បុរសម្នាក់នៅខេត្តបន្ទាយមានជ័យ បង្កើតអាជីវកម្មអនឡាញដើម្បីលើកស្ទួយផលិតផលរបស់ប្រជាសហគមន៍

ខេត្តបន្ទាយមានជ័យ ៖ ការលក់ដូរ និងទិញទំនិញតាមអនឡាញ គឺជាទំនោរសង្គមថ្មីនៅក្នុងយុគសម័យបច្ចេកវិទ្យានេះ។ បច្ចេកវិទ្យាបានបង្កលក្ខណៈ​ងាយស្រួល និងជួយឱ្យមនុស្សចំណាយពេលតិច មិនថាតែការ​​ទិញ​របស់របរ​ប្រើប្រាស់ ការ​លក់ដូរ និង​ការ​ទូទាត់​សាច់ប្រាក់នោះទេ​។
សម្រាប់តែនៅកម្ពុជា បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក ផ្តើមមានប្រជាប្រិយភាពខ្លាំង ការលក់ដូរតាមហ្វេសប៊ុក ក៏បានចាប់ផ្តើម និងកំពុងតែបន្តពេញនិយមយ៉ាងខ្លាំងទៀតផងនាពេលបច្ចុប្បន្ន។ អាជីវករដែលមានជំនាញ ឬចេះប្រើប្រាស់បណ្តាញសង្គមទាំងនេះ អាចទាញយកប្រយោជន៍ជាច្រើនពីវា មានឱកាសទាញយកចំណូលបន្ថែម និងពង្រីកការលក់របស់ខ្លួនបានកាន់តែទូលំទូលាយផងដែរ។

ស្ថិតនៅ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់នឹងព្រំប្រទល់ប្រទេសថៃឯណោះវិញ លោក សំ សុភ័ក្ត្រ​ បានទាញយកប្រយោជន៍ពីបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការបង្កើតអាជីវកម្មមួយដែលមានលក់ផលិតផលខ្មែរធ្វើដោយដៃ ហើយអាចចូលរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារសហគមន៍បានទៀតផង។

លោក សំ សុភ័ក្ត្រ បានឱ្យដឹងថា អាជីវកម្មអនឡាញដែលមានឈ្មោះថា « Khmer Rattan Lovers» របស់លោកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩មក គឺជាពេលដែលជំងឺកូវីត១៩ កំពុងវាយលុកខ្លាំង។ លោក សុភ័ក្ត្រ រៀបរាប់ឱ្យដឹងថា ដំបូងឡើយលោកមិនមែនជាអាជីវករអ្វីនោះទេ ប៉ុន្តែដោយសារកូវីត១៩ លោកក៏ងាកមកលក់របស់របរទាំងនេះ ដោយសារតែចង់ស្វែងរកទីផ្សារឱ្យសិប្បករមួយចំនួនដែលលោកបានធ្វើការជាមួយនៅខេត្តសៀមរាប។ បច្ចុប្បន្ននេះ ទីផ្សារវាទូលំទូលាយមិនជាបញ្ហានោះទេ ប៉ុន្តែកាលឆ្នាំ២០១៩ ជាគ្រាកូវីត១៩ ការលក់មិនបានទំលំទូលាយឡើយដោយសារតែម្នាក់ៗមិនហានចេញក្រៅ។

លោកបន្តថា៖

“ពេលនោះខាងខ្ញុំធ្វើការអង្គការ ការងារត្រូវចុះនៅខាងសហគមន៍ ខ្ញុំឃើញថាប្រជាពលរដ្ឋយើងពិបាកនៅក្នុងការចំណូលរកចំណូលមានន័យថាម្នាក់ៗមិនដឹងថាទៅរកអីនៅពេលនោះ អ៊ីចឹងហើយក៏ចេះតែដើរប្រមូលកន្ត្រកដែលផលិតបានមកឱ្យយើងលក់ផ្សព្វផ្សាយលក់បន្ត។”

លោក សុភ័ក្ត្រ បញ្ជាក់ថា៖

“ចាប់ផ្ដើមលក់ដំបូងយើងតូច ប៉ុន្តែឥឡូវយើងប្រើទុនច្រើនសម្រាប់ប្រភេទអាជីកម្មហ្នឹង។ កាលពីមុនយើងប្រើទុនតែ១០០-២០០ដុល្លារយើងអាចលក់បាន ប៉ុន្តែដល់ពេលផេកខ្ញុំដែលគេទទួលស្គាល់ច្រើន យើងកាត់ឥវ៉ាន់មកម្តង ៤-៥ពាន់ដុល្លារឯណោះ។”

លោក សំ សុភ័ក្ត្រ ឱ្យដឹងទៀតថា ​ហាងអនឡាញរបស់លោកមានលក់​ផលិតផល​ខ្មែរជាច្រើនប្រភេទដែលផលិតពី ​ផ្ដៅ រពាក់​ ឫស្សី ប្រភេទ​កំប្លោក​ ផ្អាវ និង​ស្លឹករឹត​ជា​ដើម ហើយ​ក្នុង​នោះប្រភេទផលិតផល​ទាំងនោះ មាន​ម៉ូត​ជា​ច្រើន​ថែមទៀត។ ជា​ពិសេស​ផលិតផល​ផ្ដៅ និង​រពាក់​ ដែលមាន​ម៉ូត​ច្រើន​ ចាប់តាំង​ពី​កន្ត្រក​ រហូត​ដល់​ធុង​សំរាម​ក៏​មាន។ ផលិតផលទាំងអស់នោះ បាននាំយកមកពីសហគមន៍នៅខេត្តសៀមរាបមានដូចជាសហគមន៍ផ្តៅ សហគមន៍ផលិតផលឫស្សីជាដើម។

សម្រាប់​តម្លៃ​លក់វិញ​ លោក សុភ័ក្ត្រ ​និយាយ​ថាជា​មធ្យម​ផលិតផល​ទាំង​នេះ​មាន​តម្លៃ​ចាប់​ពី ៣ទៅ៤ ដុល្លារ។ ចំណែកបរិមាណនៃ​ការ​លក់​វិញម្ចាស់អាជីវកម្មរូបនេះ ​បាន​ឱ្យ​ដឹង​ថា​ វា​ប្រែប្រួលទៅ​តាម​រដូវ​កាល​ ទី​១ គឺ​រដូវ​ដែល​មាន​បុណ្យទាន​ និង​រដូវ​ធម្មតា​។ លោក​បញ្ជាក់​ឱ្យ​ដឹង​ថា​ សម្រាប់​ខែ​បុណ្យ​លោក​អាច​រក​ចំណូល​បាន​រហូត​ដល់ ៥០០ ទៅ​ ១ពាន់​ដុល្លារ​ឯណោះ​ក្នុង​មួយ​ថ្ងៃ​ ចំណែកឯ​រដូវ​មិន​មាន​បុណ្យទាន​ លោក​ថា​ការ​លក់​ផលិតផល​ទាំង​នេះ​អាច​បាន​ចំណូល​ចន្លោះ​ពី ២០០ ទៅ​ ៣០០ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

ម្ចាស់អាជីវកម្មរូបនេះបាន​បញ្ជាក់​ឱ្យ​ដឹង​ពី មូលហេតុ​ដែល​លោក​អាច​រក​ចំណូល​បាន​ច្រើន​បែប​នេះ គឺ​ដោយ​សារ​តែ​មាន​ម៉ូយ​ធំ​ៗ​ច្រើន​ រាល់​ពេល​ដែល​គេ​កុម្ម៉ង់​ម្ដងៗ​អាច​ដល់​រាប់​រយ​ផលិតផល​ឯណោះ​។  ចំពោះការលក់នេះទៀតសោធ លោកថាខ្លួនក៏មានការទទួលខុសត្រូវខ្ពស់ថែមទៀត ពោលបើសិនជាអតិថិជន មិនពេញចិត្តពួកគេអាចប្ដូរយកជាលុយវិញបានប្ដូរយកជាផលិតផលផ្សេង ដែលនេះជាហេតុផលដែលផេករបស់លោកមាន ចូលរួមឡាចនិងស៊ែរច្រើន។ ដ្បិតថា ការលក់តែតាមអនឡាញ តែអាជីវករ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ខ្លួន ​លោក​ក៏​មាន​បន្ទប់​ដាច់​ដោយ​ឡែក​មួយ​នៅ​ផ្ទះ​សម្រាប់​ផ្សាយ​លក់ ក៏​ដូច​ជា​ស្តុក​ទុក​ផលិតផល​ទាំង​នោះ។

គួរបញ្ជាក់ដែរថា តាមរយៈ​ទិន្នន័យ​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជានៅឆ្នាំ២០១៧ បានបង្ហាញថា នៅកម្ពុជាមានអ្នកជាវសេវាអ៊ិនធឺណេតចំនួន៨លាន៥សែននាក់។ ជាមួយនឹងការ​កើនឡើងនៃការប្រើប្រាស់អ៊ីនធឺណេត នេះក៏ជាឱកាសអាជីវកម្មអនឡាញសម្រាប់មនុស្សគ្រប់រូបក្នុងការស្វែងរកចំណូលបន្ថែមផងដែរ៕ អត្ថបទដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី