កាន់តែធំជាងឆ្នាំមុន សហគ្រាសចំនួន ៥០ និងមកតាំងពិព័រណ៍នៅបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ មិនខុសពីតាមបណ្ដាខេត្តនោះទេ ចលនាភូមិមួយផលិតផលមួយ កំពុងកៀរគរប្រមូលផ្ដុំសហគ្រាសចំនួន ៥០មកជួបជុំគ្នានៅបរិវេណទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីបង្ហាញផលិតផលរបស់ខ្លួនផង និងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ដែលនឹងបារព្វនៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីតាំងអាគារមិត្តភាព ក្នុងបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី ចាប់ពីម៉ោង ៨ព្រឹកដល់ ៥ល្ងាច ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ជាមួយនឹងវត្តមានសហគ្រាសចម្រុះសរុបប្រមាណ ៥០ ខណៈដែលកាលពីឆ្នាំកន្លងទៅមានត្រឹមតែ ៣២ សហគ្រាសប៉ុណ្ណោះ។

ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ថា៖

«ឆ្នាំនេះយើងនឹងអញ្ជើញសហគ្រាសប្រមាណ ៥០-៦០ មកពីខេត្តនានា ដើម្បីឱ្យពួកគាត់យកផលិតផលមកតាំងបង្ហាញ និងលក់ឱ្យមន្ត្រីរាជការ ជាពិសេសអ្នកធ្វើគោលនយោបាយឱ្យដឹងថា ផលិតផលរបស់ខ្មែរមានអ្វីខ្លះ គុណភាណ សោភ័ណភាព និងតម្លៃកម្រិតណាខ្លះ ហើយក៏អាចដឹងថា គោលនយោបាយដើរដល់កម្រិតណាហើយ»។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖

«តាមរយៈកម្មវិធីនេះ យើងចង់បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹងនាំ ដែលអនុញ្ញាតឱ្យផលិតផលខ្មែរចូលរួមក្នុងការតាំងបង្ហាញនៅក្នុងឱកាសពិសេសៗ ដូចជាកម្មវិធីសូត្រមន្តចូលឆ្នាំប្រពៃណីជាតិជាដើម ដែលអាចផ្សារភ្ជាប់រវាងក្រុមអ្នកផលិត និងអ្នករៀបចំគោលនយោបាយ។ អ្នកដែលគួរតែត្រៀមខ្លួនសម្រាប់ឱកាសនេះគឺផ្នែកចំណីអាហារ និងគ្រឿងសម្លៀកបំពាក់ រួមមាន បន្លែ ផ្លែឈើ អាហារកែច្នៃ ភេសជ្ជៈ និងខាងក្រមា ហូលផាមួង ជាដើម ដែលបងប្អូនយើងត្រូវការប្រើប្រាស់នៅរដូវបុណ្យចូលឆ្នាំខ្មែរនេះ»។

ឆ្លៀតនៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សួង ណយ បានលើកឡើងថា សម្រាប់នៅតាមបណ្ដាក្រសួង និងស្ថាប័នផ្សេងទៀតក៏គួរតែងាកមកគិតពីការបង្កើតឱ្យមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរនៅពេលមានបុណ្យទានផ្សេងៗ ដើម្បីឱ្យថ្នាក់ដឹងនាំ ក៏ដូចជាមន្ត្រីរាជការបានដឹង និងស្គាល់ពីផលិតផលខ្មែរឱ្យបានច្រើន ដែលរាល់ការគាំទ្ររបស់សាធារណៈជនទាំងអស់ គឺជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់សេដ្ឋកិច្ចក្រុមអ្នកផលិតក្នុងស្រុកតាមតំបន់ អ្នកពាក់ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន


Leave a Reply

Your email address will not be published.Required fields are marked *