ចែករំលែក ៖ ឆ្នាំ2020 គឺជាឆ្នាំដែលអាក្រក់បំផុតរបស់ពិភពលោក និងមនុស្សភាគច្រើន ប៉ុន្តែក៏ជាឆ្នាំដ៏ល្អបំផុតសម្រាប់កម្មវិធីបច្ចេកវិទ្យាធំៗលើពិភពលោកដោយក្នុងនោះរួមមានទាំងកម្មវិធី Zoom, Amazon និង YouTube ផងដែរ ខណៈដែលមនុស្សរាប់ពាន់លាននាក់ត្រូវដាក់ខ្លួនឲ្យនៅក្នុងផ្ទះ ធ្វើការងារពីផ្ទះហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះបានក្លាយទៅជាឧបករណ៍ទំនាក់ទំនង និងការប្រើប្រាស់ប្រចាំថ្ងៃជំនួសវិញដូនេះត្រឹមតែ 1ឆ្នាំចុងក្រោយនេះពួកគេអាចរកចំណូលបានច្រើនលើសលប់គួរឲ្យភ្ញាក់ផ្អើលបំផុត។
នៅក្នុងចំណោមកម្មវិធីល្បីៗលំដាប់ពិភពលោកខាងលើនេះ YouTube ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកម្មវិធីចែករំលែកដ៏ពេញនិយមបំផុត និងមានអ្នកប្រើប្រាស់ដល់ទៅរាប់ពាន់លាននាក់ ជាពិសេសវាក៏ជាកម្មវិធីដែលអាចឲ្យអ្នកចូលចិត្តផលិតមាតិកាជាវិដេអូ ឬ Content Video អាចរកលុយបានយ៉ាងច្រើនផងដែរ ហើយមានមនុស្សមិនតិចលាននាក់នោះទេដែលត្រូវបានគេដឹងថាកំពុងរកលុយជាមួយនឹងYouTube ហើយរាប់លាននាក់ផ្សេងទៀតកំពុងមានបំណងចង់ធ្វើវីដេអូដែរ។

អ្វីដែលសំខាន់បំផុតនោះ មុននឹងធ្វើការសម្រេចចិត្ត ឬចង់កែប្រែ Content Video របស់ឲ្យសមស្រមទៅនឹងតម្រូវការអ្នកទស្សនាបច្ចុប្បន្ន ដើម្បីអាចទទួលបានការគាំទ្រ និងទទួលបានចំណូល គួរតែពិនិត្យមើលទៅលើទិន្នន័យដូចដែលបានបង្ហាញនៅខាងក្រោមនេះ ដែលអាចជួយជាជំនួយដើម្បីធ្វើឲ្យកាន់តែល្អឡើងចំពោះប៉ុស្តិ៍ (Chanel) YouTube របស់អ្នកសម្រាប់ឆ្នាំ2021នេះ។
1.YouTube អ្នកចុះឈ្មោះរួច និងប្រើប្រាស់ជាង 2 ពាន់លាននាក់ជារៀងរាល់ខែ
2.មនុស្សពេញវ័យរបស់អាមេរិក 74 ភាគរយប្រើប្រាស់ YouTube
3.មនុស្សដែលមានអាយុចន្លោះពី 15 ទៅ 35 ឆ្នាំប្រមាណជា 77 ភាគរយប្រើប្រាស់ YouTube
4.ឪពុកម្តាយរបស់ក្មេងអាយុក្រោម 11 ឆ្នាំនៅអាមេរិកប្រមាណជា 80 ភាគរយនិយាយថាកូនៗរបស់ពួកគេប្រើប្រាស់ YouTubeជាប្រចាំ
5.ទិន្នន័យដល់ទៅ 16.4 ភាគរយនៃអ្នកប្រើប្រាស់ YouTube គឺបានមកពីសហរដ្ឋអាមេរិក
6.អ្នកប្រើប្រាស់ YouTube ប្រមាណជា 56 ភាគរយជាបុរស
7.YouTube ជាវេបសាយដែលមានមនុស្សមើលច្រើនបំផុតលើលោកលេខរៀងទី 2 ប៉ុណ្ណោះបន្ទាប់ពី Google ដែលជាក្រុមហ៊ុនមេរបស់ខ្លួន
8.YouTube ជាបណ្តាញសង្គមដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតទី 2 បន្ទាប់ពី Facebook
9.YouTube មានអ្នកទស្សនាដល់ទៅរាប់ពាន់លានម៉ោងជារៀងរាល់ថ្ងៃ
10.ជាធម្យមមនុស្សមានវ័យ 18 ឆ្នាំ និងលើសនេះបានចំណាយពេលយ៉ាងហោចណាស់ 41.9 នាទីក្នុងការទស្សនា YouTube ជារៀងរាល់ថ្ងៃ
11.ពេលវេលាដែលអ្នកមើលលើ YouTube ប្រមាណជា 40.9 ភាគរយគឺត្រូវបានធ្វើឡើងដោយទូរស័ព្ទដៃ
12.វីដេអូដែលមានចំណងជើងដោយប្រើប្រាស់ Beginner បានកើនឡើងដល់ទៅ 50 ភាគរយចន្លោះពីខែមីនាដល់ខែកក្កដាឆ្នាំ2020
13.គិតត្រឹមឆ្នាំ2020 អ្នកទស្សនាវីដេអូហ្គេមនៅលើ YouTube មានទៅដល់ជាង 100 ពាន់លានម៉ោង
14.គិតត្រឹមឆ្នាំ2020 មនុស្សដែលមើល YouTube ដល់ទៅ 72 ភាគរយសំដៅលើវិធីក្នុងការថែរក្សាសុខភាព និងការហាត់ប្រាណ
15.ការផ្សាយផ្ទាល់ ឬ Livestream នៅលើ YouTube ប្រចាំថ្ងៃបានកើនឡើងដល់ទៅ 45 ភាគរយក្នុងរយៈពេល 6 ខែដើមឆ្នាំ
16.ក្នុងឆ្នាំ2021 គេព្យាករណ៍ថា YouTube នឹងអាចរកប្រាក់ចំណូលបានទៅដល់ 5.56 ពាន់លានដុល្លារគិតនៅក្នុងទីផ្សារអាមេរិកប៉ុណ្ណោះ
17.ប៉ុស្តិ៍ YouTube ដែលអាចរកលុយបាន 10,000 ដុល្លារក្នុងមួយឆ្នាំបានកើនឡើងទៅដល់ 50 ភាគរយជារៀងរាល់ឆ្នាំ
រាល់ទិន្នន័យដែលបានមកពីការសិក្សាទាំងអស់ខាងលើនេះ ជឿថាពិតជាអាចជួយជាចំណេះដឹងបន្ថែម ដើម្បីឈានទៅដល់ការសម្រេចចិត្តរបស់លោកអ្នកដែលកំពុងរកលុយ និងមានបំណងរកលុយតាមរយៈបណ្តាញ YouTube នៅក្នុងឆ្នាំនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content