តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងបន្តពង្រីកឧស្សាហកម្ម និងឈានទៅផលិតរថយន្តអគ្គិសនី BYD

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងបន្តពង្រីកឧស្សាហកម្មជាច្រើន រួមទាំងផ្នែកសំបកកង់រថយន្តសម្រាប់នាំចេញ និងការឈានទៅផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ហើយបានផ្តល់ការងារជាង ៣២០០០កន្លែងដល់ពលរដ្ឋខ្មែររួចហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងពេលទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា គិតត្រឹមនៅចុងឆមាសទី១ ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសបានទាក់ទាញគម្រោងវិនិយោគចំនួន ៩៦០ ជាមួយទុន ប្រមាណ ១២,៦ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារជាង២០ម៉ឺនកន្លែង។ ​នៅក្នុងរយៈពេល១៦ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)បានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ប្រទេស និងបានបង្កើតឱកាសការងារជាង ៣២.០០០ សម្រាប់ប្រទេសកម្ពុជាដែលនេះបង្ហាញពីការលើកកម្ពស់ជីវភាពរបស់ប្រជាជនមូលដ្ឋាននៅខេត្តព្រះសីហនុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង

៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥ រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងបានឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំរបស់កម្ពុជា

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 05/08/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ជូនដល់និស្សិតនៅសាកលវិទ្យាល័យ បៀលប្រាយ

ក្រុមហ៊ុនប្រេងធំៗចំនួន ៨ រកប្រាក់ចំណេញបានជិត ៩៣ ពាន់លានដុល្លារ ក្នុងពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

នៅក្នុងអំឡុងពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះ និងរងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ក្រុមហ៊ុនប្រេងធំៗចំនួន ៨ បានឆ្លៀតឱកាសរកប្រាក់ចំណេញសរុបជិត ៩៣ ពាន់លានដុល្លា

សេដ្ឋកិច្ច​ថៃ​ រង​សម្ពាធ​ពី​ទេសចរណ៍​ធ្លាក់ចុះ​ និង​ថ្លៃ​ថាមពល​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

កំណើន​សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​យឺត​ក្នុង​ត្រីមាស​ទី​២​ ​ដោយសារ​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​រំខាន​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ​ការ​ចំណាយ​របស់​គ្រួសារ​ និង​វិស័យ​ផលិតកម្ម​

​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

​​អ្នកជំនាញ​មើលឃើញ​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ ​ខណៈ​ការ​បង្កើន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ទំនិញ​នាំចូល​ ​និង​ទប់ស្កាត់​សម្ពាធ​អតិផរណា​ក្នុង​រយៈពេល​វែង​

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​អាច​ចូលរួម​ពង្រឹង​វិស័យ​ឯកជន ​តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​បង្កើត​ការងារ​ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ ​និង​បរិយា​បន្ន​ហិរញ្ញវត្ថុ ​ខណៈ​វិស័យ​នេះ​ក៏​អាច​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ផងដែរ

កសិករដាំបន្លែនៅសៀមរាប បង្កើតចំណូលប្រចាំថ្ងៃ និងជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ជំនួញ, ព្រឹត្តិការណ៍

• 05/08/2026

​ការ​ដាំដុះ​បន្លែ​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ​តាម​បែប​ប្រពៃណី​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​សៀមរាប ​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​បង្កើត​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ និង​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ខាងក្រៅ

វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” រៀបចំក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

Leave a Reply

Your email address will not be published.Required fields are marked *