អាជីវកម្មច្នៃសម្ភារពីចចូត ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចស្ត្រីក្នុងសហគមន៍

ចចូត ជារុក្ខជាតិម្យ៉ាងដែលគេអាចយកទៅកែច្នៃទៅជាសម្ភារប្រើប្រាស់ផ្សេងៗ ដូចជា កន្ទេល មួក កាបូប និងសម្ភារដទៃទៀតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះ ក៏ដូចជាគ្រឿងតាំងលម្អ ដ៏មានសោភ័ណភាព។ ក្នុងនោះ មានក្រុមអ្នកផលិតសម្ភារដោយដៃមួយក្រុមនៅក្នុងខេត្តស្វាយរៀងបាន និងកំពុងផលិត កែច្នៃសម្ភារប្រើប្រាស់ពីចចូតសម្រាប់ដាក់លក់ ដើម្បីទទួលបានចំណូលជួយដល់ជីវភាពគ្រួសារ និងសហគមន៍។  

លោក ពៅ វណ្ណ: ជាអ្នកតំណាងអ្នកផលិតសម្ភារពីចចូត មានទីតាំងនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមានប្រសាសន៍ថា ៖

«សម្រាប់សហគមន៍យើងមានផលិតសម្ភារច្រើនប្រភេទពីចចូត ត្នោត និងឫស្សី ដែលយើងក៏បានជួយដល់បងប្អូនស្ត្រីក្នុងតំបន់ឱ្យមានការងារធ្វើ មានជំនាញ ក៏ដូចជារកចំណូលផ្គត់ផ្គង់គ្រួសារ»។

លោកបន្តថា៖

«ក្រុមអ្នកផលិតរបស់យើងមាន ១៥នាក់ ក្នុងនោះមានស្ត្រី ១៤ នាក់ ដែលផលិតសម្ភារជាច្រើនប្រភេទដូចជា កាបូបចចូត មួកចចូត មួកស្លឹកត្នោត ស្បោងស្លឹកត្នោត ផលិតផលច្នៃពីបំពង់ឫស្សី ដូចជា កែវទឹក  ទុយោបឺត និងផលិតផលច្នៃពីធាងត្នោត ស្លឹកត្នោត រួមមានដូចជា កន្ទេល កន្ត្រកជាដើម»។

ចំពោះតម្លៃនៃផលិតផលដែលមានច្នៃរួចរាល់របស់សហគមន៍ខាងលើនេះមានចាប់ពី​ ១ដុល្លារ រហូតដល់ ១០ដុល្លារ ឬលើសពីនេះទៀតអាស្រ័យទៅតាមប្រភេទផលិតផល និងទំហំផងដែរ។ សម្រាប់អតិថិជនវិញ ម្ចាស់អាជីវកម្មខាងលើបានប្រាប់ឱ្យដឹងថា ភាគច្រើនជាជនជាតិបរទេស ដូចជា បារាំង ជប៉ុន អូស្រ្តាលី អាល្លឺម៉ង់ និងអារ៉ាប់ជាដើម ហើយក្រៅពីនេះសហគមន៍ក៏មានលក់បោះដុំទៅឱ្យម៉ូយ និងលក់រាយដោយខ្លួនឯងនៅពេលមានកម្មវិធីតាំងពិពណ៌ផងដែរ។

គួរបញ្ជាក់ដែរ លោក វណ្ណៈ បានចាប់ផ្ដើមការផលិតនេះតាំងពីឆ្នាំ២០១១ ដោយសារតែខ្លួនមានជំនាញស្រាប់ ចេះតពីជីដូន ហើយក៏បន្តការផលិតនេះជារឿយៗរហូតដល់បច្ចុប្បន្ន។ នៅក្នុងដំណើរការផលិតរបស់សហគមន៍នេះក៏ជួបប្រទះនូវផលលំបាកផងដែរ ដូចជា ខ្វះបច្ចេកទេសថ្មីៗក្នុងការផលិត ការដេរឱ្យត្រូវតាមតម្រូវការអតិថិជន ជាពិសេសមិនទាន់មានធន់ធានជំនាញក្នុងការផលិតជូនអតិថិជន។ ជាចុងក្រោយ លោកក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រកន្លងមក ហើយសង្ឃឹមថានឹងមានកំណើនអតិថិជនគាំទ្របន្ថែមទៀត ព្រោះរាល់ការបញ្ជាទិញរបស់បងប្អូនក៏ជាផ្នែកមួយជួយដល់ជីវភាពស្ត្រីនៅក្នុងសហគមន៍៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2026

ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា​ "Thucydides Trap"

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]