ទម្លាប់សន្សំប្រាក់តាំងពីក្មេង ធ្វើឱ្យយុវតីមួយរូបមាន​សុខភាព​ហិរញ្ញវត្ថុល្អ

ទម្លាប់សន្សំប្រាក់ ជាទម្លាប់ល្អមួយដែលមនុស្សគ្រប់គ្នាគួរតែមាន ហើយកាន់តែប្រសើរមួយកម្រិតទៀត ប្រសិនបើឪពុក ម្ដាយចេះបង្រៀន​កូនៗ​ឱ្យមានទម្លាប់សន្សំតាំងពីក្មេង។

យុវតីមួយរូបដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចែក​រំលែកបទពិសោធន៍​របស់ខ្លួនក្នុងការ​សន្សំ​ប្រាក់។ យុវតីដែលជាអ្នករស់នៅខេត្តពោធិ៍សាត់រូបនេះ បានចាប់ផ្ដើមសន្សំប្រាក់តាំងតែពីថ្នាក់បឋមសិក្សា ដែលកាលណោះ កញ្ញាសន្សំប្រាក់​ដែល​បានមកពីបងប្អូន​ អ៊ុំ ពូ មីង ឱ្យនៅពេលមានឱកាសបុណ្យទានណាមួយ។ ថ្វីត្បិតតែមិនបានសន្សំក្នុងចំនួនច្រើន ប៉ុន្តែទម្លាប់នេះបានធ្វើ​ឱ្យកញ្ញាចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានល្អ ធ្វើឱ្យកញ្ញាមានទម្លាប់សន្សំនៅពេលចង់ទិញអ្វីមួយ ជាពិសេសនៅពេលកញ្ញា​បានឡើងដល់​ថ្នាក់អនុវិទ្យាល័យ។

កញ្ញា វ៉ា ផាវ៉ាន បានរៀបរាប់ថា៖

“កាលណោះ ដោយសារសាលានៅឆ្ងាយពីផ្ទះ ហើយម៉ាក់ខ្ញុំ​គាត់ចង់ឱ្យខ្ញុំចេះគ្រប់គ្រងលុយផង ទើបគាត់ឱ្យ​ខ្ញុំចាយ​មួយអាទិត្យម្ដង…ចាយបែបហ្នឹង បើសិនយើងអត់ ចេះបែងចែកទេ ច្បាស់ជាចាយមិនគ្រាន់ទេ។”

តាមរយៈការចាយវាយរបៀបនេះហើយ ដែលកញ្ញាអាចគ្រប់គ្រងការចំណាយប្រចាំថ្ងៃរបស់ខ្លួនបានល្អ និងត្រូវតាមការគ្រោងទុករបស់ខ្លួន។ ដោយឡែក ក្នុងរយៈពេល៤ឆ្នាំដែលកញ្ញារៀនសកលវិទ្យាល័យ កញ្ញាជាអ្នកកាន់លុយរួមក្នុងផ្ទះ (ផ្ទះជួលដែលនៅរួមគ្នា) និងជាអ្នក​ចាត់ចែង​ទៅ​លើការចំណាយ​ផ្សេងៗ​ផងដែរ។

យុវតីរូបនេះបានបន្តរៀបរាប់ផងដែរថា៖

“ខ្ញុំមានគណនីធនាគាសរុប៤ ទី១គឺគណនីចំណាយ​ ដែលខ្ញុំតែងតែដាក់ចូលរៀងរាល់ខែ ទី២គឺ គណនី​​វិក្កយបត្រ​ដែលខ្ញុំដាក់លុយរៀលសម្រាប់ទុកបង់ផ្ទះ បង់ទឹក ភ្លើងជាដើម។ ទី៣គឺ គណនីសម្រាប់ករណីបន្ទាន់ ទុកប្រើប្រាស់ពេល​ចាំបាច់​ណាមួយ និងទី៤គឺ ការដាក់សន្សំទុកសម្រាប់ពេលណាចង់ដើរលេង ទិញសម្ភារៈសិក្សាអីហ្នឹង។”

ជាជំនួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់កញ្ញានេះ កញ្ញាក៏ប្រើប្រាស់នូវកម្មវិធី (App) មួយដែលមានឈ្មោះថា Money Mgr ផងដែរ។ ដែលកម្មវិធីនេះអាចជួយកញ្ញាក្នុងការតាមដាន រាល់ការចំណាយផ្សេងៗជាប្រចាំ។ ជាក់ស្ដែង តាមរយៈវិធីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបែបនេះ ធ្វើឱ្យកញ្ញា ផាវ៉ាន អាចទិញអ្វីដែល​ខ្លួនចង់ទិញ ព្រមទាំងអាចចាយវាយប្រចាំថ្ងៃដោយមិនខ្វះមុខ ខ្វះក្រោយ។

ចេញពីបទពិសោធន៍ផ្ទាល់ខ្លួនបែបនេះ កញ្ញាយល់ថាការសន្សំប្រាក់ធ្វើឡើងកាន់តែក្មេង កាន់តែល្អ ព្រោះវានឹងធ្វើឱ្យខ្លួនយើងមានកញ្ចប់​ថវិកា​មួយ​សម្រាប់ខ្លួនឯង ហើយអ្វីដែលសំខាន់បំផុតនោះគឺ វាជាការអនុវត្តមួយដ៏ល្អសម្រាប់ការរស់នៅដោយឯករាជ្យនៅពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព