ខ្ទឹមស្លឹកកំពង់ឆ្នាំង កំពុងមមាញឹកបង្កើនផលដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក

កំពង់ឆ្នាំង ៖ ខ្ទឹមស្លឹក ជាដំណាំម្យ៉ាងដែលប្រជាជនក្នុងខេត្តកំពង់ឆ្នាំង កំពុងមមាញឹកដាំដុះ និងប្រមូលផលឥតសម្រាកដៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជាពិសេសនៅតាមបណ្តាទីផ្សារនានាក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែង សហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាសហគមន៍មួយដែលតែងជួយសម្រួលដល់ការងារកសិករ ជាពិសេសអ្នកដាំដំណាំស្លឹកខ្ទឹម ទៅលើបច្ចេកទេសដាំ សម្ភារកសិកម្ម និងរកទីផ្សារឱ្យកសិករផងដែរ។ 

អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ខាងលើបានមានប្រសាសន៍ថា

“សម្រាប់សមាជិកដាំខ្ទឹមស្លឹកក្នុងសហគមន៍យើងមានច្រើន ដែលអាចផ្គត់ផ្គង់ស្លឹកខ្ទឹមធម្មជាតិទៅកាន់ទីផ្សារបានពេញមួយឆ្នាំតែម្ដង។ សមាជិកដាំខ្ទឹមស្លឹកមានចំនួន ១៦០គ្រួសារ ដែលជាមធ្យមសហគមន៍អាចផ្គត់ផ្គង់បាន ៤តោនក្នុងថ្ងៃ ចំពោះខ្ទឹមស្លឹក”

អ្នកស្រីបន្តថា ៖

“ខ្ទឹមស្លឹកខាងសហគមន៍យើងអាចផ្គត់ផ្គង់បានពេញមួយឆ្នាំ ដែលអតិថិជនភាគច្រើនជាអាជីវករក្នុងទីរួមខេត្តកំពង់ឆ្នាំងផ្ទាល់ ក្រៅពីនេះក៏មានខេត្ត បាត់ដំបង ពោធិសាត់ កំពង់ស្ពឺ និងរាជធានីភ្នំពេញដែលចែកចាយទៅតាមផ្សារដូចជា ផ្សារឧដ្ដុង ផ្សារអូឌឹម ផ្សារបាត់ដឹង ផ្សារថ្នល់ទទឹង ផ្សារដើមគរជាដើម”

ចំពោះតម្លៃវិញ ខ្ទឹមស្លឹករបស់សហគមន៍ទឹកហូតមានជ័យក្ដីសង្ឃឹម អាចលក់បានជាមធ្យមក្នុងតម្លៃ ៤ ០០០រៀល ក្នុង១គីឡូក្រាម ហើយសម្រាប់ចំណុចពិសេសនៃខ្ទឹមស្លឹករបស់សហគមន៍បៃតងស្រស់ គឺក្លិនឈ្ងុយល្អ ដោយសារមានប្រភពទឹកស្រោចស្របពេញមួយឆ្នាំ លក្ខណ្ឌដីមានជីវជាតិល្អងាយក្នុងការដាំដុះ ខ្ទឹមមានទំហំធំដល់ទៅ ៣ទៅ៣តឹកកន្លះ ខុសពីតំបន់ផ្សេង និងមានតម្រូវការខ្ពស់ជាងគេក្នុងតំបន់ ហើយវាក៏ជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំងផងដែរ។ នេះជាអ្វីដែលប្រធានក្រុមប្រឹក្សាភិបាលខាងលើបានលើកឡើង។

សម្រាប់ការងារកន្លងមករបស់សហគមន៍ទឹកហូតមានជ័យក្ដីសង្ឃឹម ដោយសារមានការគាំទ្រពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានជួយសម្រួលការងារកសិករជាច្រើន ដូចជា ការរកទីផ្សារ ការផ្តល់ជំនួយបច្ចេកទេស និងសម្ភារកសិកម្ម ផ្តល់ទុយោទឹក ស្បៃ កៅស៊ូក្រាលរង និងផ្តល់ពូជខ្ទឹមផងដែរ។

យ៉ាងណាមិញ សហគមន៍នេះក៏មានកត្តាប្រឈមខ្លះដែរដូចជា ខ្វះខាតដើមទុនផលិតមិនទាន់តម្រូវការទីផ្សារ និងមិនទាន់មានឧបករណ៍ទំនើបដូចជាម៉ាស៊ីនស្ទូងខ្ទឹម បញ្ហាបម្រែបម្រួលអាកាសធាតុ ម្យ៉ងទៀតចំណេះដឹងកសិកម្មរបស់បងប្អូនកសិករនៅមានកម្រិតនៅឡើយ។  

គួរបញ្ជាក់ដែរថា សមាជិករបស់សហគមន៍ទឹកហូតមានជ័យក្ដីសង្ឃឹមមានសរុបចំនួន ៥៨១គ្រួសា ស្រី៤១៥នាក់ ដោយក្នុងនោះ ក្រៅពីអ្នកដាំខ្ទឹមស្លឹក ក៏មានអ្នកចិញ្ចឹមមាន់ ១៨គ្រួសារផងដែរ។ សម្រាប់គម្រោងនាពេលអនាគត សហគមន៍នេះក៏មានផែនការពង្រីកផ្ទៃដីដាំដុះឱ្យបាន ៣២ហិកតា ដើម្បីផលិតឱ្យគ្រប់តម្រូវការទីផ្សារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង