ភ្នំពេញ ៖ កម្ពុជាបានស្រូបទាញទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារពីគម្រោងវិនិយោគឯកជនចំនួន ១០៧ គម្រោងក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ និងបង្កើតឱកាសការងារពលកម្មថ្មីប្រមាណជា ៨៩ ពាន់នាក់ដល់ប្រជាពលរដ្ឋកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍បានបង្ហាញថា រយៈពេល ១១ខែ ឆ្នាំ២០២១ ស្ថានភាពវិនិយោគមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួន ១០៧ គម្រោង បានធ្លាក់ចុះ ៣៤ គម្រោង លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៨៩ ពាន់នាក់ បានធ្លាក់ចុះ ២០,៣% និងទុនវិនិយោគសរុប ១ ៧១៦ លានដុល្លារ បានធ្លាក់ចុះ ៧២,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។

ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ សេដ្ឋកិច្ចប្រទេសកម្ពុជាបានបង្ហាញពីភាពប្រសើរឡើងវិញបន្តិចម្តងៗ ប៉ុន្តែពុំទាន់អាចវិលមករកភាពប្រក្រតីភាពដូចកាលមុនមានការរីករាល់ដាលនៃជំងឺកូវីដ-១៩ នៅឡើយទេ។ បន្ទាប់ពីការទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកន្លងមក បានបង្ហាញថា សួចនាករសំខាន់ៗ នៃវិស័យកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានទទួលរងសម្ពាធរួមមានចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សកម្មភាពនៅក្នុងវិស័យសំណង់ និងទុនវិនិយោគពីបរទេស បាន និងកំពុងបន្តធ្លាក់ចុះ។

ទោះបីជាយ៉ាងនេះក្តី ការនាំចេញ ក្រៅពីសម្លៀកបំពាក់ និងផលិតផលកាត់ដេរ ដូចជា កង់ គ្រឿងបង្ខំអេឡិចត្រូនិក ផលិតផលពីឈើ និងផលិតផលកសិកម្មផ្សេងទៀតជាដើម បានបន្តរក្សាកំណើនល្អ ខណៈដែលការនាំចេញសម្លៀកបំពាក់ និងផលិតផលកាត់ដេរ បានចាប់ផ្ដើមមានកំណើនល្អឡើងវិញគួរឱ្យកត់សម្គាល់។ ជារួម សេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល សេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា និងការចូលរួមពីប្រជាជនកម្ពុជាក្នុងការបំពេញកាតព្វកិច្ចចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ គោរពតាមវិធានការ ៣កុំ ៣ការពារ បូករួមជាមួយនឹងការជំរុញពីវិស័យមួយចំនួន រួមមានវិស័យកសិកម្ម វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យដឹកជញ្ជូន និងគមនាគមន៍ រួមនឹងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/03/2026
ការបាត់បង់ជីវិតរបស់មេដឹកនាំបដិវត្តអ៊ីស្លាមដ៏ធំបំផុតរបស់អ៊ីរ៉ង់រូបនេះត្រូវបានគេមើលឃើញថា ទំនងជាមិនអាចអនុញ្ញាតឲ្យនយោបាយអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកត្រឡប់ទៅធម្មតាវិញបានដូចមុននោះទេ
ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ នឹងលេចរូបរាងនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/03/2026
ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ និងគុណភាពសំណង់រឹងមាំល្អដាច់គេ នឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content