ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង រ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាទទួលបានមាស ៣ ៥៤៣ គីឡូក្រាម ស្មើនឹង ២៣២ដុំមាស គិតត្រឹមដើមខែសីហា ឆ្នាំ២០២២ ដែលដុំមាសទាំងអស់បានមកពីការចម្រាញ់រ៉ែមាស ដោយក្រុមហ៊ុនឯកជន ដែលកំពុងមានប្រតិបត្តិការនៅក្នុងខេត្តមណ្ឌលគិរី ។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងថា ទាក់ទងនឹងអាជីវកម្មរ៉ែមាសនេះ មានក្រុមហ៊ុនចំនួន៧ ដែលបានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាសពីក្រសួងរ៉ែ និងថាមពល ប៉ុន្តែមានតែក្រុមហ៊ុន Renaissance មួយទេ ដែលបានផលិតរ៉ែមាសជាផ្លូវការ ដោយគិតនៅត្រឹមដើមខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនអូស្ត្រាលីមួយនេះ បានចម្រាញ់មាសប្រមាណ ៣ ៥៤៣ គីឡូក្រាម ឬស្មើនឹង ២៣២ ដុំមាស ដោយចំណូលសួយសារក្រុមហ៊ុននេះបង់ចូលរដ្ឋមានជាង ៥,១ លានដុល្លារ។

លោក អ៊ឹង ឌីប៊ូឡា ក៏បានបញ្ជាក់បន្ថែមថា ៖
“សម្រាប់តែ ឌែលខម (Delcom Cambodia) ជាក្រុមហ៊ុនធុនមធ្យម ដោយផែនការក្នុងឆ្នាំដំបូង នៃគម្រោងផែនការអាជីវកម្ម គ្រោងផលិត៣៤០គីឡូក្នុងមួយឆ្នាំ។ បើគិតជាសួយសារចូលរដ្ឋ ប្រហែលជាជិត៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ក៏ប៉ុន្តែកាលពីថ្ងៃទី៤ ខែសីហាប៉ុន្មានថ្ងៃមុននេះ គឺមានក្រុមហ៊ុនឌែលខម (Delcom Cambodia) បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន ផលិតបាន២០គីឡូក្រាម ដោយផលិតជាដុំ ក្នុង១ដុំមួយគីឡូ ដោយក្រុមហ៊ុននេះកំពុងធ្វើអាជីវកម្មនៅស្រុករវៀង ខេត្តព្រះវិហារ”
លោក ឌីប៉ូឡា បានគូសបញ្ជាក់ថា ៖
“បច្ចុប្បន្ននៅក្នុងខេត្តរតនគិរីមិនទាន់មានអាជីវកម្មរ៉ែមាសទេ ប៉ុន្តែមានអាជ្ញាប័ណ្ណស្វែងរុករកមាសចំនួន ៣ ដោយ ២ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាដា Angkor Gold និងក្រុមហ៊ុនចិន Oriental wisdom។ ចំពោះការរុករករ៉ែមាសបែបអនាធិបតេយ្យ ក្រសួងបានរៀបចំក្រុមការងារត្រួតពិនិត្យ និងអធិការកិច្ចប្រតិបត្តិការធនធានរ៉ែចំនួន ៤ ក្រុម ទៅតាមប្រភេទនៃការធ្វើអាជីវកម្មរ៉ែ ជាលទ្ធផលក្រុមការងារបង្ក្រាបបានសកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅចុងផ្លាស់ ខេត្តមណ្ឌលគិរី ភ្នំជីនៅខេត្តកំពង់ធំ ភ្នំលុង នៅខេត្តព្រះវិហារ”
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍កន្លងមកថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុល ដែលគិតជាមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ ហើយក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ ដែលថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS ថា ការផលិតមាសរបស់ក្រុមហ៊ុនអូស្ត្រាលី Renaissance មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលតួលេខបានបញ្ជាក់ដោយមន្ត្រីនៃក្រសួងរ៉ែ និងថាមពល ជាធនធានរ៉ែ និងជាសក្តានុពលដែលយើងបានទទួល នឹងអាចរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចរបស់កម្ពុជាយើង។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ៖
“នេះជាមូលធនសួយសារដ៏សំខាន់ ក្រៅពីចំណូលដែលបានមកពីក្រុមហ៊ុនអូស្ត្រាលី Renaissance ក៏មានក្រុមហ៊ុនដទៃទៀត ដែលបានធ្វើអាជីវកម្មរ៉ែមាស រួមជាមួយវិស័យដទៃទៀតមានវិស័យកាត់ដេរ ទេសចរណ៍ និងការនាំចេញ ព្រោះបើកាលណាអាជីវកម្មទាំងនេះរីកកាន់តែធំ វានឹងបានជំរុញដល់កំណើនសេដ្ឋកិច្ចជាតិរបស់យើង។ ការធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុនស្របច្បាប់ គឺអាចជាកាលានុវត្តភាពមួយដែលកម្ពុជាទទួលបាន ទី១ ចំណូលពីសួយសារ នៃអាជីវកម្មរ៉ែមាស ពីការវិនិយោគ ទិ២ សម្រាប់ស្រូបទាញកម្លាំងពលកម្មនៅក្នុងតំបន់ដោយបានផ្តល់ការងារដល់ប្រជាជន និងទី៣ ជាអត្តសញ្ញាណរ៉ែមាសរបស់កម្ពុជា”
យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ ក៏បានសង្កត់ធ្ងន់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាគួរគ្រប់គ្រងផលប៉ះពាល់ទៅលើបរិស្ថាន វប្បធម៌របស់សហគមន៍ដែលរស់នៅតំបន់នោះ ដើម្បីកុំឱ្យមានបញ្ហា ដែលអាចកើតមានឡើង ពីការដែលយើងទទួលបានផលប្រយោជន៍សេដ្ឋកិច្ច តែវាបង្កភាពអសកម្ម ភាពរំខាន អវិជ្ជមានដល់ការអភិវឌ្ឍ នោះទើបជាការប្រសើរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content