ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

បរទេស៖ ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម នេះបើយោងតាមការរាយការណ៍ពី CNA។

ទីភ្នាក់ងារត្រួតពិនិត្យប្រេង និងឧស្ម័នធម្មជាតិរបស់ឥណ្ឌូណេស៊ី SKK Migas បានអះអាងថា ឥណ្ឌូណេស៊ី ចាប់ផ្តើមកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសសិង្ហបុរីចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីបង្វែរប្រភពផ្គត់ផ្គង់ទៅបំពេញតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែមទៀត។ ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នទៅសិង្ហបុរីចំនួន ៣១ លានហ្វីតគូបស្តង់ដារក្នុងមួយថ្ងៃ ដោយក្នុងនោះ ១៥ លានហ្វីតគូបពីតំបន់ Natuna និង ១៦ លានហ្វីតគូបទៀតពីកោះស៊ូម៉ាត្រា។ ឧស្ម័នពីតំបន់ទាំងនេះនឹងបង្វែរទិសដៅទៅបំពេញតម្រូវការថាមពលអគ្គិសនីក្នុងស្រុកវិញ​ ជាពិសេសនៅកោះបាតាំ, កោះប៊ីនតាន់, និង​ កោះស៊ូម៉ាត្រា។ វិធានការនេះធ្វើឡើងក្នុងគោលបំណងធានាស្ថិរភាពនៃការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុកសម្រាប់ការផលិតអគ្គិសនី ដោយបានផ្អែកលើមាត្រា ៨ កថាខណ្ឌទី ១ នៃច្បាប់ប្រេង និងឧស្ម័នរបស់ឥណ្ឌូណេស៊ី ហើយខ្លួននឹងតាមដានការវិវត្តនៃស្ថានការណ៍នេះជារៀងរាល់ថ្ងៃ។

វិធានការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ីព្រមានថា ទីក្រុងហ្សាការតាចាប់ផ្តើមពិនិត្យឡើងវិញលើការនាំចេញថាមពលទៅកាន់ប្រទេសណាដែលមិនបានបង្ហាញការគោរពគ្រប់គ្រាន់ចំពោះខ្លួន។ ប្រធានាធិបតីលោក Prabowo Subianto អំពាវនាវឱ្យឥណ្ឌូណេស៊ីការពារធនធានធម្មជាតិរបស់ខ្លួន និងគិតប្រយោជន៍ជាតិជាចម្បង។ បច្ចុប្បន្ន ប្រមាណ ៣០ ភាគរយនៃការផលិតឧស្ម័នធម្មជាតិរបស់ឥណ្ឌូណេស៊ីត្រូវបាននាំចេញ ខណៈ ៧០ ភាគរយដែលនៅសល់ត្រូវបានប្រើប្រាស់ក្នុងស្រុក។ មតិយោបល់នាពេលថ្មីៗរបស់មន្ត្រីឥណ្ឌូណេស៊ីកើតឡើងចំពេលមានបញ្ហាផ្សែងអ័ព្ទឆ្លងដែនផងដែរ ដោយសិង្ហបុរីបង្កើនការពិនិត្យមើលយ៉ាងម៉ត់ចត់លើក្រុមហ៊ុនទាំងឡាយណាដែលជឿថាមានទំនាក់ទំនងនឹងអគ្គិភ័យនៅក្នុងឥណ្ឌូណេស៊ី។ សិង្ហបុរីប្រកាសពីផែនការបង្កើតក្រុមអ្នកជំនាញឯកទេស ដើម្បីស៊ើបអង្កេតក្រុមហ៊ុនដែលបង្ក ឬ រួមចំណែកដល់ការបង្កផ្សែងអ័ព្ទ ខណៈភ្នាក់ងារបរិស្ថានជាតិបានចេញលិខិតជូនដំណឹងទៅកាន់ក្រុមហ៊ុនចំនួន ២០ នៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ក្រោមច្បាប់ស្តីពីការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន។ ថ្វីបើខាងឥណ្ឌូណេស៊ីមិនបានភ្ជាប់ទំនាក់ទំនងរវាងរឿងទាំងពីរនេះក្នុងការលើកឡើងក៏ដោយ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាជាផ្នែកមួយនៃបរិយាកាសនយោបាយ និងទំនាក់ទំនងការទូតដែលមានភាពតានតឹងដាក់គ្នាក្នុងពេលតែមួយ។

ទន្ទឹមនឹងនេះ សិង្ហបុរីប្រើប្រាស់ឧស្ម័នធម្មជាតិប្រមាណ ៩៥ ភាគរយសម្រាប់ផលិតថាមពលអគ្គិសនី និងបាននាំចូលឧស្ម័នធម្មជាតិ Encapsulated តាមបំពង់ទីបពីឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ព្រមទាំងនាំចូលឧស្ម័នធម្មជាតិរាវ (LNG) តាមកប៉ាល់ពីអ្នកផ្គត់ផ្គង់អន្តរជាតិផ្សេងទៀត។ នៅក្នុងឆ្នាំ ២០២៥ ការនាំចូលឧស្ម័នធម្មជាតិតាមបំពង់បង្ហូរ (PNG) គ្របដណ្តប់ ៤៣ ភាគរយនៃការនាំចូលឧស្ម័នសរុបរបស់សិង្ហបុរី ខណៈដែល LNG ដឹកតាមកប៉ាល់គ្របដណ្តប់ ៥៧ ភាគរយ។ ក្នុងការឆ្លើយតបទៅនឹងវិធានការរបស់ឥណ្ឌូណេស៊ី អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) បញ្ជាក់ថា ការកាត់បន្ថយនេះមានទំហំតិចជាង ២ ភាគរយនៃតម្រូវការប្រចាំថ្ងៃសរុបប៉ុណ្ណោះ។ ភាគីសិង្ហបុរីបានត្រៀមផែនការបម្រុងរួចជាស្រេច ហើយក្រុមហ៊ុន Singapore GasCo ក៏មានសមត្ថភាពក្នុងការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) បន្ថែមតាមផ្លូវសមុទ្រមកជំនួសបានគ្រប់ពេលវេលា។ លើសពីនេះ សិង្ហបុរីក៏កំពុងសាងសង់ស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ទីពីរ ដែលរំពឹងថានឹងបើកដំណើរការនៅចុងទសវត្សរ៍នេះ ដើម្បីបង្កើនសមត្ថភាពនាំចូលឧស្ម័នពីអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..