ភ្នំពេញ ៖ នៅក្នុងសង្គមដែលមានរបត់ផ្លាស់ប្ដូរច្រើន សម្រាប់ការរស់នៅរបស់មនុស្សជាចាំបាច់ត្រូវតែចេះបត់បែន អភិវឌ្ឍន៍ និងផ្លាស់ប្ដូរខ្លួនឯងជានិច្ច ហើយបន្ថែមលើនេះ ដើម្បីឈានទៅរកភាពជោគជ័យជូនខ្លួនឯង និងសង្គមទៀតនោះ ភាពរហ័សរហួន ការយល់ពីបរិស្ថានជុំវិញខ្លួន គឺជាកត្តាសំខាន់ដែលត្រូវតែធ្វើយ៉ាងចាំបាច់។

បទពិសោធន៍ជាក់ស្ដែងរបស់ប្រធានប្រតិបត្តិជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Forte ដែលជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំមួយនៅកម្ពុជា លោក យក់ ចំរើនឫទ្ធិ ជាមេរៀនល្អមួយដែលធនធានជំនាន់ក្រោយគួររៀនសូត្រតាម។
អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងរូបនេះបានរំលឹករឿងរបស់ខ្លួនមុនដើរដល់ដំណាក់កាលជោគជ័យថា លោកជាមនុស្សស្រវាស្រទេញលើការរៀនសូត្រណាស់ ក៏ប៉ុន្តែឱកាសមិនបានហុចដល់ដៃដូចពេលបច្ចុប្បន្ននេះទេ ដោយលោកកាលណោះមិនបានរៀនគ្រប់ថ្នាក់ដែលតម្រូវតាមកម្មវិធីសិក្សានោះទេ គឺលោកចូលរៀនដំបូងដោយចាប់ផ្ដើមពីថ្នាក់ទី៣តែម្ដង។ អ្វីទាំងនេះនៅមិនទាន់ចោទជាបញ្ហាប្រឈមនៅឡើយទេ ដោយបញ្ហាពិតប្រាកដគឺនៅក្រោយពេលដែលលោកបានបញ្ចប់ការសិក្សា ហើយត្រូវបន្តទៅថ្នាក់សកលវិទ្យាល័យ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖
“ខ្ញុំបានប្រឡងជាប់ ៣ មហាវិទ្យាល័យ ប៉ុន្តែដោយហេតុថាវិទ្យាស្ថានសេដ្ឋកិច្ចប្រកាសលទ្ធផលមុនគេ ទើបខ្ញុំត្រូវទម្លាក់ចោលមហាវិទ្យាល័យ ២ទៀត ហើយបង្ខំចិត្តរៀនសេដ្ឋកិច្ចទាំងដែលខ្លួនខ្ញុំស្រឡាញ់ គីមីសាស្ត្រ”
លោកបន្តថា សេដ្ឋកិច្ចដែលលោករៀននៅជំនាន់នោះគឺសេដ្ឋកិច្ចផែនការ គឺជាសេដ្ឋកិច្ចដែលនៅដើតាមប្រព័ន្ធសង្គមរាស្ត្រនិយមនៅឡើយ ហើយវាខុសគ្នាទាំងស្រុងពីសេដ្ឋកិច្ចទីផ្សារសេរីក្រោយពេលលោកបញ្ចប់ការសិក្សា ដែលនេះក៏បានន័យថាអ្វីដែលលោករៀនគឺផ្ទុយគ្នាទាំងស្រុងពីការអនុវត្តន៍ពិតប្រាកដនៅក្នុងសង្គម។
ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា ៖
“ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំរស់នៅក្នុងបរិស្ថានជុំវិញរបស់ខ្ញុំ ខ្ញុំអត់អាចចង់ឲ្យបរិស្ថានផ្លាស់ប្ដូរមកសម្របខ្ញុំវិញទេ ប៉ុន្តែខ្ញុំត្រូវសម្របទៅនឹងបរិស្ថាន និងសង្គមវិញទើបបាន”
ដោយសារតែការយល់ឃើញប្រកបទៅដោយក្ដីសង្ឃឹមរបស់លោកបែបនេះ លោកក៏បន្តខិតខំស្រាវជ្រាវបន្ថែមតាមរយៈការអានសៀវភៅសេដ្ឋកិច្ចរបស់អ្នកសេដ្ឋកិច្ចល្បីឈ្មោះដែលសរសេរចេញពីរបបមូលធននិយមវិញម្ដង ដែលជាសេដ្ឋកិច្ចបែបប្រកួតប្រជែង ឬសេដ្ឋកិច្ចសេរីនោះឯង។ ការសិក្សារបស់លោកនេះហើយ ដែលជាឱកាសសម្របខ្លួនលោកទៅតាមរបបសង្គមនាពេលនោះ រហូតដល់ពេលមួយដែលលោកបានចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច។ ក្រោយពីទទួលបានភ្លើងខៀវនេះមក ឱកាសជាបន្តបន្ទាប់ក៏បានចូលមករកលោក រហូតដល់លោកសម្រេចចិត្តចាកចេញពីស្ថាប័នរដ្ឋ ហើយឈានជើងចូលទៅបម្រើការងារឲ្យវិស័យឯកជនលើវិស័យធានារ៉ាប់រង នឹងបានក្លាយជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងដល់សព្វថ្ងៃនេះ។
គិតត្រឡប់ថយក្រោយទៅពេលដែលលោកបញ្ចប់ថ្នាក់មហាវិទ្យាល័យវិញ! បើសិនជាពេលនោះលោកចុះចាញ់ទៅលើភាពបត់បែននៃសង្គម និងដេកចាំឲ្យសេដ្ឋកិច្ចត្រឡប់ទៅរកសេដ្ឋកិច្ចផែនការវិញនោះ ម្លោះពេលនេះលោកមិនបានមានមុខក្ដោបក្ដាប់ភាពជោគជ័យដែលលោកកំពុងមានសព្វថ្ងៃនេះឡើយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content