ភ្នំពេញ ៖ អត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ខណៈប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិ និងគាំទ្រកំណើន។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២បានអនុញ្ញាតឱ្យ លោក Stefan MESSERER ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា។
ក្នុងឱកាសជួបពិភាក្សាការងារនោះ ឯកឧត្តម ទេសាភិបាល បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា រំពឹងថាអត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ និង ៦% នៅឆ្នាំ២០២៣។ ការបន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមទេសាភិបាល បានថ្លែងដូច្នេះថា ៖
“អត្រាអតិផរណា បានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ ៤,៤% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើង ក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក។ ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើន”

ឯកឧត្តមទេសាភិបាលក៏បានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ដែលបានរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការវិនិយោគជាភាគទុនិក នៅគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុមួយចំនួន។
លោក Stefan MESSERER បានលើកឡើងថា ការបំពេញបេសកកម្មនៅកម្ពុជារបស់លោក បានរំលេចពីទំនាក់ទំនងល្អប្រសើរនៃប្រទេសទាំងពីរ ហើយការរឹតចំណងមិត្តភាពនិងសហប្រតិបត្តិការនៃធនាគារកណ្តាលទាំងពីរ គឺដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងស្ថានភាពកូវីដ ១៩ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យសេដ្ឋកិច្ចមានការងើបឡើងយ៉ាងឆាប់រហ័ស ជាពិសេស ការគ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់ ជាមួយនឹងកម្រិតខ្ពស់ទុនបម្រុងអន្តរជាតិ ខណៈដែលប្រទេសនានា នៅប្រឈមនឹងបញ្ហាអតិផរណា ការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុនិងទុនបម្រុងអន្តរជាតិ។
លោកមានសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបានកំណើនដូចមុនវិបត្តិកូវីដ-១៩ ក្នុងរយៈពេលខ្លីខាងមុខ និងត្រៀមខ្លួនរូមចំណែកទាក់ទាញការវិនិយោគ ទេសចរ និងពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរនេះឱ្យកើនឡើងជាលំដាប់។
យោងតាមប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានឱ្យដឹងថា ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៣ ផ្អែកលើការវាយតម្លៃពាក់កណ្តាលឆ្នាំ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ ត្រូវបានវាយតម្លៃថានឹងបន្តនិន្នាការកើនឡើង ធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤%, ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្ដី, ដោយសារការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ។
សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផសស (ផលិតផលសរុបក្នុងស្រុក) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ពាន់លានរៀល ឬសមមូលស្មើនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាមេរិក, ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថាកើនឡើងដល់ ១ ៩២៤ ដុល្លារអាមេរិក បើធៀបនឹង ១ ៧៨៥ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៧ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨០ គ្រឹះស្ថានឥណទានជនបទ ២៣១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣១ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៦៣០។
ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,២% ដល់ ៣០៥,៤ ទ្រីលានរៀល (៧៥,២ ពាន់លានដុល្លារអាមេរិក ក្នុងនោះឥណទានអតិថិជនកើន ២៣,៤% ដល់ ២០៩ ទ្រីលានរៀល (៥១,៥ ពាន់លានដុល្លារអាមេរិក)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content