ប្រ៊ូសែល ៖ សហភាពអ៊ឺរ៉ុប ឬហៅកាត់ថា EU បានធ្វើការរំពឹងទាំងភាពជឿជាក់ថា សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូលនឹងមានភាពល្អប្រសើរឡើងវិញនៅក្នុងឆ្នាំ 2021 នេះបន្ទាប់ពីសមាជិកក្នុងប្លុករបស់ខ្លួនទាំងអស់បានដាំក្បាលចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចស្ទើរគ្រប់ប្រទេសដោយទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពី បញ្ហារាតត្បាតនេះវីរុសកូវីដកាលពីឆ្នាំកន្លងទៅ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ EU កាលពីថ្ងៃពុធម្សិលមិញបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់នៅក្នុងប្លុកមួយនេះនឹងមានកំណើនខ្លាំងឡើងវិញសម្រាប់ឆ្នាំ2021នេះ ដែលតួលេខថ្មីនេះនៃទំហំសេដ្ឋកិច្ចអាចខ្ពស់ជាងការព្យាករណ៍ទុកលើកមុនទៅទៀត។
ប្រភពដដែលបានបន្តថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសសមាជិកទាំង27នឹងហក់ឡើងវិញដែលអាចធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់រួមនឹងកើនឡើងប្រមាណជា 4.2 ភាគរយដែលតួលេខនេះមានភាពខ្លាំងក្លាជាងការរំពឹងទុកដែលធ្លាប់បានធ្វើឡើងកាលពីខែកុម្ភៈក្នុងអត្រាត្រឹមតែ3.7 ភាគរយប៉ុណ្ណោះ។
ប្រធានគណៈកម្មការអ៊ឺរ៉ុប លោក Paolo Gentiloni បានធ្វើសេចក្តីថ្លែងការណ៍មួយផងដែរថា៖
“ស្រមោលនៃវិបត្តិកូវីដដែលនៅសេសសល់នឹងក្លាយទៅជាពេលវេលាចាប់ផ្តើមសាជាថ្មីនៃសេដ្ឋកិច្ចរបស់អ៊ឺរ៉ុប។ បន្ទាប់ពីឆ្នាំមួយដែលសេដ្ឋកិច្ចរបស់យើងទទួលបាននូវភាពកំសោយបំផុតនោះយើងនឹងរំពឹងថាកំណើននឹងមានឡើងវិញទាំងនៅក្នុងឆ្នាំ2021នេះ ហើយនៅឆ្នាំ 2022ខាងមុខនេះក៏នៅតែបន្តឡើងដដែល”
លោកក៏បានធ្វើការកត់សំគាល់ទៀតដែរថា កត្តាសំខាន់ៗដែលអាចជួយដល់សន្ទុះកំណើនសេដ្ឋកិច្ចសាជាថ្មីនេះគឺបណ្តាលមកពីប្លុករបស់អ៊ឺរ៉ុបគឺកំពុងតែបានចាប់ផ្តើមពន្លឿនយ៉ាងខ្លាំងនូវការចែកចាយវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន។
គួរបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ការព្យាករណ៍នៅឆ្នាំក្រោយនេះ EU អាចទទួលបានកំណើនប្រមាណជា 4.4 ភាគរយជំនួសឲ្យការព្យាករណ៍ទុកលើកមុនកាលពីខែកុម្ភៈដែលមានត្រឹមតែ 3.9 ភាគរយ ហើយវាក៏ជាពេលវេលាដែលរដ្ឋជាសមាជិកទន្ទឹងរង់ចាំជាយូរមកហើយដែរនៅពេលដែលកញ្ចប់ជំនួយដំបូងបំផុតរបស់ EU ប្រមាណជា 750 ពាន់លានអឺរ៉ូ ឬ 910 ពាន់លានដុល្លារនឹងត្រូវបានចាប់ផ្តើមយកមកប្រើប្រាស់បានក្នុងកិច្ចការងារស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content