អ្នកជំនាញផ្នែកកសិកម្មបញ្ជាក់ថា ការដាំដំណាំងាយៗនៅជុំវិញផ្ទះ អាចជួយកាត់បន្ថយចំណាយគ្រួសារប្រចាំថ្ងៃបាន

ភ្នំពេញ ៖ អ្នកជំនាញផ្នែកកសិកម្មបានអះអាងថា ការចេះបែងចែកផ្ទៃដីទំនេរនៅជុំវិញផ្ទះបង្កើតជាកន្លែងដាំដំណាំជាលក្ខណៈគ្រួសារ គឺជាសកម្មភាពមួយដ៏ត្រឹមត្រូវ និងគួរតែអនុវត្ត ត្បិតថា ទោះជាមិនអាចផ្តល់នូវកម្រៃជាដុំកំភួន ប៉ុន្តែយ៉ាងហោចណាស់ក៏អាចផ្គត់ផ្គង់ជាបន្លែម្ហូបអាហារប្រចាំថ្ងៃ កាត់បន្ថយចំណាយលើការទិញបន្លែនៅផ្សារដែលមានប្រើជីគីមី និងអាចប៉ះពាល់ដល់សុខភាព។

នៅក្នុងអំឡុងពេលដែលមានភាពគំរាមកំហែងពីជំងឺឆ្លងកូវីដ-១៩អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា អ្នកដែលរស់នៅក្នុងតំបន់ទីប្រជុំជន និងទីក្រុងចាប់ផ្តើមចេះកែច្នៃផ្ទៃដីដែលនៅទំនេរ ឬទីធ្លានៅជុំវិញផ្ទះ ឬផ្ទៃទំនេរចោលលើដំបូលផ្ទះ (ផ្ទះដំបូលពិដាន) ឱ្យក្លាយជាកន្លែងដាំដំណាំងាយៗ ផ្ដល់នូវទិន្នផលបន្លែល្អៗសម្រាប់ទទួលទានជាលក្ខណៈគ្រួសារ។ 

លោក ទេព​ ចាន់ដារ៉ា ជាសាស្ត្រាចារ្យនៅ​វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប បានមានប្រសាសន៍ថា សម្រាប់ការចំណាយពេលដំណាំនៅលើដីទំនេរនៅជុំវិញផ្ទះ ដូចជា ដើមជី ម្ទេស ខ្ទឹម ស្លឹកគ្រៃ ត្រប់ ក៏ដូចជាបន្លែងាយៗផ្សេងទៀតសព្វបែបយ៉ាងគឺជាទង្វើដ៏ល្អបំផុត។

លោកបន្តថា ៖

“មួយរយៈកន្លងមកនេះ តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ និងគ្រួសារ បានធ្វើការដាំដុះក្នុងទ្រង់ទ្រាយតូចមួយនៅលើដំបូលផ្ទះ រួមមានបន្លែ និងដំណាំមួយចំនួនទៀត ហើយជាលទ្ធផលគឺអាចទទួលបានផលជាបន្តបន្ទាប់ បើទោះជាមិនអាចយកទៅលក់ទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែយ៉ាងណាស់ក៏អាចជួយកាត់បន្ថយចំណាយបានមួយចំនួនទៅលើការទិញបន្លែបង្ការនៃមុខម្ហូបប្រចាំថ្ងៃផងដែរ ហើយវាក៏មានភាពល្អប្រសើរចំពោះសុខភាពដោយសារតែដំណាំរបស់យើងមិនមានប្រើថ្នាំគីមី ដើម្បីជំរុញការលូតលាស់នោះដែរ”

ជាទូទៅ ចំពោះការដាំដំណាំងាយៗទាំងនោះរួមមានដូចជា ជី ម្ទេស ស្លឹកគ្រៃ ខ្ទឹម ជាដើមគឺគេអាចដាំបាននៅទីកន្លែងតូចចង្អៀត ឬផើងបាន។ និយាយជារួម បើទោះជាអ្នកដែលរស់នៅផ្ទះថ្ម ក៏អាចដាំបានដូចគ្នាដោយការប្រើធុងជ័រ ឬប្រើឡាំងស្នោរធ្វើជាផើងសម្រាប់ដាក់ដី ដោយលៃយ៉ាងណាឱ្យមានទឹកស្រោចតិចតួច និងពន្លឺថ្ងៃជាការស្រេច។  ក្រៅពីនេះ គេក៏អាចដាំបន្លែផ្សេងទៀតដូចជា ត្រកួន ស្ពៃ ប៉េងប៉ោះ ត្រប់ជាដើម ដែលអាចឱ្យផលលឿន ផ្ដល់ប្រយោជន៍ដល់សុខភាព និងអាចចម្អិនជាអាហារក្នុងគ្រួសារយ៉ាងឆ្ងាញ់ពិសា។

លោក ទេព​ ចាន់ដារ៉ា បញ្ជាក់ទៀតថា​ ៖

“ដំណាំដែលងាយស្រួលដាំជាងគេ គឺត្រកួន សាឡាដ ពោតបារាំង ប៉េងប៉ោះ ដែលយើងអាចទិញគ្រាប់ពីទីផ្សារយកមកបណ្ដុះបាន។ សម្រាប់វិធីសាស្ត្រនៃការបណ្ដុះ ដំបូងឡើយ យើងត្រូវត្រាំគ្រាប់ទាំងនោះដោយរើសយកគ្រាប់ណាដែលអណ្ដែតចេញ ចំណែកឯគ្រាប់ល្អ យើងត្រាំប្រមាណមួយម៉ោង រួចស្រង់មកដាក់ក្នុងស្បៃ ហើយទុកមួយថ្ងៃ។ ថ្ងៃបន្ទាប់ យើងយកគ្រាប់ដែលបានស្រង់ចេញដាក់នៅក្នុងស្បៃទាំងនោះទៅកប់លើដីជម្រៅរាក់ៗជាការស្រេច ហើយរង់ចាំរយៈពេលដាំដុះប្រមាណ ៣-៤ ថ្ងៃ វានឹងដុះចេញជាស្លឹកតូចៗ ហើយបន្តរង់ចាំរយៈពេលប្រមាណ៣សប្ដាហ៍ យើងអាចកាត់បានត្រឹម ១៤ថ្ងៃក៏បាន (សម្រាប់ប្រភេទដំណាំត្រកួន)”

យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ទេព​ ចាន់ដារ៉ា ក៏បានលើកទឹកចិត្តឱ្យបងប្អូនចំណាយពេលវេលាបន្តិចបន្តួចងាកមកដាំដំណាប៉ុន្មានមុខខាងលើនេះ ដោយសារតែវាស្រួលដាំ បានផលលឿន និងអាចច្នៃដីកន្លែងទំនេរនៅជុំវិញផ្ទះឱ្យក្លាយជាមានប្រយោជន៍៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក