កម្ពុជាស្វែងរកការគាំទ្រ និងកិច្ចសហការផ្នែកពាណិជ្ជកម្មពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤របស់អង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ៖ នៅឯសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ អង្គការពាណិជ្ជកម្មពិភពលោក ក្នុងប្រទេសកាម៉េរូន កម្ពុជា បាន និងកំពុងស្វែងរកកិច្ចគាំទ្រលើដំណើរការចូលជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) និងកិច្ចសហការក្របខ័ណ្ឌសមាណហរណកម្ម (EIF) ព្រមទាំងការបង្កើតពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា។

កាលពីសប្ដាហ៍ទី៣ នៃខែមីនា កន្លងទៅនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផានណា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)នាទីក្រុងយុនដេ ប្រទេសកាម៉េរូន ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ និងបានអញ្ជើញវិលត្រឡប់មកមាតុប្រទេសវិញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានលើកឡើងពីលទ្ធផលនៃជំនួបប្រជុំ និងជំនួបទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗ ដោយក្នុងនោះ សន្និសីទ MC14 គឺជាយន្តការសម្រេចចិត្តខ្ពស់បំផុត​របស់អង្គការ WTO ដែលប្រជុំជារៀងរាល់ពីរឆ្នាំម្តង ក្រោមវត្តមានចូលរួមពីសំណាក់រដ្ឋមន្ត្រី ឯក​អគ្គរដ្ឋ​ទូត និងមន្ត្រីជាន់ខ្ពស់ ក៏ដូចជាតំណាងមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ និងវិស័យឯកជន ដើម្បីដោះស្រាយជាបន្ទាន់នូវការកែទម្រង់អង្គការ WTO។ បន្ទាប់ពីការចូលរួមក្នុងសន្និសីទ MC14 រដ្ឋមន្ត្រីដែលមានវត្តមានទាំងអស់ត្រូវបានជំរុញឱ្យផ្តល់ នូវទិសដៅនយោបាយច្បាស់លាស់ និងសម្រេច ឱ្យបាននូវការឯកភាពលើផែនការកែទម្រង់ជាក់លាក់។ កិច្ចពិភាក្សាសំខាន់ៗបានផ្តោតលើអនាគតនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងកិច្ចចរចាអាទិភាពនានា រួមមាន កសិកម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច​ត្រូនិក ការឧបត្ថម្ភធនក្នុងវិស័យជលផល ការសម្របសម្រួល​វិនិយោគ សម្រាប់ការអភិវឌ្ឍន៍ និងកម្មសិទ្ធិបញ្ញា។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមីនា ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមក្នុងព្រឹត្តិការណ៍អមដែលរៀបចំដោយអង្គការ WTO និងក្រុមធនាគារពិភពលោក (World Bank Group) ស្តីពី «ពាណិជ្ជកម្មសេវាកម្មសម្រាប់ការអភិវឌ្ឍ (TS4D)” ដែលផ្តោតលើការពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តម បណ្ឌិតសភាចារ្យ ក៏បានចូលរួមក្នុងវេទិកាធុរកិច្ចសន្និសិទ MC14 ដែលរៀបចំរួមគ្នាដោយអង្គការ WTO និងសភា ពាណិជ្ជកម្មអន្តរជាតិ (ICC) ដែលក្នុងនោះថ្នាក់ដឹកនាំមកពីវិស័យសាធារណៈ និងឯកជន បានពិភាក្សាអំពីបញ្ហា ប្រឈមនៃពាណិជ្ជកម្មសកល ក្នុងអំឡុងពេលមានវិបត្តិបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា។ នៅថ្ងៃទី២៦ ខែមីនា ឯកឧត្តម បណ្ឌិតសភាចារ្យ បានចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទMC14 ដែលមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់​ជាច្រើន​រូប រួមមាន ឯកឧត្តម Joseph Dion Ngute នាយករដ្ឋមន្ត្រីកាម៉េរូន លោកជំទាវបណ្ឌិត Ngozi Okonjo- Iweala អគ្គនាយិកាអង្គការ WTO ឯកឧត្តម Muhammed B.S. Jallow អនុប្រធានាធិបតីហ្គាំប៊ី ឯកឧត្តម Teodoro Nguema Obiang Mangue អនុប្រធានាធិបតីហ្គីណេអេក្វាទ័រ ព្រមទាំងរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតជាច្រើនរូប ទៀត។

នៅថ្ងៃទី២៧ ខែមីនា ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមក្នុងសម័យប្រជុំស្តីពីការកែទម្រង់អង្គការ WTO ដែលរៀបចំឡើងក្នុងទម្រង់ជាការផ្លាស់ប្តូរមតិកម្រិតរដ្ឋមន្ត្រី លើបញ្ហាឬសគល់ ដែលរួមមានគោលការណ៍ស្នូល របស់អង្គការ WTO មុននឹងឈានទៅសម័យប្រជុំពិភាក្សាតាមក្រុមតូចៗ (Breakout sessions)។ សម័យប្រជុំទាំង នេះបានផ្តោតសំខាន់លើយន្តការនៃដំណើរការធ្វើសេចក្តីសម្រេចចិត្ត ស្ថានភាពនៃការអនុវត្តអាណត្តិមុនៗ ទិដ្ឋភាពនៃ ការអភិវឌ្ឍ បញ្ហានៃការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) និងកិច្ចពិភាក្សាខ្លឹមសារដទៃទៀតលើ ទិសដៅអនាគតនៃការកែទម្រង់អង្គការ WTO និងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

ឆ្លៀតក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម Manuel Tovar Rivera រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេសនៃកូស្តារីកា ឯកឧត្តម César Llona អនុរដ្ឋ មន្ត្រីពាណិជ្ជកម្មក្រៅប្រទេសនៃប៉េរូ ឯកឧត្តម Chris Bryant រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មនៃចក្រ ភពអង់គ្លេស និង ឯកឧត្តម​ឯកអគ្គរដ្ឋទូត Victor Manuel Aguilar Pérez តំណាងអចិន្ត្រៃយ៍នៃម៉ិកស៊ិកប្រចាំអង្គការ WTO ដើម្បីស្វែងរកការគាំទ្រចំពោះដំណើរការចូលជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានស្តង់ដារខ្ពស់បំផុត។ ឯកឧត្តម បណ្ឌិតសភាចារ្យ ក៏បានចូលជួបសម្តែងការគួរជាមួយ លោកជំទាវបណ្ឌិត Ngozi Okonjo-Iweala ផងដែរ។ ទន្ទឹមនឹង គ្នានេះ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Aïssatou Diallo នាយិកា ប្រតិបត្តិនៃលេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខ័ណ្ឌសមាណហរណកម្ម (EIF) ដើម្បីបន្តពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង គ.ផ.គ.ព. និង EIF ក៏ដូចជាបានពិភាក្សាការងារជាមួយ លោក Escipion J. Oliverira-Gomez នាយកផ្នែកកម្មវិធីប្រទេសនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និង លោក Quan Zhoa មន្ត្រីកម្មវិធីជាន់ខ្ពស់ នៃផ្នែកគោលនយោបាយពាណិជ្ជកម្មនៃមជ្ឈមណ្ឌល ITCដើម្បីផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *