ក្រុមហ៊ុន ឬអាជីវកម្មបែបគ្រួសារមិនគួរមើលរំលងផែនការបន្តវេននោះទេ

អាជីវកម្ម និងក្រុមហ៊ុនរកស៊ីបែបគ្រួសា ( Family Business )ជាឆ្អឹងខ្នងមួយដ៏សំខាន់នៃភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសមួយ ប៉ុន្តែទោះបីជាមានភាពជោគជ័យខ្លាំងក្នុងពេលបច្ចុប្បន្ន ប៉ុន្តែវាក៏មិនប្រាកដថានឹងឈររឹងម៉ាំ ហើយទទួលបានភាពជោគជ័យខ្លាំងដូចគ្នានោះដែរ។

បញ្ហាសំខាន់តែមួយគត់ដែលគេសង្កេតឃើញថាជាកត្តាជះឥទ្ធិពលដ៏សំខាន់ទៅលើអនាគតរបស់អាជីវកម្ម ឬក្រុមហ៊ុនបែបគ្រួសារទាំងនោះ គឺការធ្វើផែនការបន្តវេនដ៏សមរម្យមួយ ឬអាចហៅថា Succession Plan។

ផែនការបន្តវេនជាផ្លូវការ ឬមិនផ្លូវការ Formal/Informal ចាំបាច់ណាស់ដែលនឹងអាចកំណត់បាននូវវាសនារបស់ក្រុមហ៊ុន និងរបររកស៊ី ប៉ុន្តែមានក្រុមហ៊ុនច្រើនណាស់ដែលមិនបានគិតគូរដល់បញ្ហានេះ ឬមានផែនការក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំទៅមុខទៀត។

របាយការណ៍ស្រាវជ្រាវដែលបង្ហាញដោយ WEFORUM បានរកឃើញថា គិតត្រឹមតែប្រទេសអាមេរិកប៉ុណ្ណោះ អាជីវកម្ម និងក្រុមហ៊ុនបែបគ្រួសារដល់ទៅប្រមាណ ៦១ភាគរយមិនទាន់បានគិតគូរទៅដល់ផែនការបន្តវេននៅឡើយទេ ខណៈដែលក្រុមហ៊ុនទាំងនោះស្ថិតនៅក្នុងចំណែកសេដ្ឋកិច្ច ឬ GDP របស់អាមេរិកដល់ទៅ ៦៤ភាគរយ និងជាចំណែកនៃការបង្កើតការងារថ្មីដល់ទៅ៧៨ភាគរយ។

របាយការណ៍ដដែលរកឃើញដែរថា រយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ មានក្រុមហ៊ុនប្រមាណជា៤៦ភាគរយប៉ុណ្ណោះដែលបានគិតគូរអំពីផែនការបន្តវេន ប៉ុន្តែមិនទាន់បានសម្រេចចិត្តជាផ្លូវការនៅឡើយទេដោយភាគច្រើនពួកគេកំពុងខ្វាយខ្វល់តែអំពីបញ្ហារកប្រាក់ចំណូលការបង្កើនទ្រព្យ, ការបង្កើនទីផ្សារ, ការបង្កើនគុណភាពក្រុមហ៊ុន និងការបង្កើនទំនុកចិត្តអតិថិជន។

ផែនការបន្តវេន ឬ Succession Plan ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាយុជីវិត និងភាពរីកចម្រើននៃក្រុមហ៊ុន ក៏ដូចជាអាជីវកម្មឲ្យបានច្រើនជំនាន់ ពីព្រោះថាមិនត្រឹមតែជាផែនការបន្ទាន់សម្រាប់គ្រាមានអាសន្ន ឬការចូលនិវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធានការដើម្បីធានាថាស្ថាប័នរបស់អ្នកបានត្រៀមបេក្ខភាពដែលមានសមត្ថភាព សម្រាប់តួនាទីសំខាន់ៗរួចរាល់នៅពេលវេលាខ្លីណាមួយតាមផែនការ ឬដោយមិនបានគ្រោងទុក។

ផែនការប្រភេទនេះអាចជួយអ្នកឱ្យតម្រឹមយុទ្ធសាស្ត្រទេពកោសល្យរបស់អ្នកជាមួយនឹងយុទ្ធសាស្ត្រ និងចក្ខុវិស័យអាជីវកម្មរបស់អ្នក កាត់បន្ថយហានិភ័យនៃការបាត់បង់ចំណេះដឹង និងជំនាញរបស់ស្ថាប័ន កាត់បន្ថយការរំខាន និងរក្សាការបន្តនៃប្រតិបត្តិការ បង្កើនការចូលរួមរបស់បុគ្គលិក និងភាពស្មោះត្រង់ ជំរុញវប្បធម៌នៃការសិក្សា និងការអភិវឌ្ឍន៍ ហើយថែមទាំងចំណេញពេលវេលា និងថវិកាលើការជួល និងបណ្តុះបណ្តាលបេក្ខជនខាងក្រៅថែមទៀតផង។

ដូច្នេះការត្រៀមពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីរៀបចំផែនការបន្តវេននឹងធ្វើឲ្យផែនការអនាគតសម្រាប់ជីវិតអាជីវកម្ម និងក្រុមហ៊ុនរបស់អ្នកកាន់តែប្រសើរ និងមានភាពរឹងម៉ាំទោះបីជាស្ថានភាពទីផ្សារសេដ្ឋកិច្ចប្រទេសជាតិនឹងប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង