រដ្ឋមន្ត្រីក្រសួងដែនដីប្រកាសពន្លឿនការដោះស្រាយ និងអភិវឌ្ឍន៍ភូមិដ្ឋានពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំ​ណង់ បានប្រកាសថា នឹងពន្លឿនការអភិវឌ្ឍន៍ភូមិដ្ឋានជូនពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដើម្បីឱ្យពួកគាត់មានលំនៅដ្ឋានក៏ដូចជាជីវភាពរស់នៅបានសមរម្យ។

ក្រសួងទេសចរណ៍ ចាត់ទុកការចូលរួមពីវិស័យជាឯកជនកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានចាត់ទុកថា ការចូលរួមពីវិស័យឯកជនតាមរយៈការបង្កើតសេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗគឺជាឃ្នាស់ ឬជាចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែង និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក នឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗ ឬ “de minimis” ដែលនាំចូលពីចិន ពី ១២០% មកត្រឹម ៥៤%

អាម៉េរិកនឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗពី ១២០% មកត្រឹម ៥៤% ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែឧសភាតទៅ (ថ្ងៃទី ១៤ នៅអាស៊ី) ដោយតម្លៃដឹកជញ្ជូនថយចុះនៅសល់ត្រឹម ១០០ ដុល្លារក្នុងមួយជើង

ក្រសួងរៀបចំដែនដី នឹង​ពង្រឹងប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ឱ្យ​កានតែមានប្រ​សិទ្ធ​ភាពខ្ពស់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំ​មួយ​ស្ដីពី​ការ​ព​ង្រឹ​ង​ និ​ង​ការ​បង្កើ​ន​ប្រ​សិ​ទ្ធភា​ព​​ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យ​ និ​ងបញ្ជា​ក់​សំ​​ណ​​ង់ ដើម្បី​ឈាន​ទៅ​កំ​ណ​ត់ទស្ស​ន​វិ​ស័យ​រួមលើវិ​ស័​​យ​សំណង់ ​សំ​ដៅ​ធ្វើឱ្យ​សំ​ណ​ង់​ស្ថា​ប​ត្យ​ក​ម្ម​​ខ្មែ​រ​សហ​ស​ម័​​យ​

ច្បាប់ស្ដីពីជលផលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាព ការពារ និងអភិវឌ្ឍធនធានជលផល

ច្បាប់ស្ដីពីជលផល នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព ការពារ និង អភិវឌ្ឍធនធានជលផលបានកាន់តែប្រសើរ

ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង

ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China’s People’s Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត

គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញវឌ្ឍនភាពរបៀបវារៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ

គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេក​វិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និង​កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ

ទីផ្សារហ៊ុនសកលកើនឡើងប​ន្ទាប់ពីអាម៉េរិក និងចិនយល់ព្រមកាត់បន្ថយការដាក់ពន្ធគ្នាទៅវិញទៅមក

ទីផ្សារហ៊ុនពិភពលោកបានស្ទុះងើបឡើងវិញ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកកើនឡើងបន្ទាប់ពីមានការថយចុះភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ចាប់ដៃជាមួយ AMS ផ្សព្វផ្សាយចំណេះដឹងផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យា

មជ្ឈមណ្ឌលបណ្តុះ​ធុរកិច្ចថ្មី “តេជោ” (Techo Start Up Center) បានចុះ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា (MoU) ជាមួយក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) ដើម្បី​ជំរុញ​កិច្ច​សហការ​ផ្សព្វផ្សាយ និង​បង្កើត​កម្មវិធី​​​ផ្សព្វ​ផ្សាយ​​​ឱ្យកាន់តែ​មាន​សក្តានុពល​ទៅកាន់​សាធារណជន

ដាំផ្សិតអំបោះត្រឹមតែ ៣រោង អាចរកចំណូលបានជិត២០ម៉ឺនរៀលក្នុងមួយថ្ងៃ

ចំពោះបងប្អូនដែលមិនមានដីធំ សម្រាប់ដាំដំណាំ សូមងាកមកមើលយុវជនម្នាក់ដែលគាត់​ដាំផ្សិតអំបោះ (ឬហៅដាផ្សិតអំបោះស) នៅលើដីលំនៅដ្ឋានតួចមួយ មួយថ្ងៃអាចរកចំណូលបានរហូតដល់១៥០,០០០រៀល ទៅដល់២០០,០០០រៀលឯណោះ រកឯមាន។