ជប៉ុនប្រើបច្ចេកវិទ្យាទាញយកអត្ថប្រយោជន៍មិនអាចកាត់ថ្លៃបានពីគ្រោះមហន្តរាយនៃកម្លាំងខ្យល់ព្យុះ

ជប៉ុន ៖ ជប៉ុន ដែលជាមហាអំណាចលេខ៣លើពិភពលោក ហើយក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលរងគ្រោះដោយសារតែគ្រោះធម្មជាតិខ្លាំងជាងគេផងដែរ រាប់ទាំងគ្រោះរញ្ជូយដី បន្ទុះភ្នំភ្លើង ជាពិសេស ខ្យល់ព្យុះតែម្តង ដោយសារតែជាប្រទេសប្រជុំកោះដ៏ធំមួយ។

យោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវចុងក្រោយនេះបានបង្ហាញថា ប្រទេសជប៉ុន គិតជាមធ្យមជារៀងរាល់ឆ្នាំគឺបានប្រឈមមុខទៅនឹងខ្យល់ព្យុះទីហ្វុង និងព្យុះត្រូពិចតូច-ធំ ប្រមាណ ២៦ដង ខណៈដែលក្រុមអ្នកជំនាញឧតុនិយមបានព្យាករណ៍ថា គ្រោះធម្មជាតិទាំងនេះនឹងអាចបន្តកើនឡើងចំនួនច្រើនជាងនេះ និងមានកម្លាំងខ្លាំងក្លាជាងបច្ចុប្បន្ន ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុរបស់សកលលោក។ សេដ្ឋកិច្ចរបស់ជប៉ុនមួយចំនួនធំត្រូវបានទទួលរងការខាតបង់មិនតិចនោះទេជារៀងរាល់ឆ្នាំដោយសារតែកត្តាធម្មជាតិទាំងនោះ។

ដោយសារមើលឃើញពីផលប៉ះពាល់ទាំងនេះ ក្រុមហ៊ុនអាជីវកម្មកើតថ្មីមួយ (Startup) មានឈ្មោះថា Challenergy ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ក្រោយពេលមានវិនាសកម្មដ៏អាក្រក់ឆ្នាំ២០១១នៅរោងចក្រនុយក្លេអ៊ែរនៅ Fukushima នោះ បានបង្ហាញពីគោលបំណងធំបំផុតរបស់ខ្លួនក្នុងការទាញយកអត្ថប្រយោជន៍ពីគ្រោះធម្មជាតិទាំងនោះមកជំនួសវិញ។

Challenergy បានបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយដែលអាចទាញយកថាមពលចេញពីខ្យល់ព្យុះគ្រប់កម្រិត បំប្លែងទៅជាថាមពលអគ្គិសនីដ៏ច្រើនលើសលប់មករក្សាទុកសម្រាប់ការប្រើប្រាស់ក្នុងតំបន់ ឬអាចនាំចេញទៅលក់នៅក្រៅប្រទេសក៏បាន ខណៈដែលនៅពេលបច្ចុប្បន្ននេះ ជប៉ុន បានពឹងផ្អែកសំខាន់តែទៅលើថាមពលដែលទាញចេញពីពន្លឺព្រះអាទិត្យ។

លោក Atsushi Shimizu ស្ថាបនិករបស់ក្រុមហ៊ុន Challenergy បានបញ្ជាក់ថា គោលបំណងតែមួយគត់របស់ក្រុមហ៊ុននៅពេលនេះគឺការទាញយកថាមពល និងអត្ថប្រយោជន៍ដ៏លើសលប់ចេញពីខ្យល់ព្យុះទាំងឡាយនៅក្នុងប្រទេសជប៉ុន ហើយគួរតែពិចារណាថា គ្រោះធម្មជាតិទាំងនោះគឺមិនត្រឹមតែជាគ្រោះមហន្តរាយប៉ុណ្ណោះទេ តែវាក៏ជាប្រភពថាមពលដ៏មានសក្តានុពលបំផុត។ គួរឲ្យដឹងដែរថា ម៉ាស៊ីនតួប៊ីនយក្សរបស់ក្រុមហ៊ុន Challenergy បានបំពាក់នូវបច្ចេកទេសដ៏រឹងម៉ាំ មានកម្លាំងខ្លាំងក្លាអាចទប់ទល់នឹងវិនាសកម្មធម្មជាតិដែលបណ្តាលមកពីខ្យល់ព្យុះ និងនៅតែបន្តដំណើរការជាធម្មតាគ្រប់លក្ខខណ្ឌនៃកម្រិតព្យុះមានឈ្មោះថា Magnus Vertical Axis Wind Turbine ​ដោយស្លាបចក្ររបស់វាដ៏ធំអាចរំកិលខ្លួនបានយ៉ាងងាយស្របទៅនឹងអ័ក្សរបស់ខ្យល់ និងអាចទាញយកថាមពលបានយ៉ាងច្រើន ប្រកបដោយប្រសិទ្ធភាព ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)