ADB ផ្ដល់ប្រាក់កម្ចី១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពល​កម្មនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)​ បានអនុម័តប្រាក់កម្ចីចំនួន១០០ លានដុល្លារ ដើម្បីជួយលើក​កម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជាដោយដោះស្រាយគម្លាត និងកង្វះខាត​ជំនាញ​។​ កិច្ចការនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការ​វិនិយោគ​លើ​វិស័យអប់រំ​ និងបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹង​ការចូលរួម​ពី​វិស័យឯកជន។ នេះបើ​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

បើតាម ADB កម្មវិធីរងទីមួយនៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ច​នា​ពេលអនាគត​នឹងជួយប្រែ​ក្លាយ​កម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះ​ដឹង ​និងជំរុញដោយបច្ចេកវិជ្ជាតាមរយៈការ​ពង្រឹងធនធានមនុស្សដោយផ្តោតលើការលើក​កម្ពស់​​បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេសផ្តល់ការ​បណ្តុះបណ្តាលប្រកបដោយ​បរិ​យា​​បន្ន ​ដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់​ការអភិវឌ្ឍ​ជំនាញ​ដែលផ្តោតលើតម្រូវការ។

នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានមានប្រសាសន៍ថា ៖

“ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា​ទាម​ទារ​ឱ្យមាន​កំណែ​​ទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងការវិនិយោគបន្តបន្ទាប់គ្នាទាន់ពេលវេលា។”

លោកស្រី បានគូសបញ្ជាក់ថា៖

“កំណែទម្រង់រចនា​សម្ព័ន្ធ និងស្ថាប័ន​ TVET ទាំងនេះ មានសារៈសំខាន់សម្រាប់ការរៀបចំកម្ម​វិធីបណ្តុះ​បណ្តាល​ដែលឆ្លើយតបនឹងតម្រូវការទីផ្សារធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះ​បណ្តាលនិងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ។ មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិ​បាល​ក្រោមគម្រោង ជំនាញសម្រាប់​ភាពប្រកួត​ឈ្នះ​ ​ផ្តល់ហិរញ្ញប្បទានដោយ ADB ដែល​ត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ ដើម្បីបង្កើនជំនាញនិងសមត្ថភាពប្រកួតប្រជែងនៃកម្លាំង​ពលកម្ម ដែលកំពុងកើនឡើងរបស់កម្ពុជា។ ទន្ទឹមនេះ ការដាក់សាកល្បង SDF នេះបាននិង​កំពុងឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលជំនាញសម្រាប់វិស័យឧស្សាហកម្ម តាមរយៈ​ភាពជាដៃគូសហហិរញ្ញប្បទាន ជាមួយស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម ភ្នាក់​ងារ​ផ្តល់ការបណ្តុះបណ្តាលនិងដៃគូអភិវឌ្ឍន៍នានា។”

បញ្ហាប្រឈមសំខាន់ៗចំនួន ៣ រួមចំណែកដល់ឧបសគ្គកាន់តែទូលំទូលាយដែលកំពុងប្រឈមមុខនឹងប្រព័ន្ធ TVET របស់កម្ពុជា ៖ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញដែលផ្តោត និងទូលំទូលាយសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤, តួនាទីរបស់វិស័យឯកជនមានកម្រិតក្នុងការអភិវឌ្ឍន៍ជំនាញ និងចក្ខុវិស័យផ្លាស់ប្តូរនៃឧស្សាហកម្ម និងហិរញ្ញវត្ថុមិនគ្រប់គ្រាន់ និងភាពជាដៃគូក្នុងជំនាញ។ ការអភិវឌ្ឍន៍រួមបញ្ជូលគ្នា បញ្ហាប្រឈមទាំងនេះកំណត់លទ្ធភាពការងារ និងផលិតភាពនៃកម្លាំងពលកម្មបច្ចុប្បន្ន និងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្រោយជំងឺរាតត្បាតពីការធ្វើឱ្យមានពិពិធកម្ម និងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគតនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។

យោងតាមរបាយការណ៍របស់ ADB បានឱ្យដឹងថា មានអ្នកធ្វើការប្រមាណ ៩​លាន​នាក់ ​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា ដែលក្នុងនោះមាន​ស្ត្រី​​៤៩% នៃ​កម្លាំង​ពលកម្មទាំងនោះ។ គិតត្រឹមឆ្នាំ២០២១ប្រជាពលរដ្ឋកម្ពុជា៥៤% មានអាយុក្រោម៣០ ឆ្នាំ ដែលនេះបង្ហាញពី​ឱកាសពិសេសមួយសម្រាប់ប្រទេស ក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកកម្ពស់ជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារ និងលើកកម្ពស់ជំនាញ​របស់កម្មករ និយោជិត ដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ។

លោកស្រី Jyotsana Varma បានបញ្ជាក់បន្ថែមថា៖

“កម្មវិធីនេះគឺជាធាតុផ្សំ​ដ៏សំខាន់​នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធាន​មនុស្ស និងអភិវឌ្ឍន៍ វិស័យឯកជន និងទីផ្សារការងារ។ វា​ក៏​​អនុលោម​តាម​ផែនការ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រួម​របស់​រាជ​រដ្ឋាភិបាល​ក៏ដូចជា​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB សម្រាប់​ប្រទេស​​កម្ពុជា ឆ្នាំ២០១៩-២០២៣៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង ៤ នេះ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរស្វែងយល់ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/01/2025

កង្វះលំហូរសាច់ប្រាក់គឺជាហេតុផលមួយក្នុងចំណោមហេតុផលភាគច្រើនដែលអាជីវកម្មបរាជ័យក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការ

ច្នៃដីទំនេរក្បែរផ្ទះដាំត្រសក់ អាចរកចំណូលបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 21/01/2025

ដាំត្រសក់ចំណារនៅលើផ្ទៃដីទំហំ ១២ ម៉ែត្រ គុណនឹង ៤០ម៉ែត្រ សម្រាប់ហូបខ្លួនឯងផង និងសម្រាប់លក់ចេញទៅទីផ្សារខាងក្រៅផង ដោយអាចរកចំ​ណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ

គម្រោងអគារ​ពាណិជ្ជកម្ម​​ចំនួន៥ ​នៅភ្នំពេញ ​បានបញ្ចប់ការសាងសង់​ក្នុងឆ្នាំ​២០២៤​ និងចាក់បញ្ចូល​ក្នុង​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/01/2025

ទោះបី​ជា​ស្ថានភាពវិស័យអចលនទ្រព្យ​នៅមិនទាន់​បានវិល​ត្រលប់ដូចមុន​ ប៉ុន្តែការអភិវឌ្ឍគម្រោងអគារមួយចំនួននៅតែដំណើរការ​ដោយរលូន និង​បានបញ្ចប់ជា​ហូរហែ​

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញនាំចេញជិត២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ក្នុងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបាននាំចេញ ជិត២ពាន់លានដុល្លារ ដែលកើនឡើង១៦% ធៀបនឹងឆ្នាំ២០២៣

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា​កាន់តែមានកំណើន​ឡើង​ជា​បន្តបន្ទាប់ ខណៈពល​រដ្ឋ​ចាប់ផ្ដើមទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​កាន់តែច្រើន​

គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/01/2025

ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស

ការចុះឈ្មោះក្នុងថ្នាលឌីជីថល បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋបាលរាជធានី រៀបចំយុទ្ធ​នា​ការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/01/2025

Donald Trump ចុះហត្ថលេខាដកខ្លួនសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតី

សេដ្ឋកិច្ចក្រៅប្រព័ន្ធ ៖ ឈប់ធ្វើការរោងចក្រ មកបង្កើតអាជីវកម្មខ្នាតតូច ធ្វើនំសាំងវុិចលក់តាមចិញ្ចើមផ្លូវ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានរស់សមរម្យ

ជំនួញ, ព្រឹត្តិការណ៍

• 20/01/2025

មុខរបរលក់នំសាំងវុិចចល័តតាមរ៉ឺកម៉កម៉ូតូ ជារបរតូចតាចតាមចិញ្ចើមផ្លូវ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានសមរម្យ និងអាចផ្គត់ផ្គង់ឱ្យកូនបានរៀនសូត្រគ្រប់គ្រាន់