្រួសារ ដែលមានសួនកម្សាន្ត សាលារៀន និងសកម្មភាពកម្សាន្តជាច្រើនទៀត។

៥. ទីក្រុងតូក្យូ៖ តម្លៃរស់នៅជាមធ្យម ១ ៣៦៣ ដុល្លារក្នុងម្នាក់។ តូក្យូមានភាពល្បីល្បាញដោយសារជាច្រកទ្វារសំខាន់ទៅកាន់ប្រទេសជប៉ុន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ។ អ្វី​ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ទីក្រុង​ថ្លៃ​បំផុត​មួយ​នៅ​អាស៊ី​ គឺដោយសារចំនួនមនុស្សដ៏សន្ធឹកសន្ធាប់។ ទីក្រុងនេះមានសេវាដឹកជញ្ជូនសាធារណៈយ៉ាងរហ័ស ដែលមានន័យថាទាំងប្រជាជនក្នុងស្រុក និងអ្នកធ្វើដំណើរអាចធ្វើដំណើរបានយ៉ាងងាយស្រួល ប៉ុន្តែការរស់នៅទីនោះនឹងនៅតែមានតម្លៃថ្លៃ។ ការជួលផ្ទះ គឺជាហេតុផលចម្បងនៃការចំណាយខ្ពស់។

៦. សៀងហៃ៖ តម្លៃរស់នៅជាមធ្យម ១ ១៦៥ ដុល្លារក្នុងម្នាក់ ។ សៀងហៃ គឺទីក្រុងដ៏ធំបំផុតមួយរបស់ប្រទេសចិន ព្រមទាំងជាទីក្រុងដែលមានតម្លៃថ្លៃបំផុតមួយទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។ ទីក្រុងសៀងហៃ ត្រូវបានគេហៅថាជា ‘Paris of the East’ ដោយសារវាសម្បូរទៅដោយអាផាតមិនប្រណិតលំដាប់ខ្ពស់ និងផ្ទះល្វែង ប៉ុន្តែជាមធ្យម ជនបរទេសអាចនឹងបង់ជាមធ្យម ៦១៣ ដុល្លារសម្រាប់ការជួល។ ទីក្រុងនេះមានជីវិតពេលរាត្រីដ៏រស់រវើកជាមួយនឹងក្លឹប និងបារជាច្រើនផងដែរ។

៧. តៃប៉ិ ៖ តម្លៃរស់នៅជាមធ្យម ១ ១៣៦ ដុល្លារក្នុងម្នាក់។ តៃប៉ិត្រូវបានជាប់ឈ្មោះជាគោលដៅសុវត្ថិភាព និងស្រស់ស្អាតបំផុតមួយនៅអាស៊ីបូព៌ា និងម្ហូបអាហារទាក់ទាញ ភាពរួសរាយរាក់ទាក់ស្វាគមន៍របស់អ្នកស្រុក ប្រព័ន្ធថែទាំសុខភាពលំដាប់ពិភពលោក និងអ្វីៗជាច្រើន។ តៃប៉ិ ជារាជធានីរបស់តៃវ៉ាន់ និងជាទីក្រុងដែលមានតម្លៃថ្លៃបំផុតនៅអាស៊ីសម្រាប់ឆ្នាំនេះផងដែរ ដោយតម្លៃនៃការស្នាក់នៅក្នុងទីក្រុងមានភាពខុសប្លែកគ្នាអាស្រ័យលើទីតាំង និងទំហំ។ ជាមធ្យម ជនបរទេសអាចបង់ ៥០១ លើថ្លៃជួលផ្ទះ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរណ៍អ្នកអាចកម្សាន្តជាមួយនឹងសកម្មភាពជាច្រើននៅទីក្រុងតៃប៉ិ ដែលជារាជធានីវប្បធម៌របស់តៃវ៉ាន់។

៨. ទីក្រុងប៉េកាំង៖ តម្លៃរស់នៅជាមធ្យម ១ ១១៦ ដុល្លារក្នុងម្នាក់ ។ ទីក្រុងប៉េកាំងត្រូវបានទទួលស្គាល់ថាជាទីក្រុងដ៏ស្រស់ស្អាតបំផុតមួយរបស់ប្រទេសចិន និងក្នុងចំណោមទីក្រុងដែលមានតម្លៃថ្លៃបំផុតនៅអាស៊ី ជាមួយនឹងលំនៅដ្ឋានមានតម្លៃថ្លៃ។ ដើម្បីបង់ថ្លៃជួល និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ជនបរទេសនឹងត្រូវចំណាយប្រហែល ៦៣៨ ដុល្លារក្នុងមួយខែ។ ការចំណាយផ្សេងទៀត ដូចជាអាហារ និងការដឹកជញ្ជូន អាស្រ័យលើរបៀបរស់នៅរបស់មនុស្សម្នាក់ ប៉ុន្តែសេវាកម្មទាំងនេះពិតជាមានតម្លៃថ្លៃសម្រាប់អ្នកចង់បានគុណភាពជីវិតខ្ពស់។

៩. ទីក្រុងបាងកក៖ តម្លៃរស់នៅជាមធ្យម ៩៥៨ ដុល្លារក្នុងម្នាក់ ។ ចំនួនប្រាក់ដែលនឹងត្រូវការនៅទីក្រុងបាងកកនឹងប្រែប្រួលអាស្រ័យលើតម្រូវការ និងថវិការបស់បុគ្គលម្នាក់ៗ ប៉ុន្តែជនបរទេសត្រូវចំណាយជាមធ្យម ៩៥៨ ដុល្លារសម្រាប់មនុស្សម្នាក់ដើម្បីរស់នៅយ៉ាងសុខស្រួលនៅក្នុងទីក្រុងមួយនេះ។ គ្រួសារមានសមាជិកបួននាក់គួរចំណាយ ២ ៧៩៥ ដុល្លារ ហើយជាមធ្យម ៤៤៥ ដុល្លារសម្រាប់ជួលផ្ទះ មានន័យថា លំនៅដ្ឋានគឺជាមូលហេតុចម្បងនៃតម្លៃរស់នៅខ្ពស់។ ទីក្រុងបាងកកត្រូវបានគេស្គាល់ថា មានកម្រិតខ្ពស់នៃការអភិវឌ្ឍន៍ ហើយជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានតម្លៃថ្លៃបំផុតនៅអាស៊ី។

១០. ស៊ីនឈី៖ តម្លៃរស់នៅជាមធ្យម ៨៤៤ ដុល្លារក្នុងម្នាក់ ។ ទីក្រុងស៊ីនឈី គឺជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយនៅអាស៊ីបូព៌ា ដែលល្បីល្បាញដោយសារការលាយបញ្ចូលគ្នាដ៏អស្ចារ្យនៃវប្បធម៌ប្រពៃណីតៃវ៉ាន់ និងបរិក្ខារទំនើបៗ។ តម្លៃនៃការរស់នៅក្នុងទីក្រុងស៊ីនឈី ត្រូវបានចាត់ទុកថាជាថ្លៃបំផុតនៅតៃវ៉ាន់ ហើយមនុស្សម្នាក់នឹងចំណាយប្រាក់ ៣១៤ ដុល្លារលើថ្លៃជួលផ្ទះ និងប្រហែល ៨១៤ ដុល្លារសម្រាប់គ្រួសារដែលមានសមាជិក ៤ នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី