ចំណុចសំខាន់ៗដែលម្ចាស់អាជីវកម្មគួរដឹង ដើម្បីស្នើកម្ចីពីធនាគារឱ្យបានជោគជ័យ

ភ្នំពេញ ៖ ជាការពិត ការចាប់ផ្ដើមអាជីវកម្មអ្វីមួយ ក្រៅពីផែនការអាជីវកម្ម គឺត្រូវការដើមទុនច្រើន ដែលម្ចាស់អាជីវកម្មត្រៀមទុក និងអាចបានមកពីច្រើនប្រភព ហើយក្នុងនោះ ប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ជាប្រភពទុនដ៏ល្អមួយសម្រាប់ពួកគេផងដែរ។ ប៉ុន្តែ បញ្ហាភាគច្រើនដែលម្ចាស់អាជីវកម្មខ្នាតតូច (SMEs) តែងតែជួបនោះគឺមិនអាចមានលទ្ធភាពទទួលបានកម្ចីនោះទេ ដោយសារតែខ្វះ ឬមិនគ្រប់លក្ខខណ្ឌដែលគ្រឹះស្ថានផ្ដល់កម្ចីត្រូវការ។

លោកស្រី ចៅ លន់មូលីកា ដែលជានាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន Cambodia Standard Development and Supply បានរៀបរាប់ពីបទពិសោធន៍របស់លោកស្រីថា៖ នៅក្នុងអាជីវកម្ម ជាទូទៅ ត្រូវប្រមូលទុនពីខ្លួនផ្ទាល់ជាមុនសិន បន្ទាប់មកពីសាច់ញាតិ និងមួយជំហានទៀត នៅពេលដែលចង់ពង្រីកអាជីវកម្ម ដៃគូដែលជិតស្និទបំផុតគឺមានតែគ្រឹះស្ថានហិញ្ញវត្ថុហ្នឹងឯង។

លោកស្រីបានបន្ថែមថា ម្ចាស់អាជីវកម្ម SMEs ទាំងអស់ត្រូវតែគិតពីរឿងច្បាប់ រឿងឯកសារជាគោល ពីព្រោះរាល់ឯកសារទាំងអស់នេះហើយ ដែលធ្វើឱ្យមានលទ្ធភាពភ្ជាប់ទំនាក់​ទំនងទៅ​ប្រភពនៃហិរញ្ញវត្ថុបាន។

សម្រាប់លោកស្រីផ្ទាល់ បើសិនមានតម្រូវការប្រភពទុនទំហំតិចតួច មានតែសាច់ញាត់ មិត្តភ័ក្កិ ដែល​អាចរកបានលឿន ហើយមិនទាមទារឯកសារស្មុគស្មាញច្រើន ប៉ុន្តែវាក៏មានផលវិបាកដែរ បើសិន​ជាមានបញ្ហាណាមួយកើតឡើងលើអាជីវកម្ម វានឹងប៉ះពាល់ដល់ទំនាក់ទំនង។​

ម្ចាស់អាជីវកម្មរូបនេះបានឱ្យដឹងថា៖

«ដូច្នេះ ប្រភពទុនដែលល្អបំផុតគឺនៅតែជាស្ថាប័ន ធនាគារ ដោយយើងមិនបាច់បារម្ភថា និងត្រូវបាន​គេនិយាយដើម ឬមិត្តភ័ក្កិរំលឹករឿងលុយកាក់ធ្វើឱ្យ​ប៉ះពាល់កិត្តិយស ផ្ទុយទៅវិញមាន​តែសប្បាយចិត្តដែលបានខ្ចីលុយធនាគារ ព្រោះនោះបានបញ្ជាក់ថា យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើបគេឱ្យខ្ចី»។

ជាមួយគ្នានេះដែរ លោកស្រី ចៅ លន់មូលីកា ក៏បានរំលេចនូវរឿងចាំបាច់ចំនួន ៣ចំណុច ដែលម្ចាស់​អាជីវកម្មត្រូវធ្វើ ដើម្បីទទួលបានកម្ចីពីស្ថាប័នផ្ដល់កម្ចីផ្លូវការ។

ទី១គឺ របាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានចំណូល ចំណាយ ចំណេញ បូកជាមួយនឹងតារាងតុល្យការ ដើម្បីបញ្ជាក់ពីទ្រព្យសកម្មនៅក្នុងក្រុមហ៊ុន ថាមានត្រឹមកម្រិតណា។

ទី២ គឺទាក់ទងនឹងលំហូរសាច់ប្រាក់របស់ម្ចាស់អាជីវកម្ម ថាតើគម្រោងអាជីវកម្មដែលគ្រោង​នឹងដាក់ទៅនោះបានយកមកសិក្សាត្រឹមត្រូវ ឬនៅ?

ចំណុចទី៣ គឺខ្លួនឯងផ្ទាល់ ដែលផ្តោតទៅលើកេរ៍ិ្តឈ្មោះ។ តើយើងជាមនុស្សដែលអាចជឿជាក់បានកម្រិតណា?

បើតាមលោកស្រី នេះក៏ជាចំណុចសំខាន់ផងដែរ ដែលស្ថាប័នធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ ត្រូវមើល​រូបភាពបុគ្គលជាគោល តើបុគ្គលនោះអាចឱ្យធនាគារជឿជាក់បានដែរ ឬអត់? មានប្រវត្តិរូបកម្ចី​យ៉ាងណា? តើមានការយឺតយ៉ាវក្នុងការទូទាត់សងកម្រិតណា? នៅពេលដែលមានអ្វីៗដូចដែលបានលើកឡើងនៅក្នុងចំណុចទាំង៣នេះ នោះស្ថាប័នធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងពិចារណា ហើយលទ្ធភាពដែលអាចទទួលបានកម្ចីក៏មានអត្រាខ្ពស់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *