ពាងទឹក ត្បិតថាគេមិនសូវប្រើប្រាស់នៅតាមផ្ទះច្រើនដូចមុន ប៉ុន្តែតម្រូវការទីផ្សារនៅតែមាន

ពាង ជាឧបករណ៍សម្រាប់ដាក់ទឹកដែលគេនិយមប្រើប្រាស់នៅតាមលំនៅដ្ឋានកាលពីជំនាន់មុន ជាពិសេសនៅតាមបណ្តាខេត្ត និងតាមទីជនបទ ដោយសារវាមានភាពធន់ អាចបន្លាស់ទីបាន។ ប៉ុន្តែនៅពេលបច្ចុប្បន្ន ភាពនិយមប្រើប្រាស់ពាងទឹកនៅតាមលំនៅដ្ឋានរបស់ប្រជាជនខ្មែរ ហាក់មានការផ្លាស់ប្ដូរ ដោយសារមានឧបករណ៍ជំនួស ដូចជាធុងជ័រសម្រាប់ដាក់ទឹកដែលមានទម្ងន់ស្រាល និងកាន់តែងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំង។ យ៉ាងណាក៏ដោយ បើទោះជាការប្រើប្រាស់របស់ប្រជាជនត្រូវបានកាត់បន្ថយ ប៉ុន្តែទីផ្សារពាងទឹកនៅតែមាន ជាពិសេសក្នុងរដូវក្ដៅ ឬរដូវបុណ្យទានប្រពៃណីជាតិខ្មែរ ដែលភាគច្រើនគេតែងទិញសម្រាប់ផ្ទុកទឹក និងដាក់នៅតាមដងផ្លូវសាធារណៈក្នុងតំបន់ទេសចរណ៍នានា។

ជាក់ស្ដែង សម្រាប់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលទើបតែកន្លងផុតទៅថ្មីៗនេះ ពាងទឹកជាច្រើន ត្រូវបានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាជនរស់នៅក្នុងតំបន់យកមកដាក់ទឹក ហើយតម្រៀបគ្នាជាជួរនៅតាមដងផ្លូវសាធារណៈ លម្អដោយការលាបពណ៌ចម្រុះ និងអនុញ្ញាតឱ្យអ្នកធ្វើដំណើរឆ្លងកាត់ រួមទាំងទេសចរផងដែរ ប្រើប្រាស់នៅពេលថ្ងៃក្ដៅ ឬលេងនៅក្នុងតំបន់ត្រជាក់ (ល្បែងប្រជាប្រិយស្រោចទឹក ឬក្នុងពិធីស្រង់ព្រះថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំខ្មែរ) ។

លោក ម៉ែន រតនា ជាអ្នកផលិត និងលក់ពាងទឹក ស្ថិតនៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានមានប្រសាសន៍ប្រាប់ AMS Economy យ៉ាងដូច្នេះថា ៖

«សម្រាប់ខែប្រាំង ដែលមានអាកាសធាតុក្ដៅ ហើយក៏ជារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងនោះ ខ្ញុំអាចលក់បានច្រើនជាងខែធម្មតា ជាក់ស្ដែង នៅក្នុងខែមេសា ឆ្នាំនេះ ខ្ញុំអាចលក់បានប្រមាណ ១០០ពាង ដែលភាគច្រើនគេទិញយកទៅដាក់នៅតាមវត្តអារាម តាមទីសាធារណៈ និងទីកន្លែងរៀបចំសង្ក្រាន្តចូលឆ្នាំថ្មី »។

លោកបានបន្តថា ចំពោះតម្លៃវិញ ជាធម្មតាពាងមួយអាចលក់បានជាមធ្យម ៦ម៉ឺនរៀល ឬអាចថ្លៃជាងនេះ អាស្រ័យលើការដឹកជញ្ជូនទៅកន្លែងឆ្ងាយ ឬជិត ហើយអ្នកដែលទិញពាងរបស់លោកភាគច្រើនជាអ្នកក្នុងតំបន់ដែលស្គាល់តៗគ្នានៅក្នុងខេត្តនេះផ្ទាល់តែម្ដង។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ត្បិតតម្រូវការមានការធ្លាក់ចុះ ប៉ុន្តែសិប្បកម្មផលិតពាងទឹករបស់លោកនៅតែបន្តសកម្មភាពជាប់ជាប្រចាំ ដោយក្នុងមួយថ្ងៃអាចផលិតបានយ៉ាងហោចណាស់ ៦ ទៅ ៨ ពាង ខណៈដែលដែលទម្រាំអាចទទួលបានពាងទឹកដែលមានគុណភាព ប្រើបានយូរ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន រាប់ទាំងការដំឡើងពុម្ព ការលាយបាយអស៊ីម៉ង់ត៏សម្រាប់ចាក់ក្នុងពុម្ព រហូតដល់ការដាក់ហាលសម្ងួត រួចអាចដោះពុម្ពចេញ និងដាក់លក់។

គួររំឭកផងដែរថា លោក ម៉ែន រតនា បានប្រកបមុខរបរផលិតពាងនេះតាំងពីឆ្នាំ២០១៤ ដោយសារគ្រានោះពាងទឹកនៅមានអ្នកនិយមប្រើប្រាស់ច្រើននៅឡើយ ដែលយ៉ាងហោចណាស់ក្នុងមួយថ្ងៃលោកអាចលក់បានចាប់ពី៤ឡើងទៅ ​ដែលអាចទទួលបានចំណូលគួរសម ខុសប្លែកនឹងពេលបច្ចុប្បន្ន ដែលអ្នកប្រើប្រាស់អាចមានជម្រើស ទាំងការប្រើប្រាស់ធុងជ័រ ឬធុនប្លាស្ទិក ក៏ដូចជាការប្រើស៊ីទែនទឹកដែកអ៊ីណុកជាដើម៕   



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក