សហភាពអឺរ៉ុប ​បោះឆ្នោតលើការអនុម័តច្បាប់ថ្មីសម្រាប់និរទេសជនទៅកាន់ប្រទេសទី៣ នៅខាងក្រៅតំបន់

បរទេស៖ នៅក្នុងសប្ដាហ៍នេះ សភាអឺរ៉ុប នឹងអនុម័តច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកអាចនិរទេសជនចំណាកស្រុកទៅកាន់ប្រទេសទី៣ផ្សេងទៀតដែលនៅខាងក្រៅតំបន់របស់ខ្លួនក្នុងចំណោមទាំង២៧ប្រទេស នេះបើយោងតាមសេចក្ដីរាយការណ៍ពី Al Jazeera ។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ សមាជិកសភាអឺរ៉ុបបានអនុម័តវិធានការនេះបន្ទាប់ពីមានការបោះឆ្នោតគាំទ្រ ៣៩៦ សម្លេង និង ប្រឆាំង ២២៦ សម្លេង។ នៅក្រោមច្បាប់ថ្មីនេះ សមាជិកសហភាពអឺរ៉ុបអាចបញ្ជូនជនចំណាកស្រុកទៅកាន់ប្រទេសទី៣ ប្រសិនបើប្រទេសទាំងនោះបានគោរពតាមស្តង់ដារអន្តរជាតិដែលមានសុវត្ថិភាពសម្រាប់ជនចំណាកស្រុក និងមានការឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយម្ចាស់ផ្ទះ។ ក្នុងអំឡុងសម័យប្រជុំនោះដែរ សភាអឺរ៉ុបបានចុះហត្ថលេខាលើបញ្ជីប្រទេសទី៣ ដែលមានសុវត្ថិភាព រួមមាន បង់ក្លាដែស កូឡុំប៊ី អេហ្ស៊ីប ឥណ្ឌា កូសូវ៉ូ ម៉ារ៉ុក និងទុយនេស៊ី។ យ៉ាងណាមិញ ច្បាប់ថ្មីនេះតម្រូវឱ្យមានការអនុម័តជាផ្លូវការចុងក្រោយពីរដ្ឋាភិបាលរបស់ប្រទេសជាសមាជិកអឺរ៉ុបទាំង ២៧ ហើយអាចនឹងចូលជាធរមាននៅក្នុងខែមិថុនាខាងមុខនេះ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីមានបញ្ហាប្រឆាំងនឹងលំហូរនៃជនអន្តោប្រវេសន៍នៅទូទាំងសហភាពអឺរ៉ុបជាងមួយទសវត្សរ៍កន្លងមកនេះ។​ កាលពីខែឧសភាឆ្នាំ២០២៥ សហភាពអឺរ៉ុបធ្លាប់បានអនុម័តលើកំណែទម្រង់យ៉ាងទូលំទូលាយចំពោះប្រព័ន្ធសុំសិទ្ធិជ្រកកោននៃជនចំណាកស្រុក។ កតិកាសញ្ញាជំរុញឱ្យមានការនិរទេស និងបង្កើតប្រព័ន្ធបញ្ជូនពួកគេត្រឡប់មកវិញ។

ក្រុម​សិទ្ធិ​មនុស្ស​​ព្រមាន​ថា ​គោល​នយោបាយ​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​និរទេស​ជន​ចំណាក​ស្រុក​ទៅ​ប្រទេស​ដែល​ពួកគេ​គ្មាន​ទំនាក់ទំនង​ និង​អាច​ត្រូវ​បាន​គេ​ធ្វើ​បាប។

លោក Meron Ameha Knikman ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការសង្គ្រោះអន្តរជាតិ បានលើកឡើងថា ទោះបីជាច្បាប់ថ្មីអះអាងថាប្រទេសទី៣ មានសុវត្ថិភាពក៏ដោយ ប៉ុន្តែវាដូចជាបង្ខំមនុស្សទៅកាន់ប្រទេសដែលពួកគេមិនធ្លាប់ទៅ និងមិននិយាយភាសាដូចគ្នា ដែលធ្វើឲ្យពួកគេប្រឈមហានិភ័យនៃការរំលោភបំពាន និងការកេងប្រវ័ញ្ច។

លោកស្រី Cecilia Strada សមាជិកសភាអ៊ីតាលី និង បានបោះឆ្នោតប្រឆាំងនឹងចំណាត់ការនេះ និងបានលើកឡើងថា ប្រទេសដែលសភាអឺរ៉ុបចាត់ទុកថាមានសុវត្ថិភាព ប៉ុន្តែមែនទែនទៅគឺមិនមានសុវត្ថិភាពនោះទេ ខណៈដែលសភាអឺរ៉ុបធ្លាប់អនុម័តដំណោះស្រាយជាច្រើនលើប្រទេសទាំងនេះពាក់ព័ន្ធនឹងភាពយ៉ាប់យ៉ឺននៃនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋាន ដែលធ្វើឲ្យការបោះឆ្នោតគាំទ្រខុសពីស្ថានភាពពិតជាក់ស្តែង។

លោកស្រី Melissa Camara សមាជិកសភា French Green ក៏បានលើកឡើងពីការព្រួយបារម្ភដែរថា ប្រទេសដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាព ប៉ុន្តែជាក់ស្តែងបែរជាមិនមានវិញនោះ នឹងធ្វើឱ្យមនុស្សរាប់សែននាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង និងមានហានិភ័យដល់សិទ្ធិមនុស្សខ្ពស់បំផុត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ អំឡុពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *