គន្លឹះសំខាន់ៗចំនួន ៦ អាចជួយដោះស្រាយបញ្ហាបំណុលលើសលប់

ភ្នំពេញ ៖ ពាក្យថាបំណុល គឺមិនមែនសំដៅលើភាពអវិជ្ជមានទាំងស្រុងនោះទេ ពោល គឺបំណុលមានគុណសម្បត្តិ និងគុណវិបត្តរៀងៗខ្លួន។ ក្នុងនោះ ការជាប់បំណុលនៅតាមស្ថាប័នផ្លូវការដូចជា គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ និងធនាគារ គឺស្មើទៅនឹងបំណុលល្អ ដោយហេតុថាអតិថិជន​ម្នាក់ៗតម្រូវឱ្យឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់មុននឹងទទួលបានកម្ចី។ រីឯការជាប់បំណុលក្រៅផ្លូវការ គឺជាមូលហេតុសំខាន់មួយដែលអាចនាំឱ្យប្រជាជនធ្លាក់ចូលក្នុងបំណុលលើសលប់ ដោយសារតែការប្រាក់ខ្ពស់ រីឯដំណើរការផ្ដល់កម្ចីគឺធ្វើឡើងដោយមិនបានសិក្សាពីលទ្ធភាពសងត្រឡប់ឱ្យបានច្បាស់លាស់។ ប៉ុន្តែយ៉ាងណា ក្នុងករណីដែលបុគ្គលម្នាក់បានធ្លាក់ចូលទៅក្នុងបញ្ហាបំណុលលើសលប់ទៅ​ហើយនោះ អ្នកជំនាញ​បានណែនាំនូវដំណោះស្រាយមួយចំនួនដែលរួមមានដូចខាងក្រោមនេះ ៖

១. ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ៖ ជាការពិត ដើម្បីអាចដោះស្រាយបញ្ហានានាបាន បុគ្គលរូបនោះត្រូវថែរក្សាសុខភាពរបស់ខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានរឹងមុំាជាមុនសិន។

២. ថែរក្សាសុខភាពហិរញ្ញវត្ថុ ៖ មិនត្រឹមតែសុខភាពផ្លូវកាយ ផ្លូវចិត្តទេ ដែលមានសារៈសំខាន់ សុខភាពហិរញ្ញវត្ថុក៏ជារឿងសំខាន់មួយផងដែរ។ សុខភាពហិរញ្ញវត្ថុនេះគឺសំដៅទៅលើការចាយវាយទូទៅរបស់បុគ្គលម្នាក់ៗ។ ការមានសុខភាពហិរញ្ញវត្ថុល្អ គឺបានន័យថាបុគ្គលនោះបានរៀបចំផែនការចំណាយបានត្រឹមត្រូវ ពោលគឺមិនលើសពីចំណូលដែលរកបាន។ នេះបើតាមការបញ្ជាក់របស់ លោក កាំង តុងងី ប្រធាននាយកទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

៣. កាត់បន្ថយការចំណាយដែលមិនចាំបាច់ ៖ អ្នកជំនាញដដែលបានបន្តណែនាំឱ្យពិនិត្យមើលទៅលើខ្ទង់ចំណាយប្រចាំថ្ងៃរបស់ខ្លួន ដើម្បីរកឱ្យ​ឃើញ​នូវចំណាយទាំងឡាយណាដែលមិនចាំបាច់។ ចំណាយមិនចាំបាច់ដូចជា ការដើរលេងកម្សាន្ដ ការទិញសម្ភារៈនិយម ការជួបជុំគ្នាជាមួយមិត្តភក្កិជាដើម គឺជាអ្វីដែលអាចកាត់បន្ថយបាន។

៤. បង្កើនប្រាក់ចំណូល ៖ ការកាត់បន្ថយចំណាយតែមួយមុខក៏មិនទាន់គ្រប់គ្រាន់ដែរ វាក៏ទាមទារឱ្យបុគ្គលនោះរិះរកវិធីដើម្បីបង្កើនចំណូលបន្ថែម ដូច្នេះទើបអាចមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុលវិញ។

៥. រៀបចំផែនការ ៖ បន្ទាប់ពីបានដឹងលើការចំណាយ ចំណូលទូទៅហើយ អ្នកជំនាញខាងលើបានណែនាំឱ្យរៀបចំ​ផែនការចាយវាយឡើងវិញ។ ផែនការដែលរៀបចំថ្មីនេះ ត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅនឹងលទ្ធ ភាពជាក់ស្ដែងរបស់បុគ្គល។

៦. ចរចាជាមួយម្ចាស់បំណុល ៖ ត្រង់ចំណុចនេះ លោកក៏បានគូសបញ្ជាក់ផងដែរថា ស្ថាប័នផ្លូវការតែងតែបើកចំហរក្នុងការចរចាជាមួយអតិថិជន ដើម្បីរកដំណោះស្រាយរួមគ្នា ដូច្នេះទាមទារឱ្យអតិថិជនខ្លួនឯងហ៊ានបើកចំហរ ដើម្បីប្រាប់ពីបញ្ហារបស់ខ្លួនទៅកាន់ស្ថាប័នផងដែរ។ ជាក់ស្ដែង ប្រសិនបើអតិថិជនណាម្នាក់បាត់បង់ប្រភពចំណូល ឬប្រភពចំណូលធ្លាក់ចុះ គ្រឹះស្ថាននឹងជជែកដើម្បីរៀបចំកាលវិភាគសងត្រឡប់ឡើងវិញឱ្យសមស្របទៅនឹងប្រភពចំណូលបច្ចុប្បន្នរបស់អតិថិជនរូបនោះ។

ជាចុងក្រោយ លោក កាំង តុងងី ក៏បានក្រើនរំលឹកទៅដល់ប្រជាជនផងដែរឱ្យមានការប្រុងប្រយ័ត្នចំពោះកម្ចីក្រៅផ្លូវការ ដូចជា កម្ចីឯកជន និងកម្ចីអនឡាញ ដែលកម្ចីទាំងនេះមិនស្ថិតក្រោមកិច្ចការពាររបស់ច្បាប់នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន