ចំណុចសំខាន់ៗរបស់ដំណាំខ្ទឹមសដែលកសិករគួរយល់ដឹង  

ខ្ទឹមស ជាដំណាំមួយប្រភេទដែលមានភាពពេញនិយម និងមានតម្រូវការទីផ្សារយ៉ាងទូលំទូលាយ ដោយសារមនុស្សទូទៅយកទៅប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងទេសស្ទើរគ្រប់មុខម្ហូបសម្រាប់បរិភោគប្រចាំ។ ថ្ងៃនេះ AMS Economy សូមលើកយកចំណុចសំខាន់ៗដែលកសិករគួរយល់ដឹងដើម្បីអាចដាំដំណាំប្រភេទនេះទទួលបានទិន្នផលល្អ។  

ដំណាំខ្ទឹមស មានដើមរលោង ស្រទាប់នៃទងស្លឹក ស្លឹកពណ៌បៃតងចាស់រាងសំប៉ែត ពូជខ្លះស្លឹកមូល ខ្លះទៀត ស្លឹកសំប៉ែតធំ ហើយវែង។ គេចូលចិត្តបរិភោគដើមស្រស់ដែលហៅថា ខ្ទឹមស្រឹង ឬ គល់ខ្ទឹម។ ខ្ទឹមនេះអាចដាំបានលើដីច្រើនប្រភេទ តែដីដែលល្អជាងគេគឺជាប្រភេទដីល្បាយខ្សាច់ ដីល្បាប់តាមមាត់ទន្លេជាដើម។

ដើម្បីអាចដាំខ្ទឹមនេះបាន គេត្រូវការអាកាសធាតុជាក់លាក់ និងមានសំណើមបរិយាកាសខ្ពស់រហូតដល់ខ្ទឹមបង្កើតមើម លុះក្រោយពីមើមពេញលក្ខណៈហើយវាត្រូវការអាកាសធាតុក្ដៅបង្គួរ និងសំណើមបរិយាកាសស្ងួត ។ ចំពោះការជ្រើសរើសពូជដែលឆាប់លូតលាស់ អាយុកាលលូតលាស់ខ្លី មើមទុំល្អ ប៉ុន្តែគេមិនដាំដោយគ្រាប់នោះទេ ហើយមើមដែលត្រូវយកមកដាំមានរយៈពេល ៤-៦ខែ ក្នុងលក្ខខណ្ឌធម្មតា ហើយក្នុងនោះពូជស្រាលមានក្លែប ឬកំពឹសធំមានអាយុ ៩០ថ្ងៃ ពូជមធ្យមមានក្លែបក្នុង និងក្រៅប្រហែលគ្នា មានអាយុ ១១០ថ្ងៃ ឯពូជធ្ងន់មានមើមធំវែង មានអាយុ ៥-៦ខែ តែគេច្រើនដាំវានៅប្រទេសចិន។

សម្រាប់ការរៀបចំដី កសិករត្រូវភ្ជួរដីឱ្យជ្រៅ និងច្រើនលើក ដើម្បីបំបែកដីឱ្យល្អិត ទើបឆូតលើរងឱ្យបានកម្ពស់ ២០-២៥សង់ទីម៉ែត្រ ទទឹងរង ៨០-១០០សង់ទីម៉ែត្រ បណ្តោយជាមធ្យម ១៥ម៉ែត្រ រួចហាលដីឱ្យស្ងួតរយៈពេល ២-៣ ថ្ងៃ ទើបយកមើមខ្ទឹមទៅដាក់ដាំ។

នៅប្រទេសកម្ពុជា គេអាចដាំខ្ទឹមសបានតែមួយរដូវប៉ុណ្ណោះគឺពីខែវិច្ឆិកា និងប្រមូលផលបាននៅកុម្ភៈ។ មុននឹងយកមើមខ្ទឹមទៅដាំលើថ្នាល គេយកមើមខ្ទឹមទៅប្រឡេះឱ្យបែកជាក្លែបៗ ឬជាកំពិសៗ ទើបយកខ្ទឹមទៅកាត់ក្បាល និងត្រាំក្នុងសូលុយស្យុង នីត្រូសែន កម្រិត ១% ដោយដាក់ជីអ៊ុយរ៉េ១គីឡូក្រាម លាយទឹក១០០លីត្រ រយៈពេល ៨-១០ម៉ោង រួចយកខ្ទឹមច្រកបាវ ឬការ៉ុងសើមយកទុកកន្លែងងងឹតរយៈពេល ១២ម៉ោងដើម្បីឱ្យមើមខ្ទឹមដុះពន្លក។

មុនចាប់ផ្ដើមដាំខ្ទឹម កសិករត្រូវ្ហស្រោចទឹក ឱ្យជោគលើថ្នាល ចុចរន្ធជម្រៅ ២សង់ទីម៉េត្រក្នុងចន្លោះ ១៥x២០សង់ទីម៉ែត្រ រួចដាក់កំពិសខ្ទឹមទៅក្នុងរន្ធឱ្យលិចស្មើដី ហើយបាចចំបើងដើម្បីរក្សាសំណើមមុខនៃដើមខ្ទឹមស ដោយដីមួយហិកតាគេត្រូវការពូជពី ៣៥០-៤៥០គីឡូក្រាម។

លុះក្រោយពេលដាំហើយ ខ្ទឹមសត្រូវការស្រោចទឹកជាធម្មតា ១ថ្ងៃ ២លើក ដើម្បីមានសំណើមដីប្រមាណពី ៧០-៧៥ភាគរយ រហូតដល់ខ្ទឹមមានអាយុ ៥០-៥៥ថ្ងៃ ទើបបង្កើនការស្រោចទឹក គឺសំណើម ៧៥-៨៥ភាគរយ ដើម្បីឱ្យមើមខ្ទឹមឆាប់លូតលាស់លឿន។ ក្រោយពីនេះ អ្នកដាំក៏អាចប្រើមធ្យោបាយបញ្ចូលទឹកឱ្យលិចមើមខ្ទឹម រួចបញ្ចេញទឹកចេញភ្លាមនៅពេលដាំបានរយៈពេល ៥០ ទៅ ៥៥ថ្ងៃ ពោលគឺវាត្រូការទឹកចាប់ពីលូតលាស់ រហូតដល់ទុំ ស្លឹកប្រែពណ៌លឿងទើបគេលែងស្រោចទឹក។

ដំណាំខ្ទឹមស ត្រូវការជីពេញទំហឹងក្នុងដំណាក់កាលលូតលាស់ស្លឹក និងពង្រីកមើមនូវសារធាតុពិសេសដូចជា N.P.K និង Mg ដោយដាក់ជីខុសៗគ្នាទៅតាមដំណាក់កាល។ ថែមលើនេះ គេត្រូវការជ្រួយដី និងកម្ចាត់ស្មៅ ដោយគេធ្វើសស្មៅលើកទី១ នៅពេលកូនខ្ទឹមមានអាយុ ២៥ថ្ងៃ និងលើកទី២ នៅអាយុ ៤៥-៥០​ថ្ងៃ។ ដោយឡែក ជំងឺសំខាន់ៗដែលអាចកើតមានចំពោះខ្ទឹមសមានដូជា ជំងឺរលួយទន់ក្លែប ជំងឺស្ងួតស្លឹក និងសត្វល្អិតផ្សេងទៀតដូចជា កណ្តៀរ ខ្មូត និងសត្វល្អិតក្នុងដី។

ចុងក្រោយគឺការប្រមូលផល ដោយអ្នកដាំអាចប្រមូលផលខ្ទឹមសបាន ក្រោយដាំរយៈពេល ៣-៤ខែ ទៅតាមប្រភេទពូជ ហើយនៅពេលខ្ទឹមទុំ វាផ្តើមប្រែពណ៌ប៉ៃតងទៅជាលឿងប្រមាណ ៧០ភាគរយ ហើយចាប់ផ្ដើមទន់ដើមនៅត្រង់ចំណុចខាងគល់មើម។ ពេលនេះ គេបញ្ឈប់ការស្រោចទឹករយៈពេល ១០-១៥ថ្ងៃ ទើបគេដកខ្ទឹមស្ងួតទាំងនោះមកដាក់ហាលរយៈពេលរយៈពេល ២-៣ថ្ងៃទៀត គេក៏អាចយកស្លឹកខ្ទឹមមកចងជាបាច់ជាប់គ្នា ហើយព្យួរទុកនៅកន្លែងស្ងួតពី១០​ទៅ ១២ ខែឱ្យស្ងួតល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ