ពីកាកសំណល់កម្ទេចកម្ទី ទៅជាធ្យូងអនាម័យ ដែលមានចំហេះល្អ និងជួយដល់បរិស្ថាន

ធ្យូងអនាម័យ ជាប្រភេទធ្យូងដែលផលិតចេញពីកម្ទេចកម្ទីឈើយកមកកិនលាយបញ្ចូលគ្នាទៅជាធ្យូងដែលមានចំហេះល្អ គ្មានជាតិពុល និងអាចកាត់បន្ថយការកាប់ទន្ទ្រានព្រៃ។ ក្នុងនោះ អាជីវកម្មធ្យូ អេកូ ជាសិប្បកម្មមួយដែលបានផលិត និងប្រមូលទិញធ្យូងអនាម័យជាច្រើនកន្លែងដើម្បីលក់បន្តទៅឱ្យអ្នកប្រើប្រាស់ក្នុងគោលបំណងជួយទាំងផ្នែកបរិស្ថាន និងជីវភាពប្រជាជនក្នុងសហគមន៍។

លោក គង់ ចាន់ឌី ជានាយកក្រុមហ៊ុន ធ្យូង អេកូ ឬ Eco Charcoal បានប្រាប់ឱុ្យដឹងថា ៖ មូលហេតុដែលបង្កើតអាជីវកម្មមួយនេះឡើងគឺដោយសារតែមើលឃើញពីតម្រូវការទីផ្សារជាក់ស្ដែងទៅលើការប្រើប្រាស់ធ្យូងព្រៃមានការកើនឡើងច្រើនដែលអាចធ្វើឱ្យបាត់បង់ធនធានព្រៃឈើ និងប៉ះពាល់ដល់បរិសកថាន ទើបលោកមានគំនិតបង្កើតធ្យូង អេកូ ដើម្បីជំនួសការប្រើប្រាស់ធ្យូងព្រៃ ដោយធ្យូង អេកូ នេះ ច្នៃចេញពីការកាកសំណ់លរុក្ខជាតិមួយចំនួន ក៏ដូចជា សំណល់ត្រឡោកដូង កាកអំពៅ និងកម្ទេចឈើជាដើម។​

លោកបានរៀបរាប់ទៀតថា ៖

«បច្ចុប្បន្ន សិប្បកម្មរបស់យើងផលិតធ្យូងបានប្រមាណ ៣០-៦០តោនក្នុងមួយខែ និងមានការទិញចូលពីសិប្បកម្មដទៃទៀតសរុបប្រមាណជាង ៨០តោនក្នុងមួយខែ។ ក្នុងនោះ ទីផ្សាររបស់ធ្យូង អេកូ យើងមានអ្នកតំណាងតាមខេត្ត ក្រុង តាមផ្សារទំនើបនានា ដោយមានទាំងដេប៉ូបោះដុំ អាហារដ្ឋាន និងការចុះលក់ដោយផ្ទាល់ ហើយក៏មានលក់តាមបណ្ដាញសង្គមផងដែរ»។

លោក គង់ ចាន់ឌី បានអះអាងថា ការប្រើប្រាស់ធ្យូងអេកូ មានប្រយោជន៍ច្រើន ដូចជា ឆេះងំបានល្អ ហុយផ្សែងតិច មិនផ្ទុះផ្កាភ្លើង កាត់បន្ថយជាតិពុលក្នុងបរិយាកាស ចូលរួមកាត់បន្ថយកាកសំណល់ដែលគ្មានប្រយោជន៍ ជាជាងការកាប់ព្រៃដើម្បីធ្វើធ្យូង។ ដោយឡែកចំណុចខុសប្លែករបស់ធ្យូង អេកូ រួមមានផ្នែកបច្ចេកទេសកែច្នៃដោយម៉ាស៊ីន មានការវេចខ្ចប់បានត្រឹមត្រូវដោយដាក់កេស ឬការ៉ុង មានឈ្មោះ និងឡូហ្គូសម្គាល់បានត្រឹមត្រូវ បញ្ជាក់ទីតាំងផលិតច្បាស់លាស់ និងងាយស្រួលទុកដាក់។

គួររំឭកដែរថា អាជីវកម្ម ធ្យូង អេកូ ឬ Eco Charcoal បានបង្កើតឡើងកាលពីខែតុលា ឆ្នាំ២០១៩ ដោយផ្ដើមពីការទិញយកទៅលក់បន្ត បន្ទាប់មកទៀតទើបមានទីតាំងផលិតខ្លួន​​​​​​​​​ឯង ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រហូតដល់ដើមឆ្នាំ២០២២ បានពង្រីកដល់ ២០កន្លែងផ្សេងគ្នា ដោយមានទាំងសាខាចែកចាយគ្រប់ខេត្តក្រុងផងដែរ។

គោលដៅនៃអាជីវកម្មនេះគឺជួយថែរក្សាព្រៃឈើ បរិស្ថាន កាត់បន្ថយការកាប់ទន្ទ្រានព្រៃឈើ ផ្ដល់ការងារដល់ប្រជាជនក្នុងសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ក៏ដូចជាចង់ឱ្យធ្យូងអនាម័យមានការប្រើប្រាស់កាន់តែទូលាយ និងអាចឈានដល់នាំចេញក្រៅប្រទេស។ យ៉ាងណាមិញ អាជីវកម្មនេះក៏ជួបផលលំបាកផងដែរ ជាពិសេសបញ្ហាតម្លៃ ព្រោះធ្យូងព្រៃហាក់មានតម្លៃទាបជាង ដែលធ្វើ​ឱ្យទីផ្សារធ្យូងអនាម័យនៅមានកម្រិតនៅឡើយ ។ យ៉ាងណាក៏ដោយ លោក ចាន់ឌី បានអំពាវនាវឱ្យប្រជាជនទូទៅងាកមកគាំទ្រ និងប្រើប្រាស់ធ្យូងអនាម័យ ឬធ្យូង អេកូ ឱ្យបានកាន់តែច្រើន ដើម្បីចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន និងការពារព្រៃឈើទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក