ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH) ដើម្បី​សហការជំរុញបរិវត្តកម្មឌីជីថល បង្កើនការតភ្ជាប់ និងធ្វើការរួមគ្នាលើនវានុវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗនៅទូទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធយ៉ាងសម្បូរបែបរបស់ Canadia។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ ឧកញ៉ា វេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ កាណាឌីយ៉ា គ្រុប និងលោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata។

ភាពជាដៃគូនេះ ជាការបញ្ចូលគ្នានូវជំនាញឯកទេសរបស់ក្រុមហ៊ុន Smart ក្នុងការផ្ដល់នូវសេវាទូរគមនាគមន៍ សេវាកម្មឌីជីថល និងដំណោះស្រាយព័ត៌មានវិទ្យា(ICT) រួមបញ្ចូលគ្នា ជាមួយនឹងវត្តមានដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Canadia Group នៅក្នុងវិស័យធនាគារ អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យពាណិជ្ជកម្ម។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរមានគោលបំណងលើកកម្ពស់ការគ្របដណ្ដប់នៃប្រព័ន្ធឌីជីថល លើកកម្ពស់បទពិសោធន៍របស់អតិថិជន និងគាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ បន្ថែមពីលើសន្ទុះនៃការរីកចម្រើននៃមជ្ឈមណ្ឌល Connexion និងកោះពេជ្រ ដែលជាតំបន់សក្តានុពលសម្រាប់ធុរកិច្ចថ្មី (Startups) សហគ្រិន និងសហគ្រាសអន្តរជាតិ ភាពជាដៃគូនេះមានគោលបំណងលើកកម្ពស់បទពិសោធន៍សម្រាប់អាជីវកម្ម និងអ្នកស្នាក់នៅគ្រប់គម្រោងនានារបស់ OCIC តាមរយៈការពង្រឹងការតភ្ជាប់ ការរួមបញ្ចូលនូវដំណោះស្រាយឆ្លាតវៃ និងការបង្កើតនូវនវានុវត្តន៍ថ្មីៗ។

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា ៖

«ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការច្នៃប្រឌិតថ្មីៗក្នុងប្រតិបត្តិការទាំងមូល។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់យើងក្នុងការបង្កើតបទពិសោធន៍ដែលមានការតភ្ជាប់កាន់តែល្អប្រសើរ និងកាន់តែរលូន សម្រាប់រាល់គម្រោងអភិវឌ្ឍន៍ និងសហគមន៍របស់យើង។ ដោយពឹងផ្អែកលើសមត្ថភាពឌីជីថលរបស់ក្រុមហ៊ុន Smart យើងនឹងអាចគាំទ្រអាជីវកម្ម ស្ថាបនិក និងសហគ្រិន នៅគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅឋានរបស់ OCIC ព្រមទាំងគាំទ្រដល់ការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា»។

បន្ថែមពីនេះ ភាពជាដៃគូនេះក៏ផ្តោតលើការគាំទ្រនូវអ្នកបង្កើតនវានុវត្តន៍ជំនាន់ថ្មី ដោយរួមមានកិច្ចផ្តួចផ្តើមថ្មី តាមរយៈសកម្មភាពនានាដូចជា មូលនិធិ Canadia Impact Fund និងមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិន Smart Startup Space រួមទាំងការបន្តអភិវឌ្ឍន៍ទីតាំងនានា ដែលគំនិតច្នៃប្រឌិត និងសហគ្រិនអាចពង្រីកសក្តានុពលបាន។​

លោកបន្តថា​ ៖ «កិច្ចសហការនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងផ្តល់នូវអត្ថប្រយោជន៍ និងគុណតម្លៃដ៏មានអត្ថន័យ ដែលជួយទៅដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន»។

តាមរយៈប្រសាសន៍របស់លោក Dominic Notario ជានាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា ដែលជាក្រុមហ៊ុនមួយដំណើរការក្រោមក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)បានមានប្រសាសន៍ថា ៖

« ការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ស្មាតអាស្សាតា យើងបានឃើញឱកាសដ៏រឹងមាំក្នុងកិច្ចសហការលើចំណុចគោលសំខាន់ៗ រួមទាំងដំណោះស្រាយទូទាត់តាមឌីជីថល ការផ្តល់ជូនរួមគ្នា និងកម្មវិធីផ្តល់រង្វាន់ជូនអតិថិជន (loyalty program) ក៏ដូចជាភាពជាដៃគូទៅលើប្រព័ន្ធអេកូឡូស៊ី ដែលនឹងបង្កើនបទពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា»។

លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

«ភាពជាដៃគូនេះ តំណាងឱ្យជំហានឆ្ពោះទៅមុខដ៏មានអត្ថន័យ ដើម្បីផ្តល់នូវដំណោះស្រាយឌីជីថលប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Canadia Investment Holding យើងចង់ឱ្យអតិថិជនអាចទទួលបានសេវាកម្មរបស់យើងបានកាន់តែរលូន និងផ្ដល់គុណប្រយោជន៍កាន់តែសម្បូរបែប។  យើងនឹងបន្តបង្កើតឱកាសថ្មីៗដើម្បីឱ្យបុគ្គល អាជីវកម្ម និងសហគមន៍អាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា»។

សូមជម្រាបថា លើសពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ភាពជាដៃគូនេះមានគោលបំណងជំរុញកិច្ចអភិវឌ្ឍវិស័យពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ តាមរយៈការច្នៃប្រឌិតបង្កើតថ្មីរួមគ្នា ការចែករំលែកចំណេះដឹង និងកិច្ចសហការឆ្លងវិស័យ ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាសេដ្ឋកិច្ចឌីជីថលដ៏ទូលំទូលាយរបស់កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *