សហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន ៣ ក្នុងខេត្តកំពង់ធំ លែងបារម្ភ​​ពីបញ្ហាទីផ្សារ សម្រាប់ទិន្នផលស្វាយចន្ទីឆ្នាំ២០២៥

កំពង់ធំ៖ សហគមន៍កសិកម្មស្វាយចន្ទីទំនើបចំនួន៣ ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន ដើម្បីផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីចំនួន ៤០០ តោន ដែលមានតម្លៃប្រហែល ៦៥០,០០០ ដុល្លារ និងកិច្ចសន្យាទំហំ ៤០ម៉ឺនដុល្លារបន្ថែមសម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន។

ការចុះកិច្ចសន្យាលើការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន បានធ្វើឡើងរវាងសហគមន៍ប្រាសាទសំបូររុងរឿង សាលាវិស័យកំពង់ធំ និងសហគមន៍ទំរឹង ជាមួយក្រុមហ៊ុនជប៉ុន MIRARTH Agri Tech នៅខេត្តកំពង់ធំ និងកិច្ចសន្យាទំហំ៤០ម៉ឺនដុល្លារមួយទៀត សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ត្រូវបានចុះហត្ថលេ​ខាជាផ្លូវការបន្ទាប់គ្នា​រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង៣នៅខេត្តកំពង់ធំ និងក្រុមហ៊ុនជប៉ុន Santana Agro Proucts។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋានកសិឧស្សាហកម្ម មន្ទីរអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។

នៅក្នុងពិធីចុះហត្ថលេខានោះ ឯកឧត្តម ឃឹម ហ្វីណង់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្យាកសិកម្មសម្រាប់សហគមន៍ដើម្បីការពារសមាជិកទាំងអស់ពីហានិភ័យទីផ្សារនៃការប្រែប្រួលតម្លៃលើសពីការរំពឹងទុក។ កិច្ចសន្យានេះមានតម្លៃប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីចំនួន ៤០០តោន ដោយសហគមន៍ទទួលបានប្រាក់កក់ ៣០ភាគរយ សម្រាប់កិច្ចសន្យាទាំងមូល។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា ជាគោលការណ៍ ក្រសួងតែងតែលើកទឹកចិត្តដល់កសិករដាំស្វាយចន្ទីឱ្យសហការគ្នាបង្កើតសហគមន៍កសិកម្មទំនើប និងតភ្ជាប់ទីផ្សារតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា។ វិធីសាស្រ្តនេះគឺមានសារៈសំខាន់ណាស់ ព្រោះមានតែផលិតកម្មផ្អែកលើកិច្ចសន្យាប៉ុណ្ណោះដែលអាចឱ្យមានការកែច្នៃគ្រាប់ស្វាយចន្ទីមុនពេលនាំចេញ។

ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានណែនាំដល់នាយកដ្ឋានកសិឧស្សាហកម្ម និងសហគមន៍ ឱ្យបន្តចុះកិច្ចសន្យាលក់គ្រាប់ស្វាយចន្ទីរហូតដល់ដំណាច់រដូវប្រមូលផល និងឱ្យគិតគូរពីការរក្សាទុកគ្រាប់ស្វាយចន្ទីមួយចំនួនសម្រាប់លក់ជាគ្រាប់ស្វាយចន្ទីស្ងួត។ លើសពីនេះ សម្រាប់រដូវកាលក្រោយសហគមន៍គួរតែរៀបចំចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទិញចាប់ពីដើមរដូវកាលនេះជាមុន។

លោក ណាវយ៉ៈ កាណិកុ (Naoya Kaneko) អ្នកគ្រប់គ្រងក្រុមហ៊ុនជប៉ុន (MIRARTH Agri Tech) ក្នុងខេត្តកំពង់ធំបានមានប្រសាសន៍ថា កិច្ចសន្យានេះអាចជាការសាកល្បងលើកទី១សម្រាប់ក្រុមហ៊ុនក្នុងការសហការជាមួយសហគមន៍កសិកម្មទំនើប ប៉ុន្តែគោលបំណងសំខាន់ក្នុងកិច្ចសហការនេះ គឺដើម្បីលើកកម្ពស់ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជា ហើយនេះអាចជាគំរូនៃអ្នកផលិត និងកិច្ចសហការផលិតគ្រាប់ស្វាយចន្ទី។

លោក Naoya Kaneko បានបង្ហាញពីក្ដីរំពឹងថា ដើម្បីបង្កើនឧស្សាហកម្មគ្រាប់ស្វាយចន្ទី និងជួយសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំដំបូងនេះ ក្រុមហ៊ុនបានចុះកិច្ចសន្យាត្រឹមតែ ៤០០ តោនប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនចង់ពង្រីកទំហំ មិនត្រឹមតែដល់សហគមន៍កសិកម្មទំនើបក្នុងខេត្តកំពង់ធំប៉ុណ្ណោះទេ ថែមទាំងទៅកាន់ខេត្តផ្សេងទៀតផងដែរ។

លោក យុង ធីម ប្រធាន​សហគមន៍​ចម្ការ​ស្វាយ​ចន្ទី​ទំនើប​ប្រាសាទ​សំបូរ​រុង​រឿង បាន​សម្ដែង​ការ​រីករាយ​ចំពោះ​ការ​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន។ កិច្ចសន្យានេះធ្វើឱ្យកសិករមានអារម្មណ៍ពិសេស ពីព្រោះកន្លងមិនដែលបានចុះហត្ថលេខាអ្វីដូចនេះពីមុនមកនោះទេ។ តាមរយៈការចុះហត្ថលេខានេះ សង្ឃឹមថានឹងទាក់ទាញដៃគូបន្ថែមទៀតនាពេលអនាគត និងធានាបាននូវតម្លៃកាន់តែប្រសើរនៅលើទីផ្សារ។

សូមរំលឹកថា សហគមន៍កសិកម្មទំនើបចំនួន ៣ សម្រាប់ដំណាំស្វាយចន្ទីត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងខេត្តកំពង់ធំកាលពីអំឡុងខែតុលា ឆ្នាំ២០២៤។ សហគមន៍ទាំងនេះរួមមាន សហគមន៍សាលាវិស័យកំពង់ធំ ដោយមានសមាជិកចំនួន ៨៨ នាក់ និងផ្ទៃដីដាំស្វាយចន្ទីចំនួន ២៥៥ ហិកតា សហគមន៍ប្រាសាទសំបូររុងរឿង មានសមាជិក ១៣៦ នាក់ និងផ្ទៃដីដាំស្វាយចន្ទីចំនួន ៥៨៦ ហិកតា និង សហគមន៍ទំរឹងកំពង់ធំ មានសមាជិក ៧៦ នាក់ និងផ្ទៃដីផលិតចំនួន ៤៦០ ហិកតា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រសួងដែនដី នឹងរៀបចំទីប្រជុំជនស្រុកកំពង់សិលា ធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/08/2026

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងយកការរៀបចំទីប្រជុំជនស្រុកកំពង់សិលា ខេត្តព្រះសីហនុ មកធ្វើជាគំរូក្នុងការរៀបចំទីប្រជុំជននៅទូទាំងប្រទេស

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង

សព្វាវុធ​អាមេរិក ​ថយចុះ​ដោយសារ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​បារម្ភ​ពី​ហានិភ័យ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/08/2026

ការ​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់​ដែល​កំពុង​បន្តរហូតមកដល់ពេលនេះ បាន​ធ្វើឱ្យឃ្លាំងរក្សាគ្រឿងសព្វាវុធ រួមទាំង​មីស៊ីល​របស់​អាមេរិក​ផងដែរនោះ ថយចុះ​យ៉ាង​ខ្លាំង​ ​

តម្លៃ​កង្កែប​ធ្លាក់ចុះ​ សហគមន៍​កង្កែប​ទន្លេ​សាប ​បែរ​ទៅ​រក​ការ​កែច្នៃ​ ​អាច​បង្កើន​តម្លៃ​បន្ថែម​

ជំនួញ, ព្រឹត្តិការណ៍

• 10/08/2026

ខណៈ​តម្លៃ​កង្កែប​សាច់​រស់​នៅ​លើ​ទីផ្សារ​ធ្លាក់ចុះ​ សហគមន៍​កសិកម្ម​កង្កែប​ទន្លេ​សាប​ ក្នុង​ខេត្ត​សៀមរាប ​បាន​បង្វែរ​បញ្ហា​ទីផ្សារ​ទៅជា​ឱកាស ​ដោយ​កែច្នៃ​កង្កែប​ជា​ផលិតផល​សម្រេច​ចំនួន​ ​៥​ ​ប្រភេទ​ ​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និង​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​

ក្រុមហ៊ុន​ ​២០​ ​ពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​សម្លឹង​រក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ក្រុមហ៊ុន​ប្រមាណ​ ​២០​ ​មកពី​ហុងកុង​ ក្វាង​ទុង​ ​និង​ម៉ាកាវ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​ ​ស្របពេល​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពី​ការ​បន្ត​កែលម្អ​បរិយាកាស​វិនិយោគ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស

ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ខេត្ត​តាកែវ​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​២៨​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​២០២៦​នេះ​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ​១៧០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

Leave a Reply

Your email address will not be published.Required fields are marked *