យល់ដឹងពីការវាយតម្លៃគុណភាព និងការកែច្នៃគ្រាប់ស្វាយចន្ទី  

ស្វាយចន្ទី ជាប្រភេទដំណាំឧស្សាហកម្មយកគ្រាប់ដែលមានលក្ខណៈប្លែកពីផ្លែឈើដទៃព្រោះគ្រាប់របស់វានៅផ្នែកខាងក្រៅ ភ្ជាប់ទៅផ្នែកខាងក្រោមនៃផ្លែ ហើយមានម៉ាស់តូចជាទម្ងន់ផ្លែដល់ទៅមួយភាគដប់។ វាជាប្រភពអាហារដ៏សម្បូរជីវជាតិ ដែលការកែច្នៃគ្រាប់ស្វាយចន្ទីជារឿងសំខាន់ណាស់ក្នុងការជំរុញឱ្យទីផ្សារស្វាយចន្ទីកាន់តែប្រសើរ មានគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ។

ដើម្បីអាចកែច្នៃគ្រាប់ស្វាចន្ទីដែលមានគុណភាពបាន គេត្រូវធ្វើការវាយតម្លៃគុណភាពគ្រាប់ស្វាយចន្ទីទៅតាមវិធីផ្សេងៗដូចជា ការធ្វើតេស្តរាប់គ្រាប់ដោយមើលទំហំគ្រាប់ខាងក្រៅ ថាតើក្នុងមួយគីឡូក្រាមបានប៉ុន្មានគ្រាប់ តួយ៉ាង គ្រាប់ស្វាយចន្ទីជាមធ្យមមានចំនួន ១៦៨-១៩៩គ្រាប់ក្នុងមួយគីឡូក្រាម ឯខ្លះទៀតមានទំហំតូចអាចចន្លោះពី ២៣០-២៤០គ្រាប់ក្នុងមួយគីឡូក្រាម។

មួយវិញទៀតគឺការធ្វើតេស្តសាច់គ្រាប់ស្វាចន្ទីខាងក្នុង ដោយធ្វើការពុះគ្រាប់ស្វាយចន្ទីដើម្បីវាយតម្លៃផ្នែកខាងក្នុង។ សាច់គ្រាប់ត្រូវបានបែងចែកជា ៥ប្រភេទគឺ គ្រាប់គុណភាពល្អដែលមានរូបរាងពេញ ទំហំធំ មានពណ៌ស គ្រាប់មានអុតខ្មៅ ឬមានចំណុចខ្មៅ គ្រាប់ទុំមិនពេញលក្ខណៈ ទម្ងន់ស្រាល ជ្រួញ និងស្វិត គ្រាប់សើមធ្វើឱ្យឆាប់រលួយ និងគ្រាប់ស្អុយដោយសារសត្វល្អិតបំផ្លាញ ជំងឺ និងកត្តាផ្សេងៗ។

ការធ្វើតេស្តគុណភាពគ្រាប់ស្វាចន្ទី ត្រូវធ្វើឡើងទាំងពីរយ៉ាងនេះ ដើម្បីបែងចែក ដូចជាបើអ្នកមានគ្រាប់ធំ ប៉ុន្តែសាច់គ្រាប់ខាងក្នុងតូច នោះគឺរាប់ថាជាប្រភេទគ្រាប់មិនល្អ ឬអន់។ ចំណែកករណីគ្រាប់តូចៗ ប៉ុន្តែសាច់គ្រាប់ខាងក្នុងពេញល្អ នេះបញ្ជាក់ថាគ្រាប់ធំមិនប្រាកដថាជាគ្រាប់មានគុណភាពល្អគ្រាប់ពេលនោះទេ។ ហេតុនេះការធ្វើតេស្តគុណភាពគឺគេត្រូវប្រុយប្រយ័ត្នទាំងសំបកខាងក្រៅ និងគ្រាប់ខាងក្នុង។

បន្ទាប់ពីការធ្វើតេស្តគុណភាពគ្រាប់ហើយ ការកែច្នៃគ្រាប់ស្វាយចន្ទីគេត្រូវមានដំណាក់កាលផ្សេងៗគ្នាដូចជា ជំហានដំបូងត្រូវសម្ងួតគ្រាប់ឱ្យបានត្រឹមត្រូវ និងស្តុកទុកគ្រាប់សម្រាប់កែច្នៃពេលក្រោយ ទើបគេបកសំបកចេញ ដើម្បីទទួលបានគ្រាប់ចន្ទីខាងក្នុងដែលអាចទទួលទានបាន។

ចំណែកគន្លឹះដែលគរត្រូវយកចិត្តទុកដាក់ក្នុងការកែច្នៃគឺ កត្តាកម្ដៅ ការបកសំបក និងការចែកថ្នាក់ ហើយជំហានសម្រាប់ការកែច្នៃគ្រាប់ស្វាយចន្ទីមានចំនួន ៦សំខាន់ៗគឺ

១. សម្ងួតគ្រាប់ស្វាយចន្ទីឆៅ

២.ធ្វើបម្រុងស្តុកទុក

៣. បកសំបកក្រៅចេញ

៤. បកសំបកកស្ដើងដែលរុំព័ទ្ធជុំវិញសាច់គ្រាប់

៥. បែងចែកសាច់គ្រាប់ទៅតាមទំហំ

៦. វេចខ្ចប់សម្រាប់ស្តុកទុក និងដឹកជញ្ជូនចែកចាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤