រដ្ឋមន្រ្តីបរិស្ថាន ៖ គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអះអាងថា គម្រោងប្រព័ន្ធ FMIS គឺធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យហិរញ្ញវត្ថុសាធារណៈ ដែលនេះជាគម្រោងសំខាន់សម្រាប់ប្រទេសកម្ពុជា មានទិសដៅផ្លាស់ប្តូរនូវនីតិវិធីអនុវត្តហិរញ្ញវត្ថុពីការប្រើប្រាស់ដោយ ដៃដែលជាទូទៅ ឬដោយផ្នែកខ្លះបានដំណើរការជាលក្ខណៈប្រព័ន្ធតូចៗនោះឱ្យទៅជាប្រព័ន្ធអេឡិចត្រូនិក (ដំណើរការជាប្រព័ន្ធកុំព្យូទ័រ)។ នេះជាប្រសាសន៍លើកឡើងក្នុងសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

ការអនុវត្ត និងប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា FMIS ទាំងស្រុងនេះ ក្រសួងបរិស្ថានត្រូវបានទទួលស្គាល់ និងលើកទឹកចិត្តថាជាស្ថាប័នគំរូពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានផ្តល់ជាមេរៀន ក៏ដូចជាបទពិសោធន៍ល្អៗ ដើម្បីឱ្យក្រសួង-ស្ថាប័ន ដែលមិនទាន់បានចូលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញយកមកអនុវត្តឱ្យកាន់តែប្រសើរឡើង និងពេញលេញទាំងស្រុង។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា គោលដៅចម្បងនៃការអនុវត្តគម្រោងប្រព័ន្ធ FMIS គឺដើម្បីគាំទ្រ ជំរុញ និងពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាលដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងផ្ដល់នូវព័ត៌មានចំណូលចំណាយថវិកាគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងនៅក្នុងរយៈពេលវែង។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណចំពោះក្រុមការងារនៃគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំឱ្យមានប្រព័ន្ធព័ត៌មានវិទ្យានេះឡើង និងបានបណ្ដុះបណ្ដាលដល់មន្ត្រីរាជការពាក់ព័ន្ធនៃក្រសួងបរិស្ថានក្នុងការប្រើប្រាស់ប្រព័ន្ធនេះ សំដៅជំរុញភាពជឿទុកចិត្តនៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ និងសមិទ្ធផលការងារ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៃក្រសួងបរិស្ថាន ដែលបានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ដើម្បីបន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីថ្មីៗនៃប្រព័ន្ធ FMIS លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត ជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងបរិស្ថាន។

តាមរយៈការបញ្ជ្រាបការយល់ដឹង និងការចែករំលែកនូវបទពិសោធន៍ក្នុងការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើចំណាយថវិកាចរន្តគ្រប់មុខសញ្ញាពីមន្ត្រីបច្ចេកទេសនិងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS អង្គភាពថវិកាទាំងអស់នៃក្រសួងបរិស្ថាន ជាពិសេសអង្គភាពថ្នាក់ក្រោមជាតិនឹងទទួលបាននូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការត្រៀមខ្លួនចូលរួមអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយនឹងការអនុវត្តនីតិវិធីថ្មីៗ។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តួចផ្តើមបង្កើតនូវកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងបានដាក់ឱ្យអនុវត្តជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០០៤។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេសការចំណាយថវិកាជាតិ ដែលនឹងត្រូវកែលម្អការគ្រប់គ្រង និងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានរបស់រដ្ឋាភិបាលទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ