ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ៖ កម្ពុជា ជាទីផ្សារកំពុងលេចធ្លោដ៏សំខាន់ដែលភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប

ភ្នំពេញ ៖ កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងទីផ្សារតំបន់ ដែលកំពុងលេចធ្លោដ៏សំខាន់មួយក្នុងការតភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប ខណៈអាជីវកម្ម អឺរ៉ុបកំពុងចាប់អារម្មណ៍ស្វែងយល់ពីឱកាសបន្ថែមនៅក្នុងប្រទេសនេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ មីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំគណៈប្រតិភូអាជីវកម្មអឺរ៉ុបមកកាន់រាជធានីភ្នំពេញ ក្នុងគោលបំណងធ្វើទស្សនកិច្ច និងជួបពិភាក្សាជាមួ​យ​សមាជិកនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចកម្ពុជាសំខាន់ៗ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ជាមួយគ្នានេះផងដែរ ប្រតិភូគ្រប់គ្រង​ជាន់ខ្ពស់ជាង ៣០ រូប ដែលតំណាងឱ្យក្រុមហ៊ុន អឺរ៉ុបជាង ១៥ក្រុមហ៊ុនផ្សេងៗគ្នា ដែលរកស៊ីក្នុងវិស័យដឹកជញ្ជូន ផលិតផលប្រើប្រាស់ ហិរញ្ញវត្ថុ និងអាកាសចរណ៍ ក៏នឹងមកកាន់ប្រទេស​កម្ពុជាផងដែរ។

នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា លោក នូអែល ក្លេហេន (Noel Clehane) អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាផ្តោតលើភាពរីកចម្រើនរបស់កម្ពុជា ជាពិសេស បង្ហាញពីតួនាទីដ៏សំខាន់កាន់ និងកាន់តែខ្លាំងឡើងរបស់ប្រទេសកម្ពុជា សម្រាប់អាជីវកម្មអឺរ៉ុប និងឱកាសលើកកម្ពស់​កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច អឺរ៉ុប-កម្ពុជា ក៏ដូចជាអឺរ៉ុប និងអាស៊ានទាំងមូល។

លោក គ្រីស ហាំព្រី (Chris Humphrey) អគ្គនាយក ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន EU-ABC បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ៖

«ទស្សនកិច្ចនេះកើតឡើងនៅក្នុងកាលៈទេសៈដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន ខណៈ​ពេលដែលភាគីទាំងពីរកំពុងពង្រឹងភាពជាដៃគូរយៈពេលវែង ក្នុងបរិបទភាពមិនច្បាស់លាស់​នៃពាណិជ្ជកម្មសកល ក៏ដូចជាសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរ»។

លោកបន្ថែមថា៖ កម្ពុជាធ្វើបានយ៉ាងជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់ EU-ABC កាលពីឆ្នាំ២០២៣ ហើយជឿថា កម្ពុជានឹងបន្តតួនាទីដ៏សំខាន់នេះក្នុងការរៀបចំ និងរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងអឺរ៉ុប និងអាស៊ីអាគ្នេយ៍។

ក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប-អាស៊ាន (EU-ABC) ជាស្ថាប័នដ៏សំខាន់ក្នុងការលើកកម្ពស់គោលនយោបាយដែលផ្តោតលើពាណិជ្ជកម្ម អឺរ៉ុប អាស៊ាន និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយលេខា​ធិការដ្ឋានអាស៊ាន រួមទាំងគណៈកម្មាធិការអឺរ៉ុបផងដែរ។ ក្រុមប្រឹក្សានេះក្លាយជាតំណាងសំខាន់សម្រាប់សហគ្រាស​អឺរ៉ុប ដែលប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន។ EU-ABC ធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអ្នកសម្រេចចិត្ត ដើម្បីរួមចំណែករៀបចំគោលនយោបាយ បង្កើនកំណែរទម្រង់ច្បាប់ និងបង្កើតបរិយាកាសឲ្យសមស្របសម្រាប់អាជីវកម្មអឺរ៉ុបឱ្យរីកចម្រើន។

សូមបញ្ជាក់ដែរថា ៖ សហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំជាងគេមួយរបស់កម្ពុជា មានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៥ ៣៧៦លានដុល្លារក្នុងរយៈពេល ១១ខែនៃឆ្នាំ​២០២៥កន្លងទៅនេះ​។ ដោយឡែក ចំពោះទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលអាចបរិភោគបាន គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ ព្រមទាំងទំនិញផ្សេងទៀតទៅកាន់សហភាពអឺរ៉ុបក្រោមគម្រោង EBA៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/03/2026

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/03/2026

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *