ភ្នំពេញ ៖ តាមរយៈក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ បានប្រកាសឱ្យដឹងអំពីដំណើរការក្នុងការស្នើសុំទៅកាន់អង្គការ UNESCO សម្រាប់ការបញ្ចូលតំបន់អភិរក្សចំនួន២កន្លែង ដាក់ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌធម្មជាតិពិភពលោក។ តំបន់ទាំង២ដែលក្រសួងកំពុងធ្វើការស្នើសុំនោះ គឺតំបន់ភ្នំត្បែង និងតំបន់អភិរក្សសត្វផ្សោត។

តំណាងឱ្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា កាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់នូវផែនការមួយជំហានទៀតរបស់កម្ពុជា ក្នុងការឈានទៅរក្សាសម្បត្តិធម្មជាតិឱ្យបានគង់វង្ស ដែលកិច្ចការថ្មីមួយនេះ នឹងធ្វើឡើងជាលក្ខណៈអន្តរក្រសួង ដើម្បីដាក់ជាបញ្ជីត្រៀមក្នុងការស្នើសុំ។

បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា ក្រសួងមានគម្រោងក្នុងការដាក់បញ្ចូលតំបន់អភិរក្សចំនួន៥ ប៉ុន្តែនឹងជម្រុញត្រឹមចំនួន២កន្លែងទៅមុនសិន ដោយតំបន់ទាំង៥នោះរួមមានដូចជា ៖ ដែនជម្រកសត្វព្រៃព្រៃប្រសប់ ដែលមានសត្វក្ដាន់ជាចំណុចពិសេស, ដែនជម្រកសត្វព្រៃណាមលៀ ដែលមានផ្ទាំងថ្មដ៏ធំជាអត្តសញ្ញាណ, តំបន់ជួរភ្នំក្រវាញ ដែលជាតំបន់សម្បូរព្រៃទឹកភ្លៀង និងព្រៃស្រោង, ភ្នំត្បែងមានជ័យ ដែលជាបេតិកភ័ណ្ឌវប្បធម៌ ប្រពៃណី និងប្រភេទជីវៈចម្រុះ និងតំបន់អភិរក្សសត្វផ្សោត នៅខេត្តក្រចេះ ប៉ុន្តែដោយឡែក ក្នុងដំណាក់កាលនេះ ក្រសួងនឹងជំរុញត្រឹមតែតំបន់ចំនួន២ទៅមុនសិន នោះគឺតំបន់ភ្នំត្បែង និងតំបន់អភិរក្សសត្វផ្សោត។

ឯកឧត្តមបន្តបញ្ជាក់ទៀតថា ៖
“តំបន់ភ្នំត្បែងជាតំបន់ដែលប្រជាជនក្នុងស្រុកមានជំនឿខ្ពស់ ដូច្នេះហើយទើបក្រសួងចង់ធ្វើឱ្យក្លាយជាតំបន់បេតិកភ័ណ្ឌធម្មជាតិ។ រីឯតំបន់ទេសភាពមេគង្គ គឺនៅក្រចេះ ស្ទឹងត្រែង គឺក្រសួងកំពុងសិក្សាអំពីតម្លៃសកលនៃជីវចម្រុះដែលមានក្នុងតំបន់នេះ ហើយមកទល់ពេលបច្ចុប្បន្នតំបន់ទន្លេមេគង្គមានជីវៈចម្រុះ ដូចជា សត្វក្ដាន់ សត្វផ្សោត មានត្រីបបែលយក្ស (ត្រីទឹកសាបធំជាងគេ) ត្រីរាជ ត្រីត្រសក់ សត្វទន្សោង ត្មាត ឃ្ទីង និងត្រីទាំង៨០០ប្រភេទទៀត”
យ៉ាងណាមិញ ដើម្បីឈានទៅបញ្ចូលសម្បត្តិណាមួយចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក គឺត្រូវឆ្លងកាត់ដំណាក់កាលត្រៀមជាច្រើន ហើយការស្នើនោះទៀតសោតអាចធ្វើទៅបានលុះត្រាតែ ភាគីទទួលបន្ទុកបានធ្វើការងារជាមូលដ្ឋានក្នុងការការពារសម្បត្តិនោះសិន។ ដូច្នេះហើយ យុទ្ធនាការអន្ទាក់សូន្យ គឺជាកិច្ចការមួយក្នុងចំណោមកិច្ចការឯទៀតដែលអាចបើកផ្លូវឱ្យដំណើរការស្នើសុំទៅអង្គការ UNESCO ទទួលបានជោគជ័យ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content