អិលអូអិលស៊ី ដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូលបានដោយជោគជ័យ ប្តេជ្ញាផ្តល់នូវបទពិសោធន៍សេវាហិរញ្ញវត្ថុដ៏កាន់តែប្រសើរដល់អតិថិជន

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្ដល់ជូននូវសេវាធនាគារដ៏សម្បូរបែបជូនអតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានធ្វើការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល (Core Banking System) ដែលជាបច្ចេកវិទ្យាទំនើប ជំនាន់ថ្មី ប្រកបដោយជោគជ័យ បន្ទាប់ពីចំណាយពេលជាង១ឆ្នាំ និងប្រើប្រាស់ធនធានដ៏មានសក្តានុពលរបស់ខ្លួន។

ការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី កាន់តែល្អប្រសើរ រហ័ស ងាយស្រួល និងផ្តល់សុវត្ថិភាពខ្ពស់ជូនអតិថិជនដែលបានបញ្ចប់ដោយជោគជ័យជាស្ថាពរ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Conrad Dias សមាជិកក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានមានប្រសាសន៍ថា ៖មូលហេតុដែលជំរុញ LOLC Cambodia ក្នុងការធ្វើទំនើបកម្មនូវប្រព័ន្ធធនាគារស្នូល T24 របស់ខ្លួននេះ គឺដើម្បីឆ្ពោះទៅកាន់ភាពឈានមុខគេនៃឌីជីថលរូបនីយកម្មលើវិស័យហិរញ្ញវត្ថុ ផ្តល់នូវប្រព័ន្ធធនាគារមួយប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តជាមួយនឹងសេវាកម្មរហ័សសម្រាប់អតិថិជន ព្រមទាំងទទួលយកបច្ចេកវិទ្យាទំនើបដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងស្របតាមស្តង់ដារបច្ចេកវិទ្យាធនាគារ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ LOLC Cambodia បានមានប្រសាសន៍ឱ្យដឹងថា៖

«ការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូលជាមួយបច្ចេកវិទ្យាទំនើបនេះធ្វើឡើងក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រតិបត្តិការទាំងអស់នៃផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ដំណើរការទៅបានកាន់រលូន រហ័ស មានសុវត្ថិភាព សុក្រឹតភាព និងដើរទាន់សម័យកាល។ នេះមិនមែនជាលើកទីមួយទេដែល អិលអូអិលស៊ី បានធ្វើទំនើបកម្មទៅលើប្រព័ន្ធឌីជីថលនៃសេវាកម្មរបស់យើងជាក់ស្តែងដូចដែលយើងទើបតែដាក់ដំណើរការសេវាធនាគារចល័ត LOLC Mobile ​នាពេលថ្មីៗនេះ ក្នុងគោលបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុពេញលេញនិងងាយស្រួលប្រើប្រាស់តាមទូរសព្ទដៃជូនអតិថិជន»។

លោក សុខ វឿន បានបន្តថា៖ ការធ្វើទំនើបកម្មប្រព័ន្ធឱ្យកាន់តែទំនើបនេះ ត្រូវចំណាយពេល ចំណាយថវិកា និងធនធានច្រើនគួរសមលើបច្ចេកវិទ្យានេះ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីបុគ្គលិកជំនាញៗ ជាច្រើនអ្នក រួមមានខាងបច្ចេកទេស IT ខាងហិរញ្ញវត្ថុ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រាកដថាគ្រប់មុខងារ នឹងត្រូវដាក់ដំណើរការទៅកាន់អតិថិជនមានភាពរលូន និងកាន់តែបង្កលក្ខណៈងាយស្រួលជាងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *