ជប៉ុន ៖ ជប៉ុន ដែលជាមហាអំណាចលេខ៣លើពិភពលោក ហើយក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលរងគ្រោះដោយសារតែគ្រោះធម្មជាតិខ្លាំងជាងគេផងដែរ រាប់ទាំងគ្រោះរញ្ជូយដី បន្ទុះភ្នំភ្លើង ជាពិសេស ខ្យល់ព្យុះតែម្តង ដោយសារតែជាប្រទេសប្រជុំកោះដ៏ធំមួយ។

យោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវចុងក្រោយនេះបានបង្ហាញថា ប្រទេសជប៉ុន គិតជាមធ្យមជារៀងរាល់ឆ្នាំគឺបានប្រឈមមុខទៅនឹងខ្យល់ព្យុះទីហ្វុង និងព្យុះត្រូពិចតូច-ធំ ប្រមាណ ២៦ដង ខណៈដែលក្រុមអ្នកជំនាញឧតុនិយមបានព្យាករណ៍ថា គ្រោះធម្មជាតិទាំងនេះនឹងអាចបន្តកើនឡើងចំនួនច្រើនជាងនេះ និងមានកម្លាំងខ្លាំងក្លាជាងបច្ចុប្បន្ន ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុរបស់សកលលោក។ សេដ្ឋកិច្ចរបស់ជប៉ុនមួយចំនួនធំត្រូវបានទទួលរងការខាតបង់មិនតិចនោះទេជារៀងរាល់ឆ្នាំដោយសារតែកត្តាធម្មជាតិទាំងនោះ។

ដោយសារមើលឃើញពីផលប៉ះពាល់ទាំងនេះ ក្រុមហ៊ុនអាជីវកម្មកើតថ្មីមួយ (Startup) មានឈ្មោះថា Challenergy ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ក្រោយពេលមានវិនាសកម្មដ៏អាក្រក់ឆ្នាំ២០១១នៅរោងចក្រនុយក្លេអ៊ែរនៅ Fukushima នោះ បានបង្ហាញពីគោលបំណងធំបំផុតរបស់ខ្លួនក្នុងការទាញយកអត្ថប្រយោជន៍ពីគ្រោះធម្មជាតិទាំងនោះមកជំនួសវិញ។
Challenergy បានបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយដែលអាចទាញយកថាមពលចេញពីខ្យល់ព្យុះគ្រប់កម្រិត បំប្លែងទៅជាថាមពលអគ្គិសនីដ៏ច្រើនលើសលប់មករក្សាទុកសម្រាប់ការប្រើប្រាស់ក្នុងតំបន់ ឬអាចនាំចេញទៅលក់នៅក្រៅប្រទេសក៏បាន ខណៈដែលនៅពេលបច្ចុប្បន្ននេះ ជប៉ុន បានពឹងផ្អែកសំខាន់តែទៅលើថាមពលដែលទាញចេញពីពន្លឺព្រះអាទិត្យ។
លោក Atsushi Shimizu ស្ថាបនិករបស់ក្រុមហ៊ុន Challenergy បានបញ្ជាក់ថា គោលបំណងតែមួយគត់របស់ក្រុមហ៊ុននៅពេលនេះគឺការទាញយកថាមពល និងអត្ថប្រយោជន៍ដ៏លើសលប់ចេញពីខ្យល់ព្យុះទាំងឡាយនៅក្នុងប្រទេសជប៉ុន ហើយគួរតែពិចារណាថា គ្រោះធម្មជាតិទាំងនោះគឺមិនត្រឹមតែជាគ្រោះមហន្តរាយប៉ុណ្ណោះទេ តែវាក៏ជាប្រភពថាមពលដ៏មានសក្តានុពលបំផុត។ គួរឲ្យដឹងដែរថា ម៉ាស៊ីនតួប៊ីនយក្សរបស់ក្រុមហ៊ុន Challenergy បានបំពាក់នូវបច្ចេកទេសដ៏រឹងម៉ាំ មានកម្លាំងខ្លាំងក្លាអាចទប់ទល់នឹងវិនាសកម្មធម្មជាតិដែលបណ្តាលមកពីខ្យល់ព្យុះ និងនៅតែបន្តដំណើរការជាធម្មតាគ្រប់លក្ខខណ្ឌនៃកម្រិតព្យុះមានឈ្មោះថា Magnus Vertical Axis Wind Turbine ដោយស្លាបចក្ររបស់វាដ៏ធំអាចរំកិលខ្លួនបានយ៉ាងងាយស្របទៅនឹងអ័ក្សរបស់ខ្យល់ និងអាចទាញយកថាមពលបានយ៉ាងច្រើន ប្រកបដោយប្រសិទ្ធភាព ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content