តាខ្មៅ ៖ ជាការលើកកម្ពស់សុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូររបស់អតិថិជនដែលបានចូលរស់នៅក្នុងទីតាំងគម្រោងរួចហើយ ក្រុមហ៊ុនក្រុមហ៊ុនវើលដ៏ប្រ៊ីដ ហូម ឯ.ក បានរៀបចំកម្មវិធីប្រកួត «ផ្ទះខ្ញុំស្អាត» ដើម្បីអតិថិជនបានចូលរស់នៅមានឱកាសក្នុងការបង្ហាញផ្ទះរបស់ខ្លួនប្រកបដោយភាពស្រស់ស្អាត និងគំនិតឆ្នៃប្រឌិតក្នុងការរៀបចំតុបតែងផ្ទះ និងដណ្ដើមជ័យលាភី មានរង្វាន់ជាសាច់ប្រាក់សរុបរហូតដល់ ២០លានរៀល ដែលជ័យលាភីលេខ១នឹងទទួលបាន៨លានរៀន លេខ២ទទួលបាន ៦លានរៀល លេខ៣ចំនួន ៤លានរៀល និងរង្វាន់លួងចិត្តមួយចំនួនទៀត។

លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានមានប្រសាសន៍ថា ៖
“ការប្រកួត ផ្ទះខ្ញុំស្អាត នេះមាន៣វគ្គ ដោយមានការប្រកួតដោយផ្អែកលើរូបថតសន្លឹក វីដេអូខ្លី និងការចុះវាយតម្លៃដល់គេហដ្ឋានផ្ទាល់ដោយគណៈកម្មការ ហើយក៏មានការដាក់ពិន្ទុផ្អែកតាមបណ្តាញសង្គម Facebook និងការដាក់ពិន្ទុដោយគណៈកម្មការដែលមានតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលក្រុងតាខ្មៅ សង្កាត់រកាខ្ពស់ និងតំណាងក្រុមហ៊ុន។ ជាក់ស្តែង ការរៀបចំតុបតែងផ្ទះរបស់បេក្ខជនទាំងអស់គឺមានភាពស្រស់ស្អាត និងទាក់ទាញគួរអោយចង់រស់នៅមែនទែន ដោយម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ហើយបានធ្វើឲ្យមានការភ្ញាក់ផ្អើលកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការចែករំលែកព័ត៌មានតៗគ្នា និងសរសើរមិនដាច់ពីមាត់ថា លំនៅឋានតម្លៃក្រោម៣ម៉ឺនដុល្លាសោះ តែរៀបចំទៅស្អាតដូចវីឡាទំនើប ដូចខុនដូរ ឬដូចនៅបរទេសជាដើម!”
ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា កម្មវិធីផ្ទះខ្ញុំស្អាត ក្រៅពីធ្វើឲ្យផ្ទះពួកគាត់កាន់តែស្អាត ការប្រកួតនេះបានរួមចំណែកក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខដមរមនា ផាសុកភាព មានសាមគ្គីភាព និងសេចក្តីថ្លៃថ្នូរផងដែរ។ បន្ថែមពីនេះ កម្មវិធីក៏បានរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរៀបចំលំនៅឋាន និងសហគមន៍ទាំងមូលឲ្យមានសណ្តាប់ធ្នាប់សាធារណៈល្អ មានអនាម័យ និងសុវត្ថិភាពក្នុងការរស់នៅ។

គួរបញ្ជាក់ថា លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងទីមួយរបស់កម្ពុជា អភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់អ្នកឧកញ៉ា សៀ ឬទ្ធី ដោយមានការគាំទ្រពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គម្រោងបាននឹងកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ២៤៥៧ ល្វែង មានផ្សារសហគមន៍ និងសួនច្បារសាធារណៈ នៅលើផ្ទៃដីជាង ២៣ហិកតា ទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ២១ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ចម្ងាយ ៧គីឡូម៉ែត្រពីព្រលានយន្តហោះភ្នំពេញថ្មី។

បច្ចុប្បន្ន គម្រោងនៅតែបន្តលក់ជូនក្នុងតម្លៃពិសេសត្រឹម ២៧ ៥០០ – ៣០ ០០០ ដុល្លារប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់រំលស់ ១០០% មានរយៈពេល២០ឆ្នាំ ហើយអតិថិជនអាចចូលរស់នៅបានភ្លាមៗបន្ទាប់ពីបំពេញឯកសារទិញលក់រួចរាល់៕

សម្រាប់បងប្អូនមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនេះ សូមទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បានឬតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ ដើម្បីជាវក្នុងតម្លៃពិសេសនិងលក្ខខណ្ឌរំលស់ ១០០% ដូចបានរៀបរាប់ខាងលើ។



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content