សម្ដេច​តេជោ ហ៊ុន សែន ៖ កំណើន​រោងចក្រ​នៅកម្ពុជា​បានកើនឡើង​ពី ​៦៤ ​ដល់​ជាង ​១ ៣០០​ រោងចក្រ

ភ្នំពេញ ៖ ការ​វិនិយោគ​លើ​ឧស្សាហកម្មរោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅក្នុ​ងប្រទេស​កម្ពុជា​មានការ​កើន​ឡើង​​ជា​បន្តបន្ទាប់​ ដែល​បានរួមចំណែក​ក្នុងកា​រផ្ដល់​ការងារ ​និង​ប្រាក់ចំណូល​ដល់​កម្មករ​​និយោជិ​ត​កម្ពុជា​រាប់​សិប​ម៉ឺននាក់​ផងដែរ។

ថ្លែង​នៅក្នុងពិធី​សំណេះសំណា​លជាមួយកម្មករ កម្មការិនី នៅក្នុ​ងតំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​ភ្នំពេញ កាលពីពេលកន្លងទៅថ្មីៗនេះ​ សម្ដេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រកម្ពុជា​បានថ្លែងថា​កាលពីឆ្នាំ១៩៩៧​ ចំនួន​រោងចក្រ​នៅក្នុងប្រទេស​កម្ពុជា​មានតែ៦៤​រោងចក្រ​ប៉ុណ្ណោះ ដែលបាន​ផ្ដល់​ឱកា​សការ​ងារដល់កម្មករ​-កម្មការិនីសរុប​ចំនួន៨ម៉ឺននាក់​។​ កាលនោះដែរ ប្រាក់ខែ​កម្មករ​និយោជិត​របស់​យើង​ជា​មធ្យម​បានតែ​៤០​ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ ហើយ​ទំហំនៃការ​នាំ​ចេញ​ក្នុងវិស័យ​នេះដែរ​ ក៏មានត្រឹមតែ​២៧០​លានដុល្លារអាមេរិក​ទេ ។ ប៉ុន្តែមកដល់ពេលនេះ​រោងចក្រ​​នៅទូទាំង​ប្រទេស​កម្ពុជា​មានចំនួន​រហូតដល់​ ១ ៣២៦​រោងចក្រ​​ជាមួយនឹង​កម្មករ​និយោជិត​សរុប​ចំនួន៨៤​ម៉ឺន​នាក់​ ។​

សម្ដេចតេជោបន្តថា​ ៖

“បើនិយា​យ​ពី​រោងចក្រ​សហគ្រាសទូទាំង​ប្រទេស​គិតត្រឹម​ឆ្នាំ២០២៣​នេះ មាន​ចំនួន​រហូត​ដល់១ម៉ឺន​៧ពាន់​រោងចក្រ​សហគ្រាស និងមានកំលាំង​ពលកម្ម​សរុប​ចំនួន១,៥​លាន​នាក់ ដែល​ចំនួន​នេះ​​គឺមានការ​កើនឡើង​ខ្ពស់​ធៀបនឹង​យើង​ចាប់ផ្ដើមដំបូង​ក្នុ​ងឆ្នាំ១៩៩៧​​ ដែលធ្វើឱ្យ​ទំហំ​នៃការ​នាំ​ចេញ​របស់យើង​កាន់តែធំ និង​បានកើនឡើ​ងពីមួយឆ្នាំទៅមួយឆ្នាំ ពីព្រោះថា​ទីផ្សារ​នាំចេញរបស់​កម្ពុជា​មិនពឹង​ផ្អែក​លើ​ទីផ្សា​រតែមួយ​នោះទេ ដោយយើង​មានទីផ្សារ​កាន់តែច្រើន​។”

សម្ដេចតេជោមានប្រសាសន៍ថា​ ៖

“ទីក្រុង​ភ្នំពេញ ជា​តំបន់ដែលមានរោងចក្រ​ច្រើនជាង​គេ​ក្នុង​ចំណោម​បណ្ដា​ខេត្ត​រាជធានី ដូច្នេះ​ហើយទើប​ខ្ញុំ​បាន​ចង្អុរ​បង្ហាញឱ្យ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដើម្បីទាក់ទាញវិនិយោគទៅកាន់​បណ្ដាខេត្ត ហើយបើមិន​ដូច្នោះ​ទេ អ្នក​ពី​ខេត្ត​នឹង​សម្រុកចូលទីក្រុង​ភ្នំពេញ ដែល​អាច​ជាលំបាកសម្រាប់ភ្នំពេញ។ អញ្ចឹ​ង​ហើ​យ​បា​ន​ជា​ឥឡូវ​នេះមានរោងចក្រ​នៅតាមបណ្ដាខេត្ត​ជាច្រើន​ ដូចជា ​កណ្ដាល​ កំពង់ចាម តាកែវ កំពត​ កំពង់ស្ពឺ ពោធិ៍សាត់ ក្រុងព្រះសីហនុ កោះកុង ស្វាយរៀង​ កំពង់ឆ្នាំងជាដើម។”

សម្ដេច​តេជោ​បន្ថែមថា ៖

“សម្រាប់ការនាំចេញវិញ បើទោះបីជា​ទីផ្សារ​នៃប្រទេស​មួយ​ចំនួន​មានបញ្ហាក៏​មិនធ្វើឱ្យ​ការនាំចេញរបស់កម្ពុជា​មាន​បញ្ហា ​ឬធ្លាក់​ចុះនោះដែរ។ ការនាំចេញទៅប្រទេស​មួយ​មានបញ្ហា ​តែយើងអាច​នាំចេញទៅ​ប្រទេស​​ជា​ច្រើន​ទៀត  ដូច្នេះហើយ​ ទើបយើង​មើលឃើញថា​ការ​នាំចេញរបស់យើង​នៅតែកើនដោយ​មិនមានការ​ថមថយ​នោះទេ។”​

បើតាម​រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈ បានលើកឡើងផងដែរថា ក្នុង​ចំណោម​កម្មក​រ​និ​យោ​ជិ​​ត​​ដែលកំពុង​បម្រើ​ការ​ងារ​ក្នុង​ប្រទេ​សចំនួន ១,៥​លាននាក់​ក្នុងមួយ​ឆ្នាំទទួលបាន​ប្រាក់បៀរត្សរ៍​ប្រ​មា​ណ ៤,៥៥​ពាន់លានដុល្លារ​អាមេរិក​ ដែលចំនួន​​នេះ​បានជួយ​លើកកម្ពស់​ដល់​សេដ្ឋកិច្ច​ជាតិ ​និង​គ្រួសារ​​រ​ប​ស់​កម្មករ​និយោជិ​ត​ផងដែរ។

ចំនួន​រោងចក្រ​​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​រំពឹង​ថា ​នឹងកើនឡើង​ជា​បន្តបន្ទាប់ ជាក់ស្ដែង​បើតាមសេចក្ដី​ប្រកា​សព័ត៌មា​ន​ជា​បន្តបន្ទាប់របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានឃើញថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោ​ងវិនិយោគ​រោងចក្រ​ជា​ច្រើនក្នុងមួយខែៗ​ ដោយរោងចក្រ​ទាំង​នោះ មានទីតាំង​នៅតាមបណ្ដាខេត្ត​និងរាជធានីភ្នំពេញ​ ហើយក្នុងនោះដែរ ​ខេត្តកំពង់ស្ពឺ​ហាក់ទទួល​បានគម្រោង​វិនិយោគ​រោងចក្រ​នេះច្រើនជាង​គេ​។ ក្រៅពីនោះ តំបន់សេដ្ឋកិច្ចពិសេស​ដែល​រាជរដ្ឋាភិបាល​បង្កើតឡើង​នៅតាមបណ្ដាខេត្ត​ក៏ឃើញថាទទួល​បានគម្រោងវិនិយោគ​រោងចក្រ​ច្រើនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ