ផ្លូវជាតិលេខ៤៨សម្រេច​បាន ៣៨,២៦ភាគរយ​ ដោយ​គ្រោងនឹងបញ្ចប់​នៅចុងខែមេសា ២០២៥

កោះកុង ៖ ផ្លូវជាតិលេខ​៤៨ តភ្ជាប់​ពី​ផ្លូវជាតិលេខ៤​ទៅកាន់​ទីរួម​ខេត្ត​កោះកុង រហូតមកដល់​ពេលនេះ សម្រេ​ច​​បានការសាងសង់​ប្រមាណ​ ៣៨,២៦​ភាគរយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅចុង​ខែ​មេសា ឆ្នាំ ២០២៥ខាងមុខ​ ។​ នេះ​បើតាម​ការ​បញ្ជាក់ពី​ក្រុមហ៊ុនសាងសង់​ផ្លូវ​ជាតិលេខ៤៨​​ ក្នុងឱកាស​ឯកឧត្តម ​ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួ​ង​​​​សាធារណការ​និងដឹកជញ្ជូន​ ចុះពិនិត្យ​វឌ្ឍនភាព​សាងសង់​ផ្លូវ​មួ​យនេះ ។​

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានចុះត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ នៅតាមទីតាំ​ង​មួយ​ចំ​នួន ដើម្បីធានាថាក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាពចន្លោះប្រហោង ​សំ​ដៅ​​ធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ គណៈប្រតិភូ​ក៏បាន​ចុះពិ​និត្យ​​ទី​តាំងផលិតបេតុងកៅស៊ូ AC សម្រាប់​ស្រោច​ក្រាល​ផ្លូវផងដែរ ។

ផ្លូវ​ជាតិលេខ​៤៨​​មានសារ​សំខាន់​ក្នុងការ​តភ្ជាប់​ពីផ្លូវជាតិលេខ​៤​ ត្រង់ចំណុច​ស្រែអំពិល ទៅកាន់ទី​រួម​ខេត្ត​កោះ​កុង ដោយ​កោះ បច្ចុប្បន្ន​នេះ ​កំពុង​មានការ​អភិវឌ្ឍ​ខុស​ប្លែកពីមុ​ន​ជា​បន្តបន្ទាប់ បានក្លែង​ជា​ខេត្ត​ឧស្សា​ហ​កម្ម​ដ៏មាន​សក្ដានុពល​បន្ទាប់ពី​មានក្រុមហ៊ុន​ជាតិ​អន្តរជាតិ​ជាច្រើន ​​បាន​បោះទី​តាំង​នៅក្នុងខេត្ត​កោះកុង​។​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកាលពីពេលកន្លងទៅថ្មីៗនេះ​ថា រាជរដ្ឋាភិបាល​បាន​ជំរុញឱ្យ​មានការ​អភិវឌ្ឍ​ខេត្ត​តំបន់​សមុទ្រ​ក្លាយជា​គោលដៅទេសចរណ៍​និង​ឧស្សាហកម្ម​ ក្នុង​នោះរួ​ម​មា​ន​​​​ខេត្តកោះកុង ព្រះសីហនុ កំពត​និងកែប ដោយ​បានអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់​ខេត្ត​ទាំង​នោះ ​ជា​ប​ន្តបន្ទាប់​និងកាន់តែ​ងាយស្រួល​ ។​

សម្ដេចធិបតី​បាន​លើក​ទឹក​ចិត្តនិងជំរុញឱ្យ​មានការអភិវឌ្ឍខេត្ត​កោះកុង​ឱ្យ​ក្លាយជា​គោលដៅទេសចរណ៍ បន្ថែ​មពី​លើ​ឧស្សាហកម្ម​​ និងលើកទឹកចិត្ត​ឱ្យវិនិយោគិន​ចូលទៅកាន់​ខេត្ត​នេះ​អភិវឌ្ឍ​ន៍សេវាកម្មទេសចរណ៍​នានា​ដើម្បីទាក់​ទាញ​ភ្ញៀវ​ទេសចរជាតិអន្តរជាតិ​ទៅកាន់ទី​នោះ ។​

គួរ​បញ្ជាក់ថា ខេត្តកោះកុង​នឹ​ងកាន់តែមាន​សក្ដានុពល​បន្ថែមទៀត​នៅពេល​សមិទ្ធផល​សំខាន់ៗ​បី​ដាក់​ដំណើរ​ការ​ជាផ្លូវការ ក្នុងនោះរួមមាន​ព្រលានយន្តហោះ តារា​សាគរ គម្រោង​អភិ​វឌ្ឍ​ន៍​ផ្លូវជាតិលេខ​១០ និងគម្រោងផ្លូវជាតិលេខ​៤៨​នេះ ។ នៅពេល​សមិទ្ធផល​ទាំងបី​រួច​រាល់​ជាស្ថាពរ ពលរដ្ឋ​ក្នុងស្រុក​ពី​បណ្ដាខេត្ត​នានា​រួមមាន​ពី ប៉ែកពាយព្យ​នេះ​ប្រទេស ដូចជា​ខេត្ត​បាត់ដំបង​បន្ទាយ​មានជ័យ​ ពោធិ៍សាត់ អាច​ធ្វើ​ដំណើរ​ទៅកាន់ខេត្ត​កោះកុង​ដោយ​មិនចាំបាច់​ឆ្លងកាត់រាជធានីភ្នំពេញ​ដូចមុន ហើយ​ភ្ញៀវទេសចរ​អន្តរជាតិក៏អាច​ចុះ​ចត​នៅ​ព្រ​លាន​យន្ត​ហោះអន្តរជាតិសារាសាគរ​ដែលគ្រោង​ដាក់​ដំណើរការ​នៅពេលខាងមុខនេះដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ