បន្ទាយមានេះជ័យ ៖ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញមកប្រចាំការត្រៀមលក្ខណៈអន្តរាគមន៍ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសពីតំបន់ព្រំដែនមកទីតាំងមានសុវត្ថិភាព។

ទីតាំងសុវត្ថិភាពទាំង៤ទីតាំងនោះ រួមមាន៖ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងបានណែនាំដល់ក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ព្រំដែន កម្ពុជា-ថៃ និងបងប្អូនភៀសសឹកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

នៅក្នុងបេសកកម្មជួយពលរដ្ឋនាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តប្រចាំការបន្ថែម ដើម្បីអន្តរាគមន៍ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ជាពិសេសពលរដ្ឋដែលបានជម្លៀសពីតំបន់ព្រំដែន មកទីតាំងមានសុវត្ថិភាពទាំង៤ទីតាំងខាងលើ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content