យោធាអាមេរិកចាយលុយយ៉ាងសន្ធឹកសន្ធាប់រហូតដល់ ៨០០ពាន់លានដុល្លារ ក្នុងអំឡុងឆ្នាំ២០២១

បរទេស ៖ នៅក្នុងអំឡុងឆ្នាំដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ឆ្នាំ២០២១ ថ្វីត្បិតតែសេដ្ឋកិច្ចពិភពលោកជួបផលលំបាកក្តី ប៉ុន្តែខ្ទង់ចំណាយយោធារបស់ពិភពលោកក៏បានកើនឡើងទៅដល់ ២ទ្រីលានដុល្លារជាលើកដំបូង ដោយគ្រាន់តែសហរដ្ឋអាមេរិកបានចំណាយរហូតដល់ប្រមាណ ៨០១ពាន់លានដុល្លារ។

សហរដ្ឋអាមេរិកនៅតែជាអ្នកនាំមុខគេចំពោះខ្ទង់ចំណាយយោធា​ ដោយយោងតាមទិន្នន័យដែលបានបង្ហាញដោយ SIPRI (Stockholm International Peace Research Institute) បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២១ អាមេរិកចាយលុយរហូតទៅដល់៨០១ពាន់លានដុល្លារ ពោលគឺជាខ្ទង់ចំណាយយ៉ាងសន្ធឹកសន្ទាប់បំផុត ដែលស្មើនឹងប្រមាណ៣៩ភាគរយនៃការចំណាយសរុបរបស់ពិភពលោកលើវិស័យយោធា។

តើថវិកាដែលបានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនេះត្រូវបានប្រើប្រាស់ទៅលើអ្វីខ្លះ ? តាមការបង្ហាញនៅក្នុងវិដេអូស្រាវជ្រាវមួយដែលបានធ្វើឡើងដោយ Business Insider បានបញ្ជាក់ពីកិច្ចការងារមួយចំនួនដែលយោធាបានប្រើប្រាស់លុយទាំងជាង ៨០០ពាន់លានដុល្លារដូចបង្ហាញនៅខាងក្រោម ៖

កម្លាំងយោធាអាមេរិកត្រូវបានចាត់ទុកថាជាមហាអំណាចទី១របស់ពិភពលោកទាំងចំនួនកងកម្លាំង ទាំងបច្ចេកវិទ្យា និងចំនួនសព្វាវុធទំនើប។ ការចំណាយយោធាប្រចាំឆ្នាំភាគច្រើនត្រូវបានគេមើលឃើញថាធ្វើឡើងនៅក្នុងសកម្មភាពអភិវឌ្ឍ និងផលិតបច្ចេកវិទ្យាអាវុធថ្មី ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងលក់ចេញទៅក្រៅប្រទេស បូករួមចាប់តាំងពីដ្រូន (យន្តហោះគ្មានមនុស្សបើក) រថក្រោះ យន្តហោះចម្បាំង មីស៊ីល រហូតទៅដល់នាវាផ្ទុកយន្តហោះចម្បាំងដែលជាខ្ទង់ចំណាយធំៗបំផុត។

ចំណាយមានច្រើនច្រក ប៉ុន្តែនៅចំពោះមុខជាក់ស្តែងនោះគឺជាផែនការសម្រេចឲ្យបាននូវនាវាផ្ទុកយន្តហោះចម្បាំងចំនួន១១គ្រឿង ដែលក្នុងនោះមួយគ្រឿងៗមានតម្លៃចន្លោះពី ១០ ទៅ ១៣ពាន់លានដុល្លារ។ នាវានីមួយៗអាចផ្ទុកយន្តហោះចម្បាំងទំនើបៗដល់ទៅ៨០គ្រឿង មីស៊ីលរាប់រយគ្រាប់ កាំំភ្លើងធំ ឧទ្ធម្ភាគចក្រ និងសំភារៈយោធាជាច្រើនប្រភេទទៀត។

ជាការកត់សម្គាល់ គ្រាន់តែចំណាយទៅលើការរៀបចំបង្កន់សម្រាប់ប្រាស់នៅលើនាវាដែលមានចំនួនរហូតដល់ប្រមាណ ៧០០កន្លែងនោះមានចំនួនគ្រាស់គ្រែលរួចទៅហើយ ពោលគឺបង្កន់មួយឈុតត្រូវចំណាយប្រមាណ ៤០ម៉ឺនដុល្លារឯណោះ។ គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ នៅទូទាំងពិភពលោកមាននាវាផ្ទុកយន្តហោះចម្បាំងត្រឹមតែ ២២គ្រឿងប៉ុណ្ណោះ ខណៈដែលអាមេរិកកំពុងដំណើរការ និងសាងសង់សរុប១០គ្រឿងទៅហើយនោះ។

បើយើងក្រឡេកទៅមើលកម្មវិធីអភិវឌ្ឍ និងការផលិតយន្តហោះចម្បាំងរបស់អាមេរិកវិញ ក្រសួងការពារជាតិបានបង្កើតផែនការចំណាយដល់ទៅ ១,៧ទ្រីលានដុល្លារសម្រាប់តែបច្ចេកវិទ្យាយន្តហោះដែលមានល្បឿនលឿនជាងសម្លេង។ យ៉ាងណាក្តី ខ្ទង់ចំណាយដ៏សំខាន់បំផុតនៃកម្មវិធីនេះគឺជាប្រតិបត្តិការថែរក្សា និងប្រតិបត្តិការហោះហើរតែម្តង។ គេដឹងថា គ្រាន់តែយន្តហោះ F-35 ត្រូវចំណាយសម្រាប់ការហោះហើរម្តងមួយម៉ោងគិតជាលុយប្រមាណជា ៣៥ ០០០ដុល្លារធៀបទៅនឹងការចំណាយរបស់ F-16 ក្នុងការហោះហើរម្តងគឺត្រឹមតែ ២២ ០០០ដុល្លារ។ យន្តហោះ F-35 ដែលស្ថិតនៅក្នុងប្រតិបត្តិការដោយយោធាអាមេរិកបច្ចុប្បន្នមានចំនួន៥០០គ្រឿង។

ងាកទៅមើលកម្មវិធីផលិត និងអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬដ្រូនវិញ អាមេរិកបានប្រើប្រាស់ថវិកាជាតិប្រមាណជា ៧,៥ពាន់លានដុល្លារគិតត្រឹមក្នុងឆ្នាំ២០២១ ដែលជាទំហំចំណាយខ្ពស់បំផុតគិតចាប់តាំងតែពីពេលដែលកម្មវិធីនេះបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៣មក។ បច្ចេកវិទ្យាកាន់តែទំនើប ខ្ទង់ចំណាយកាន់តែច្រើន ហើយវាត្រូវបានប្រើប្រាស់កាន់តែច្រើនដូចគ្នានៅក្នុងសមរភូមិនានាដែលមានវត្តមានយោធារបស់អាមេរិក។

គួរឲ្យដឹងដែរថា ក្នុងខ្ទង់ចំណាយទាំង៨០០ពាន់លានដុល្លារ ក្រសួងការពារជាតិបានចំណាយប្រមាណជា ៥៥៩ពាន់លានដុល្លារសរុបទៅលើប្រាក់ខែយោធាបូករួមទាំងកុងត្រាយោធានានាដោយក្នុងនោះមានទំហំរៀងគ្នា ១៦០,៣ពាន់លានដុល្លារ និង៣៩៨,៧ពាន់លានដុល្លារ ហើយក្នុងនោះ កងកម្លាំងទ័ពអាកាសអាមេរិកដែលជាអ្នកទទួលបានចំណែកចំណាយនេះច្រើនជាងគេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *