ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung Electronics នៅក្នុងសប្តាហ៍នេះបានប្រកាសអំពីផែនការក្នុងការវិនិយោគប្រាក់ប្រមាណដល់ទៅ ៤៥០ទ្រីលានវ៉ុន ឬត្រូវជា៣៥៦ពាន់លានដុល្លារសម្រាប់អនុវត្តការងារយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំខាងមុខ។ ការវិនិយោគដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ថានឹងផ្តោតសំខាន់ទៅលើកិច្ចការងារយុទ្ធសាស្ត្រអាជីវកម្ម ជាពិសេសការផលិតបន្ទះឈីបដែលកំពុងមានភាពខ្វះខាតខ្លាំងក្នុងទីផ្សារពិភពលោក ក៏ដូចជាផលិតផលបច្ចេកវិទ្យាជំនាន់ថ្មីផងដែរ។

Samsung ក៏បានបន្ថែមទៀតដែរថា ការវិនិយោគនឹងធ្វើឡើងរហូតដល់ឆ្នាំ២០២៦ដោយរំពឹងទុកថានឹងអាចជួយដល់យុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន ជាពិសេសវិស័យផលិតផលបន្ទះឈីបនិងក៏ដូចជាការជួយដល់ការវិនិយោគលើវិស័យផលិតផលជីវឱសថឲ្យទទួលបានភាពជោគជ័យក្នុងកម្រិតប្រហាក់ប្រហែលនឹងអាជីវកម្មបន្ទះឈីបដែរ។

ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកមួយនេះមិនបានបញ្ជាក់លម្អិតអំពីការបែងចែកប្រាក់វិនិយោគទាំងនេះនៅឡើយទេ ប៉ុន្តែត្រឹមបង្ហើបថាប្រមាណជា៨០ភាគរយនៃទំហំវិនិយោគនឹងត្រូវប្រើប្រាស់នៅក្នុងប្រទេសកូរ៉េ ហើយកញ្ចប់លុយនេះក៏ត្រូវបានគិតបញ្ចូលទាំងកញ្ចប់លុយដែលបានវិនិយោគប្រមាណជា២៤០ទ្រីលានវ៉ុនកាលពីខែសីហា ឆ្នាំ២០២១កន្លងមកនោះផងដែរ។
គួរឲ្យដឹងដែរថា ទំហំវិនិយោគប្រមាណជា៤៥០ទ្រីលានវ៉ុននេះនឹងអាចបង្កើតការងារថ្មីរហូតទៅដល់១,០៧លានកន្លែង ឬស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ៣០ភាគរយធៀបទៅនឹងទំហំវិនិយោគកាលពី៥ឆ្នាំមុនដែលបានបញ្ចប់ទៅកាលពីឆ្នាំ២០២១ដែលគ្រានោះមានប្រមាណជា៣៣០លានទ្រីលានវ៉ុន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content