ដាំដំណាំផ្ទីដូង ឆាប់បានផល ងាយថែទាំ និងមានទីផ្សារទូលាយ តម្លៃល្អ

ផ្ទីដូង គឺជាប្រភេទបន្លែបៃតង ដែលគេអាចយកទៅចម្អិនដាំ ស្លរ ជាម្ហូបអាហារបានច្រើនមុខ និងមានរសជាតិឆ្ងាញ់ផង ផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពផង និងមានមនុស្សជាច្រើនចូលចិត្តនិយមទទួលទាន។ ដូច្នេះហើយបានជាកសិករជាច្រើនរស់នៅក្នុងតំបន់កោះគរ ទឹកដីខេត្តកណ្តាល និយមនាំគ្នាដាំផ្ទីដូងនេះលក់ ខណៈដែលមានតម្រូវការទីផ្សារល្អ តម្លៃសមរម្យ ហើយអាចប្រមូលផលបានយូរថ្ងៃទៀតផង។

កសិករឈ្មោះ ប៊ុន លាង ជាអ្នកប្រកបរបរកសិកម្មដាំដំណាំផ្ទីដូង រស់នៅក្នុងភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឱ្យដឹងថា ផ្ទីដូង មិនត្រឹមតែងាយស្រួលដាំដុះប៉ុណ្ណោះទេ ថែមទាំងងាយស្រួលថែទាំជាងដំណាំផ្សេងទៀតផង។ លើសពីនេះ ដំណាំប្រភេទនេះឱ្យផលវិលជុំច្រូតលក់ម្តង ហើយដាក់ជីស្រោចទឹកត្រឹមតែមួយសប្តាហ៍ វានឹងដុះលូតធំល្មមច្រូតកាត់លក់បានម្តងទៀត ហើយគេអាចប្រមូលផលបានក្នុងរយៈពេលយូរអាចរហូតដល់ប្រមាណជាង៣ខែឯណោះ។

ក្នុងទំហំក្បាលដីប្រហែលជាង ១០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ គេអាចលើកថ្នាលដាំផ្ទីដូងបានជាច្រើនថ្នាល ប៉ុន្តែដើម្បីអាចប្រមូលផលវិលជុំរាល់ថ្ងៃបាន គេមិនត្រូវសាបគ្រាប់ក្នុងពេលដំណាលគ្នាតែមួយនោះឡើយ ពោលគឺត្រូវសាបបណ្តាក់គ្នា ២ ឬ ៣ ថ្នាលម្តង ដើម្បីឱ្យផ្ទីដុះលូតលាស់បន្តបន្ទាប់គ្នា ហើយឱ្យផលជាបន្តបន្ទាប់ ខ្លាចក្រែងឱ្យផលស្មើៗគ្នាក្នុងថ្ងៃតែមួយអាចជន់ជោរនៅលើទីផ្សារពិបាកលក់ចេញ ។

ចំណែកកសិករម្នាក់ទៀត លោក ឃុត ព្រលឹង បានប្រាប់ពីវិធីសាស្រ្តដាំដុះថា ដំណាំផ្ទីដូង មិនមានការលំបាកនោះឡើយ ដោយកសិករគ្រាន់តែភ្ជួរាស់ដី ដាក់ជី រួចហាលដីចោលឱ្យឆ្អិនរយៈពេលប្រហែលជា១សប្តាហ៍ ដើម្បីសម្លាប់មេរោគ បន្ទាប់មកគេត្រូវលើកពូនជាថ្នាលមានទទឹងប្រហែល១ម៉ែត្រ និងមានគម្លាតពីថ្នាលមួយទៅថ្នាលមួយប្រវែង ២ ឬ ៣ ស.ម។ ពេលលើកថ្នាលរួច គេត្រូវយកគ្រាប់មករោយពីលើ និងគ្របចំបើងឱ្យបានជិត និងស្រោចទឹកជាប្រចាំ ព្រឹកម្តង ល្ងាចម្តង រហូតដល់អាយុ១០ថ្ងៃ ផ្ទីមានកំពស់ ៦-៨ ស.ម គេចាប់ផ្តើមយកចំបើងចេញ ហើយចាប់ផ្តើមដកស្មៅ ជ្រុំដី​ និងដាក់ជីប៉ន រហូតដល់អាយុ ២៥-៣០ថ្ងៃ គេអាចប្រមូលផលលើកទី១បានហើយ។ ពេលច្រូតរួច ដាក់ជី ស្រោចទឹក រយៈពេល ៧ថ្ងៃ គេអាចច្រូតកាត់យកទៅលក់បានម្តងទៀត រួចធ្វើដដែលៗរហូតដល់ ៣ខែ ទើបផ្ទីលែងឱ្យផល។

សូមបញ្ជាក់ថា ក្នុងទំហំក្បាលដីប្រមាណជា១០ម៉ែត្រ គុណនឹង ៦០ម៉ែត្រ គេអាចប្រមូលផលម្តងបានប្រមាណចន្លោះពី ៦០ ទៅ ៨០គីឡូក្រាម ហើយក្នុងមួយគីឡូក្រាមអាចលក់បាន ១០០០រៀល (តម្លៃបោះដុំ) តម្លៃនេះលក់ក្នុងរដូវប្រាំង ប៉ុន្តែបើសិនជារដូវផ្ទីមិនសូវឱ្យផលច្រើន ដូចជានៅរដូវវស្សា ពិសេសរដូវទឹកជំនន់ ផ្ទីអាចឡើងថ្លៃមួយគីឡូ ៣០០០រៀល។

មេភូមិកោះគរ លោក លី ហុង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងភូមិកោះគរ ក្រៅពីប្រកបការងារនៅតាមរោងចក្រ សហគ្រាស និងស្ថាប័នផ្សេងៗ ពួកគាត់តែងឆ្លៀតពេលដាំដុះដំណាំបន្លែផ្សេៗទៅតាមចំណង់ចំណូលចិត្ត ដើម្បីរកប្រាក់កម្រៃបន្ថែម និងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចំពោះដំណាំដែលកសិករនៅក្នុងភូមិកោះគរ និយមដាំច្រើនជាងគេរួមមាន ដូចជា ស្លឹកបាស កាឆាយ ខ្ទឹមស ជីនាងវង ជីរណា ជាពិសេសដំណាំផ្ទីដូងតែម្ដង។

គួរបញ្ជាក់ដែរថា ផ្ទី ជារុក្ខជាតិសម្បូរទៅដោយប្រូតេអ៊ីន ភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម ជំនួយឆ្អឹង ជំនួយដល់ការរំលាយអាហារ មិនមានជាតិ Gluten បន្ថយកម្រិតកូឡេស្តេរ៉ុល ការពារជំងឺក្រិនសរសៃឈាម លុបបំបាត់ជំងឺហើមសរសៃឈាម ជំនួយភ្នែក កាត់បន្ថយពិការភាពពីកំណើត ជួយឱ្យស្រកទម្ងន់ និងជំនួយដល់សរសៃសក់៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

Leave a Reply

Your email address will not be published.Required fields are marked *