ការដាំបន្លែជាលក្ខណៈគ្រួសារ ទទួលបានបន្លែសុវត្ថិភាពសម្រាប់ទទួលទានផង និងអាចរកចំណូលបានទៀត

ពោធិ៍សាត់ ៖ ការដាំបន្លែជាលក្ខណៈគ្រួសារនៅប្រទេសកម្ពុជា ហាក់ត្រូវបានប្រជាជនភាគច្រើនមើលរំលង ទាំងនៅទីក្រុង ទីប្រជិំជន ក៏ដូចជាតាមទីជនបទ ក៍ប៉ុន្តែការដាំដំណាំជាលក្ខណៈគ្រួសារនេះ ពិតជាមានអត្ថប្រយោជន៍ជាច្រើន ត្បិតថា អាចទទួលបានបន្លែសុវត្ថិភាពសម្រាប់ទទួលទានផង ហើយថែមទាំងអាចលក់ចេញរកចំណូលប្រចាំថ្ងៃទៀតផង។


លោក ឈុំ យឿន ជាគ្រូបង្គោល និងជាកសិករដាំដំណាំជាលក្ខណៈគ្រួសារ នៅក្នុងភូមិ ឈើទាលរូង សង្កាត់រលាភ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ បានមានប្រសាសន៍ថា​ ដោយបានទទួលជំនួយបច្ចេកទេស បណ្តុះបណ្តាលចំណេះជំនាញពីអង្គការ មិត្តជួយមិត្ត ដើម្បីសួនដំណាំកម្ពុជា លោកបានរៀបចំសួនដំាដំណាំនៅក្បែរផ្ទះលើដីទំហំ ១០ម x ១០ម នៅក្នុងរបងផ្ទះដើម្បីដាំដំណាំគ្រប់ប្រភេទ មានដូចជា ត្រប់ ម្ទេស សណ្តែកគួរ ពោតបារាំង ផ្ទី ស្លឹកបាស់ជាដើម ដើម្បីទទួលទានខ្លួនឯងផង និងអាចលក់បានចំណូលចូលគ្រួសារប្រមាណ ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល ជារៀងរាល់ថ្ងៃទៀតផងដែរ។  

លោកថា ៖

«គ្រួសារខ្ញុំចាប់ផ្តើមដំាបន្លែអស់រយៈពេល ៧ឆ្នាំមកហើយ ដោយសារការរៀបចំសួនបន្លែនៅតាមផ្ទះពិតជាបានទទួលអត្ថប្រយោជន៍ច្រើន ហូបបន្លែសុវត្ថិភាពក្នុងគ្រួសារផង និងអាចរកចំណូលបានចាយប្រចាំថ្ងៃ សម្រាប់លៃលកឱ្យកូនចៅទៅរៀន និងទិញត្រីសាច់មកហូបបានទៀត ហើយពិសេស យើងមិនចំណាយពេលវេលាច្រើនទេ ស្រ្តីមេផ្ទះជាប់រវល់មើលចៅ ស្រ្តីម៉េម៉ាយ និងគ្រួសារក្រីក្រដទៃទៀត ក៍អាចរៀបចំសួនដំណាំតាមផ្ទះនេះបានដែរ»។

អ្នកនាង អ៊ិន សក្ករ៉ា នាយិការអង្គការ មិត្តជួយមិត្ត ដើម្បីសួនដំណាំកម្ពុជា មានប្រសាសន៍ថា គម្រោងនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ ដោយតំណាក់កាលដំបូង អង្គការបង្រៀនកសិករប្រមាណជា១៧គ្រួសារ ឱ្យក្លាយជាគ្រូបង្គោលសម្រាប់ជួយបណ្តុះបណ្តាលដល់ពលរដ្ឋក្នុងភូមិបន្តទៀត។ ដោយមានជំនួយគាំទ្រថវិកាពីអង្គារនៅក្រៅប្រទេស ហើយមកទល់ឆ្នាំ២០២៥នេះ អង្គការបានបណ្តុះបណ្តាលពលរដ្ឋប្រមាណ ១២៥៤ គ្រួសារ សំដៅទៅលើពលរដ្ឋងាយរងគ្រោះ ដូចជាជនពិការ ស្រ្តីម៉េម៉ាយ មនុស្សចាស់ដែលចាំមើលកូនចៅនៅផ្ទះជាដើម។

អ្នកនាងបញ្ជាក់ថា ៖

«គម្រោងសួនដំណាំតាមផ្ទះនេះ ធ្វើឡើងគឺដើម្បីឱ្យពលរដ្ឋចេះប្រើប្រាស់ដីឱ្យអស់លទ្ឋភាព ចេះទុកដាក់នូវកាកសណល់ជុំវិញផ្ទះ និងកែច្នៃធ្វើជាជី ដោយកាប់ដើមកន្រ្ទាំងខេត្ត លាយជាមួយលាមកគោមកធ្វើជាជីកំប៉ុស្ត៍ដាក់ដំាណាំ ។ ពន្យល់ឱ្យពលរដ្ឋយល់ច្បាស់ថា ពួកគាត់មានបន្លែសុវត្ថិភាព មានប្រភពបន្លែច្បាស់​លាស់សម្រាប់ទទួលទានក្នុងគ្រួសារ និងអាចលក់បានរកចំណូលចូលគ្រួសារទៀតផង»។

គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ន អង្គការបានបណ្តុះបណ្តាលពលរដ្ឋបានចំនួន ១២៥៤គ្រួសារ នៅឃុំចំនួន៥ ក្នុងស្រុកចំនួន ៣ ដោយក្នុងនោះមានស្រុកកណ្តៀង ស្រុកបាកាន ក្រុងពោធិ៍សាត់ ខេត្តពោធិ៍។ អ្នកនាង អ៊ិន សក្ករ៉ា បន្តថា នៅថ្ងៃខាងមុខនេះ អង្គការនឹងខិតខំគៀងគរជំនួយសប្បុរសជនដទៃទៀត ដើម្បីធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រៀនឱ្យប្រជាជនចេះដាំបន្លែតាមផ្ទះឱ្យបានកាន់តែច្រើន ជាគោលនយោបាយផ្តល់ផលចំណេញទាំងថវិកា ចំណេញទាំងសុខភាព កាត់បន្ថយការចំណាយ ជាពិសេស កាត់បន្ថយការកើតមានជំងឺដង្កាត់ផ្សេងៗថែមទៀត៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

Leave a Reply

Your email address will not be published.Required fields are marked *