ព្រលានយន្តហោះអន្តរជាតិសៀមរាប-​អង្គរ ​នឹង​ចាប់ផ្ដើម​ដំណើរ​ការសាកល្បង​នៅថ្ងៃទី១៦ តុលា​ ២០២៣​ដោយគ្មានកា​រផ្លាស់ប្តូរ

ភ្នំពេញ ៖ ​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប-​អង្គរ គ្រោងនឹង​ដំណើរការ​ហោះហើរ​សាកល្បង ( Soft Opening ) ​នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​ខាងមុខ​នេះ​ហើយ ដោយមិនមានការ​ផ្លាស់ប្តូរនោះទេ ប៉ុន្តែ​កាល​បរិច្ឆេទនៃការ​សម្ពោធ​ជាផ្លូវការ​តែម្ដង នឹងត្រូវធ្វើឡើង​នៅថ្ងៃទី០១ ខែធ្នូ ​ឆ្នាំ២០២៣​ខាងមុខនេះ  ។ នេះ​បើ​តាម​​ឯកឧត្តម ស៊ីន​ ចាន់​សិរីវុត្ថា​ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាស​ចរ​ស៊ីវិល​នៅរសៀលថ្ងៃទី​០៤ តុលា ២០២៣​ ថ្លែងប្រាប់​ AMS Economy ​។​

ឯកឧត្តម​បានលើកឡើងថា​ នៅថ្ងៃទី០៥ តុលា ២០២៣​​នេះ គឺជាថ្ងៃបញ្ចប់​នៃការ​បង្ហាញ​ការ​ហោះហើរ​សាកល្បង ហើយ​នៅ​​ថ្ងៃទី​១៦​ តុលា​ ២០២៣​ នឹង​ចាប់ផ្ដើម​ដំណើ​រ​ការ​​ហោះហើរ​តែម្ដង ក្រោមអធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋានអាកាស​ចរស៊ីវិល ។ ដោយឡែក​សម្រាប់ការសម្ពោធ​ជាផ្លូវការ​វិញ បា​ន​លើកទៅថ្ងៃទី០១​ខែ ធ្នូ ២០២៣​ ក្រោមអធិបតីភាព​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តមបញ្ជាក់ថា​ ៖

«​យើង​ចង់ដាក់​សម្ពោធ​ឆាប់នេះ​ ប៉ុន្តែ​ដោយ​សារ​តែ​ថ្នាក់ដឹក​នាំ លោក​មានធុរ​ជាច្រើននៅក្នុង​ខែ​តុលានេះ ដូច្នេះហើយ​ទើប​ត្រូវ​លើកពេល​សម្ពោធជាផ្លូវកា​របន្តិច​ តែសម្រាប់ដំណើរការ​ហោះហើរ គឺនៅរក្សា​ដដែល​​ដោយមិនមានកា​រលើកពេលនោះឡើយ​ ។ បច្ចុប្បន្ន​នេះ អាកាស​យានដ្ឋានអន្តរជាតិសៀមរាប​-អង្គរ​ បានរៀបចំរួចរាល់​នូវ​ហេដ្ឋារច​នា​ស​ម្ព័ន្ធទាំងខាង​ក្នុង និងខាងក្រៅ​ ហើយ​នៅ​ពេ​ល​​ដល់វេលា​នឹង​ផ្ដើម​តែម្ដង​ដោយមិនមានកា​រយឺត​យ៉ាវ​ ឬត្រូវលើកពេលនោះទេ​»។​

ក្នុងពេលអាកាស​យានដ្ឋាន​អន្តរជាតិនេះមិនទាន់ដំណើរការ​ផង ក៏មានក្រុមហ៊ុនអាកាស​ចរ​មួយចំនួន​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​រួចរាល់​ក្នុងការ​តភ្ជាប់​ជើង​ហោះ​ហើរ​ពីសៀមរាប​ទៅកាន់​គោល​ដៅ នៃប្រទេស​ផ្សេង​ៗ ដូចជា​សម្រាប់ទៅអាកាស​យានដ្ឋានប្រទេស​ចិន និងពីសៀមរាប​ទៅអាកាស​យានដ្ឋាន​អន្តរជាតិប្រទេស​កូរ៉េ​ជាដើម ។

អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​ ត្រូវ​បាន​សាងសង់លើ​ផ្ទៃ​ដីប្រមាណ​៧០០ហិចតា​ ស្ថិតក្នុងភូមិ​ក្រៀល​ពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុក​សូទ្រ​និគម ខេត្តសៀមរាប ជាមួយនឹងទុន​វិនិយោគ​ប្រមាណជាង​១ពាន់លានដុល្លា​រអាមេរិក ។​

អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំនៅក្នុង​ដំណាក់​កាលទី​១ ហើយ​នៅក្នុងដំ​ណា​ក់កា​លទី២ អាចទទួលអ្នក​ដំណើរ​ដល់ ១០លាននាក់ក្នុងមួយឆ្នាំ និង​ដំណាក់​កា​ល​ទី​៣ អាចទទួលអ្ន​កដំណើ​របា​នរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ