សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។
សម្តេចតេជោ បានមានប្រសាសថា ៖ ការលើកកម្ពស់ជីវភាព និង គុណភាពរបស់មន្ត្រីរាជការ ការពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន ៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណ គឺ : មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យកត្តារួមចំណែកដ៏ធំធេងក្នុងការ កាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលមានការធ្លាក់ចុះជាលំដាប់ ។
សម្តេចមានប្រសាសន៍បន្ថែមថា សុខភាពដ៏ល្អប្រសើរនៃប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈកម្ពុជាក៏បានធ្វើឱ្យរាជរដ្ឋាភិបាលមានថវិកាសន្សំគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជាយថាហេតុទាំងឡាយ ខណៈដែលអត្រាភាពក្រីក្រនៅកម្ពុជាកាន់តែមានការធ្លាក់ចុះជាបន្តបន្ទាប់៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content