គម្រោងវិនិយោគចំនួន ២៧ គម្រោង មានទុនជាង ២៨២ លានដុល្លារអាម៉េរិក ទទួលបានការលើកទឹកចិត្តពិសេស

ភ្នំពេញ ៖ គម្រោងវិនិយោគ និងធុរកិច្ចថ្មីចំនួន ២៧ គម្រោងបន្ថែមទៀត ក្រោមទុនវិនិយោគសរុប ២៨២ លានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារជាង១៨០០កន្លែង ទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។

កិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តនូវការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងចំនួន២៧គម្រោងរួមមានៈ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១៧, គម្រោងថ្មីចំនួន ៨, គម្រោងពង្រីក ១ និងគម្រោងមានស្រាប់ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២៨២ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៨១២ កន្លែង ។ គម្រោងទាំង ២៧ នេះ មានជាអាទិ៍ គម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្ត, គម្រោងរោងចក្រផលិតគ្រឿងបន្លាស់យានយន្ត, គម្រោងសណ្ឋាគារ, គម្រោងរមណីយដ្ឋានទេសចរណ៍ និងគម្រោងអគារពហុមុខងារ ។

បន្ទាប់ពីការផ្តល់ការលើកទឹកចិត្តនេះ, ក្រុមការងារនឹងផ្តល់ការសម្របសម្រួល និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វិនិយោគិន ដើម្បីជំរុញការវិនិយោគឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និងមានប្រសិទ្ធភាព ។

សូមជម្រាបជូនថា គម្រោងដែលក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៥ មានកំណើន ១១% ធៀបនឹងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តពីសំណាក់វិស័យឯកជន។ កម្លាំងចលករសំខាន់នៅពីក្រោយលទ្ធផលនេះ គឺវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ដែលទទួលបានការលើកទឹកចិត្តពិសេស តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងទំនុកចិត្តវិនិយោគនៅក្នុងខេត្ត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ បានថ្លែងថា ៖ បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមនឹងការផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្មសកល និងការផ្ទុះអាវុធនៅតំបន់ព្រំដែនជាមួយប្រទេសថៃ ដែលបានបំពាន ឈ្លានពាន និងរំលោភបូរណភាពទឹកដី ហើយមានផលជះមកលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងការវិនិយោគ ដែលតាមនេះ អ្វីដែលគ្រប់តួអង្គទាំងអស់ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កំពុងធ្វើ គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ដើម្បីកំណើន និងបង្កើតការងារ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ក្រុមការងារត្រូវប្រឹងប្រែងជំនះរាល់ឧបសគ្គនៅចំពោះមុខ ហើយត្រូវខិតខំប្រឹងប្រែងឱ្យខ្លាំងក្លា ជាប់លាប់ និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមភារកិច្ចកិច្ចរៀងៗខ្លួន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយឈរលើឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយ “បញ្ហាប្រឈម” ទៅជា “កាលានុវត្តភាព” តាមរយៈការផ្តល់កិច្ចសហការគាំទ្រនិងការសម្របសម្រួ​លឱ្យអស់លទ្ធភាព ក្នុងការផ្តល់សេវាដល់វិនិយោគិន ដោយរលូន និង រហ័ស ដើម្បីឱ្យម្ចាស់គម្រោងអាចកាត់បន្ថយពេលវេលា ថ្លៃដើម និង សម្រួលនីតិវិធី ក្នុងដំណើរការអនុវត្តគម្រោង សំដៅជំរុញសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/08/2026

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​

តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​

ជំនួញ, ព្រឹត្តិការណ៍

• 10/08/2026

ខណៈ​តម្លៃ​កង្កែប​សាច់​រស់​នៅ​លើ​ទីផ្សារ​ធ្លាក់ចុះ​ សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប​ ក្នុង​ខេត្ត​សៀមរាប ​បាន​បង្វែរ​បញ្ហា​ទីផ្សារ​ទៅជា​ឱកាស ​ដោយ​កែច្នៃ​កង្កែប​ជា​ផលិតផល​សម្រេច​ចំនួន​ ​៥​ ​ប្រភេទ​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​

ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​មកពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ ​ស្របពេល​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ការ​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ខេត្ត​តាកែវ​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​២៨​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​២០២៦​នេះ​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ​១៧០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។

Leave a Reply

Your email address will not be published.Required fields are marked *