មុខ​របរ​ចិញ្ចឹម​ឃ្មុំបែប​ធម្មជាតិ​កំពុង​ពេញ​និយម ខណៈការទទួលផលអាចផ្គត់ផ្គង់តម្រូវការទីផ្សារ

ភ្នំពេញ ៖ មុខ​របរ​ចិញ្ចឹម​ឃ្មុំក្នុង​ប្រអប់ ឬ​កេះ តាម​បែប​ធម្មជាតិ ​កំពុងតែ​ពេញ​និយមក្រោយពីមុខរបរស្វែងរក​ឃ្មុំ​ព្រៃជា​លក្ខណៈ​ប្រពៃណី​​កាន់តែខ្សត់ទៅៗ មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់។ ជាមួយនឹងមុខរបរចិញ្ចឹមឃ្មុំតាមបែបធម្មជាតិនេះ ដើម្បីអាចរក្សានូវតម្លៃ ក៏ដូចជាទំហំទីផ្សារ បណ្តាអ្នកចិញ្ចឹមឃ្មុំភាគច្រើនបាននាំគ្នាចងក្រងបង្កើតជាសហគមន៍​ចិញ្ចឹម​ឃ្មុំ​យក​ទឹកឃ្មុំ​លក់ ដោយអ្នកដែលមានបទពិសោធន៍ច្រើនជួយណែនាំ​អ្នកដែលមានមានបទពិសោធន៍តិច ធ្វើយ៉ាងណាអាចចិញ្ចឹម និងទទួលបានទិន្នផលល្អទាំងអស់គ្នាក្នុងនាមជា​លក្ខណៈ​គ្រួសារអ្នកចិញ្ចឹមសត្វឃ្មុំ។ ​

សូមបញ្ជាក់ថា ការ​ចិញ្ចឹម​ឃ្មុំ ខុស​ពី​ការ​ចិញ្ចឹម​សត្វ​ផ្សេងៗ គឺ​ខុស​ទាំង​ការរៀបចំ​កន្លែង​ឱ្យ​វា​រស់នៅ ការ​ជ្រើស​ទីតាំង​ចិញ្ចឹម ហើយ​សត្វប្រភេទនេះក៏​មិន​សូវត្រូវការ​ចំណី​ណាក្រៅតែពី​លម្អងផ្កា ​ផ្កាឈើ​ព្រៃ ឬផ្កា​ដំណាំ​ធម្មជាតិ​នោះ​ឡើយ​ ហើយខត្តដែលមាន​ការ​ចិញ្ចឹម​ឃ្មុំ ភាគច្រើន​មាននៅ​ខេត្ត​សៀមរាប កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ប៉ៃលិន និង​ខេត្ត​បាត់ដំបង ជាដើម ដែល​ជា​តំបន់​សម្បូណ៍​ចម្ការ​ផ្លែឈើ។

អ្នកស្រី សុជាតិ ​ ជាសហស្ថាបនិកកសិដ្ឋានចិញ្ចឹមឃ្មុំធម្មជាតិ «បារាយណ៍ហាន់នី» បានប្រាប់ឱ្យដឹងថា ការ​រៀន​ចិញ្ចឹម​ឃ្មុំ​មិន​ចំណាយ​ពេល​យូរ​ឡើយ​ ប៉ុន្តែ​គួរតែរៀនពីបច្ចេកទេសចិញ្ចឹម ថែទាំពីអ្នកដែលមានជំនាញច្បាស់លាស់ត្រឹមត្រូវ។ ជាក់ស្ដែងដូចជាសហស្ថាបនិកកសិដ្ឋានចិញ្ចឹមឃ្មុំធម្មជាតិ «បារាយណ៍ហាន់នី» គឺបានរៀនពីអ្នកដែលមានបទពិសោធលើការចិញ្ចឹមឃ្មុំ ដែលបានបញ្ចប់ការនៅវិទ្យាស្ថានកសិកម្មព្រែកលាប។

អ្នកស្រីបន្តឱ្យដឹងថា មុនពេលមានដំណើរការដូចបច្ចុប្បន្ន កាលពីដំបូងក្រុមរបស់អ្នកស្រីបានសាកល្បងចិញ្ចឹមរយៈពេលជិត១ឆ្នាំ ទើបអាចឈានដល់ការចិញ្ចឹមអាជីវកម្មពេញលេញបាន ដោយមាន​អ្នកបច្ចេកទេសម្នាក់ឈឈ្មោះជា​បង្គោល​ គឺលោក ហេង ប៊ុនណាល់ ​ក្នុងការ​ជួយ​ផ្ដល់​គំនិត​ក្នុងការ​ចិញ្ចឹម ហើយក៏បន្តភាពរីកចម្រើនរហូតពង្រីកទ្រង់ទ្រាយចិញ្ចឹមលក្ខណៈជាកសិដ្ឋានដូចពេលបច្ចុប្បន្ន។

បច្ចុប្បន្ននេះ កសិដ្ឋានចិញ្ចឹមឃ្មុំ «បារាយន៍ហាន់នី» មានទីតាំង​នៅឃុំកោះសំរោង ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយផ្តើមចេញពី​ការចិញ្ចឹមលើកដំបូងត្រឹមតែ ២-៣ធុងតែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះបានពង្រីករហូតដល់ជាង១០០ធុង ហើយក្នុងមួយធុងមានចាប់ពី ៨-១០ បង្គង ប៉ុន្តែអាចទទួលបានទឹកឃ្មុំត្រឹមប្រមាណ៨បង្គងប៉ុណ្ណោះ។

អ្នក​ស្រីបានប្រាប់ឱ្យដឹងទៀតថា ការ​ចិញ្ចឹម​ឃ្មុំមាន​ច្រើន​ដំណាក់កាល ប៉ុន្តែ​ជា​ដំបូង​កសិករ​ត្រូវ​ជ្រើ​សរើស​ទី​តាំង​ដែល​ល្អ ដូចជា​កន្លែង​សម្បូរព្រៃឈើ សម្បូរផ្កា ឬ​ចម្ការ​ឈើ​ហូប​ផ្លែ​ជាដើម ហើយ​តំបន់​នោះមិន​មាន​ការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម ឬ​ការប្រើប្រាស់​សារ​ធាតុគីមី​ផ្សេងៗ ទើបការ​ចិញ្ចឹម​ឃ្មុំអាច​ផលិត​ទឹក​បាន​ច្រើន​។ ចំពោះ​ទីតាំងការដាក់កេះ ឬធុងចិញ្ចឹមឃ្មុំ ត្រូវដាក់នៅឱ្យឆ្ងាយពីកន្លែងដែលមានមនុស្សអ៊ូអរច្រើន ឬក្បែរផ្លូវធ្វើដំណើរ និងមិនឱ្យកៀកគ្នាពេកទេ ជៀសវាងការដាក់ធុងទល់មុខគ្នា។ បើទីតាំងចិញ្ចឹមឃ្មុំល្អ គឺត្រូវមានប្រភពផ្កា៣ដងក្នុងមួយឆ្នាំ មានប្រភពទឹក ឬមានសំណើមគ្រប់គ្រាន់ មានម្លប់ តែក៏ត្រូវមានពន្លឺគ្រប់គ្រានដែរ។

ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ «បារាយណ៍ហាន់នី» ​បានឱ្យដឹង​ថា ការងារ​ដំបូង គឺ​ការ​ធ្វើ​ប្រអប់ ឬ​កេះ​បង្គង ឬ​ហៅថា​ការសាងសង់​ទីជម្រក​ដើម្បី​ឱ្យ​ឃ្មុំ​ប្រមែ​ល​ប្រមូល​គ្នា​វា​ដែលរស់នៅ រាយប៉ាយ​តាម​កន្លែង​ផ្សេងៗឱ្យ​ចូល​មក​ស្នាក់នៅ​បង្កើត​កូនចៅ​លើ​បង្គង ​ដែលបាន​រៀបចំ​ក្នុង​ប្រអប់​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។​ លក្ខណៈ​បច្ចេក​ទេស​នៃ​ការ​ធ្វើ​កេះ ឬ​ធុង​ចិញ្ចឹម​ បច្ចុប្បន្ន​កសិករអាច​សិក្សា​ធ្វើ​ដោយ​ខ្លួនឯង​បាន​ដោយ​មិន​ចំ​បាច់​ទិញ​ពី​ក្រៅប្រទេស​ដូច​ពេល​មុនៗ​នោះ​ឡើយ​។​

អ្នកស្រី ​បន្ត​ថា ទឹកឃ្មុំ​ដែលកសិដ្ឋាន​ផលិត​បានជា​ទឹកឃ្មុំ​សុទ្ធ​ល្អ​ដូច​ទឹកឃ្មុំ​ធម្មជាតិ​ដែរ និង​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​។ នៅ​រដូវប្រាំង​សំបូរ​ផ្កាឈើ ការប្រមូល​ផល​ទឹកឃ្មុំ​ត្រូវធ្វើ​រយៈពេល​ពី ១៥​ថ្ងៃ ទៅ​១​ខែម្ដង។ ពិសេសជាងនេះទៅទៀត ក៏មានប្រភេទទឹកឃ្មុំដែលផលិតពីលម្អងផ្កាគរ និងលម្អងផ្កាឈើហូបផ្លែផ្សេងៗទៀតផងដែរ ហើយបើគាប់ជួនក្នុងរដូវ​សំបូរ​ផ្កាឈើ មេ​ឃ្មុំ​កើតកូនបាន​ល្អ​ គឺ​ចិញ្ចឹម​ឃ្មុំ​មួយធុងអាចប្រមូល​ផល​ម្ដង​បាន​ទឹកឃ្មុំ​ចាប់ពី ៣ ​ទៅ ៥​លីត្រ។

សូមបញ្ជាក់ថា នៅកម្ពុជាមាន «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ និងជាម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) ក្នុង​គោលដៅ​ផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា លើកកម្ពស់​គុណភាព​សម្បក​វេចខ្ចប់ និង​កេរ្តិ៍ឈ្មោះ ព្រមទាំង​បង្កើន​ចង្វាក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​ រួមចំណែក​ថែរក្សាព្រៃឈើ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការយក​ទឹកឃ្មុំព្រៃ​ប្រកប​ដោយ​និរន្តរភាព​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច