ប៉ោយប៉ែត ៖ ស្ថិតនៅក្នុងផែកការមេនៃការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាឲ្យល្អប្រសើរ រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀម និងគ្រោងសាងសង់សួនច្បារថ្មីមួយនៅកណ្តាលក្រុងប៉ោយប៉ែតស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដោយដាក់ឈ្មោះថា សួនច្បារតេជោ ឈ្នះឈ្នះ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យត្រៀមបើកការដ្ឋានស្ថាបនាគម្រោងសួនប៉ោយប៉ែតតេជោ ឈ្នះឈ្នះ ប្រវែងជាង២៥០ម៉ែត្រ ប្របតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចមុខផ្លូវសហព័ន្ធរហូតដល់ច្រកចូលបុរីខេអិន។

លោ ង៉ោ ម៉េងជ្រួន អភិបាលរងខេតបន្ទាយមានជ័យថ្លែងថាគម្រោងស្ថាបនាសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ត្រូវបានលិចជារូបរាងឡើងបន្ទាប់មានការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានតាំងលំនៅនៅលើចំណីផ្លូវសាធារណៈក្នុងពេលកន្លងមកដោយពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះដើម្បីឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍តំបន់នេះទៅជាប្រយោជន៍សាធារណៈរួម ។

លោកបន្តថាដោយទទួលបានការសន្តោសប្រណីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រជាពលរដ្ឋទាំងនោះនឹងទទួលបាននូវនូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ តាមរយៈលោក ប៉ាន់ខែម ប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោផងដែរ។ បើតាម លោក ង៉ោ ម៉េងជ្រួន គម្រោងសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ នឹងលើកមុខមាត់ទីក្រុងប៉ោយប៉ែតឲ្យកាន់តែមានសោភ័ណភាពថែមមួយកម្រិតទៀតនាពេលដ៏ខ្លីខាងមុខនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content