ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីអំពាវនាវស្នើដល់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានបានបង្ហាញពីទស្សនទានចំនួន5ចំណុច ក្រោមការលើកឡើងពីភាពល្អប្រសើរចំពោះអតិថិជន និងផលលំបាករបស់អ្នកអភិវឌ្ឍន៍ក៏ដូចជាអ្នកពាក់ព័ន្ធផងដែរ។ តាមរយៈគណនីផ្លូវការនៃបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី23 ខែមីនា ឆ្នាំ២០២១នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងចំពោះការយល់ឃើញពាក់ព័ន្ធទៅនឹងសេចក្ដីអំពាវនាវចំនួន5ចំណុចយ៉ាងដូច្នេះថា ៖

1- ក្នុងនាមអ្នកទិញផ្ទះ ឬខុនដូ គឺពិតជាគាំទ្រ 100%។
2- ក្នុងនាមអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ គឺពិតជាពិបាកទទូលយកណាស់ ដោយសារលុយសម្រាប់សាងសង់ឱ្យចប់គំរោងនីមួយៗ គឺបានមកពីម្ចាស់គំរោងផ្ទាល់ខ្លួន ខ្លះ បានមកពីកម្ចីធនាគារខ្លះ និងបានមកពីអ្នកទិញបង់ជាប្រចាំខែខ្លះ ហើយបើសិនជាការបង់ប្រចាំខែរបស់អ្នកទិញមានបញ្ហា នោះម្ចាស់គំរោងជាច្រើន នឹងមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់ តាមការកំណត់ទេ។
3- ក្នុងនាមធនាគារ អ្នកលក់សម្ភារៈសំណង់ អ្នកម៉ៅការសាងសង់ និងកម្មករសាងសង់ គឺពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៍បុរី ឬខុនដូ មិនបានទទូលការបង់ប្រចាំខែពីអ្នកទិញទេ នោះពួកគាត់ក៏នឹងខ្វះលុយបង្វិលក្នុងការសងត្រឡប់ទៅធនាគារ សងថ្លៃសម្ភារៈសំណង់ សងថ្លៃពលកម្ម និងការចំណាយផ្សេងទៀត ដោយពួកគាត់អាចបញ្ឈប់ការសាងសង់ ឬពន្យារពេលការសាងសង់ ហើយអាចធ្វើឱ្យចរន្តលុយសងធនាគារ ការប្រើប្រាស់សម្ភារៈសំណង់ និងការប្រើប្រាស់កម្លាំងពលកម្មធ្លាក់ចុះ ដោយមនុស្សកាន់តែច្រើននឹងបាត់បង់ការងារ និងមុខរបរ។
4- ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ មានការសប្បាយចិត្ត ដែលថ្នាក់ដឹកនាំប្រទេសយកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃ របស់ប្រជាជន ពិសេសក្នុងស្ថានភាពលំបាក នៃ Covid19។
5- ក្នុងនាម គីម ហ៊ាង ជាអ្នកសិក្សារៀនសូត្រម្នាក់ យល់ឃើញថា ប្រកាសនេះគឺពិតជាសំខាន់ និងត្រឹមត្រូវ តែខុសពេល ព្រោះអ្វីដែលឧស្សាហកម្មដីធ្លី និងសេដ្ឋកិច្ចជាតិកម្ពុជា ត្រូវការពិតប្រាកដ គឺសេវាកម្មរដ្ឋបាលសាធារណៈ ដែលមានលឿន រហ័ស ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការទទូលខុសត្រូវ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសគឺការចូលរួមពីផ្នែកឯកជនផ្ទាល់តែម្តង! អ្វីៗដើម្បីការរីកចំរើនផ្នែកដីធ្លី និងសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាពនៅកម្ពុជា។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី22 ខែមីនា ឆ្នាំ2021ម្សិលមិញនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យឱ្យបន្ធូរបន្ថយស្ថានភាពបង់លុយរបស់អតិថិជនរបស់ពួកគេក្នុងស្ថានភាពដែលរងគ្រោះខ្លាំងដោយ Covid-19 ។
យោងតាមសេចក្តីថ្លែងការណ៍រួមនៅក្នុងបរិបទនៃស្ថានភាព Covid-19 បច្ចុប្បន្នរដ្ឋាភិបាលបានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យពិនិត្យមើលការបន្ធូរបន្ថយលក្ខខណ្ឌបង់ប្រាក់សម្រាប់អ្នកដែលបានទិញលំនៅដ្ឋាន និងអចលនទ្រព្យដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ពួកគេដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរតែលើកលែងការពិន័យការទូទាត់យឺតសម្រាប់អ្នកដែលបានទិញផ្ទះនៅក្នុងគម្រោងបុរី ឬអគារសហកម្មសិទ្ធិ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ត្រូវចេញគោលការណ៍ការពារដល់អតិថិជនរបស់ខ្លួន ហើយត្រូវអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះរហូតដល់ចុងខែមីនាឆ្នាំ2022 ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តតាមដានការវិវឌ្ឍន៍ថ្មីនៃស្ថានភាពជំងឺ Covid-19 និងផ្តល់កិច្ចសហការល្អ ក្នុងការអនុវត្តវិធានការទាំងនោះដល់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ
សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content